តើពាក្យអំនួតរបស់អ្នក នឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ? កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវមានគេធ្វើឲ្យអ្នកខ្មាសដែរឬ?
យ៉ូប 13:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱបើអ្នករាល់គ្នានឹងនៅស្ងៀមវិញទៅអេះ នោះនឹងសម្ដែងថា អ្នករាល់គ្នាមានប្រាជ្ញាមែន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើអស់លោកនៅស្ងៀម នោះដូចជាមានប្រាជ្ញាជាង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱបើអ្នករាល់គ្នានឹងនៅស្ងៀមវិញទៅអេះ នោះនឹងសំដែងថា អ្នករាល់គ្នាមានប្រាជ្ញាមែន អាល់គីតាប ប្រសិនបើអស់លោកនៅស្ងៀម នោះដូចជាមានប្រាជ្ញាជាង! |
តើពាក្យអំនួតរបស់អ្នក នឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ? កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវមានគេធ្វើឲ្យអ្នកខ្មាសដែរឬ?
សូមនៅស្ងៀមសិន កុំធ្វើខ្ញុំ ខ្ញុំចង់និយាយនឹងអ្នករាល់គ្នា រួចតាមតែកើតជាយ៉ាងណាក៏ដោយចុះ។
ដូច្នេះ ចូរស្តាប់សេចក្ដីតតបរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់សេចក្ដីអង្វរ របស់បបូរមាត់ខ្ញុំសិន។
តើពាក្យជាអសារឥតការទាំងនេះចប់ត្រឹមណា? តើមានអ្វីបណ្ដាលអ្នករាល់គ្នាឲ្យតបមកដូច្នេះ?
«តើអ្នករាល់គ្នាធ្វើទុក្ខដល់ព្រលឹងខ្ញុំ ហើយជាន់ឈ្លីខ្ញុំដោយពាក្យសម្ដី ដល់កាលណាទៀត?
ដូច្នេះ អ្នកទាំងបីនោះក៏លែងឆ្លើយនឹងលោកយ៉ូប ព្រោះលោករាប់ខ្លួនថាជាសុចរិតហើយ។
តើគួរឲ្យខ្ញុំរង់ចាំទៀត ដោយព្រោះតែគេមិនពោលទៀត ហើយស្ងៀមនៅ ឥតឆ្លើយតទៅទៀតឬអី?
សូម្បីតែមនុស្សឆ្កួត បើវានៅមាត់ស្ងៀម នោះគេរាប់ថាជាអ្នកមានប្រាជ្ញាដែរ ពេលគេបិតបបូរមាត់ខ្លួនទុក នោះក៏រាប់ជាអ្នកឆ្លៀវឆ្លាតហើយ។
ដ្បិតការដែលយល់សប្តិ នោះកើតមកដោយមានរវល់ជាច្រើន ហើយសំឡេងរបស់មនុស្សល្ងីល្ងើ ក៏ឮដោយមានពាក្យសម្ដីច្រើនដែរ
ហេតុនេះ មនុស្សឈ្លាសវៃ នឹងស្ងៀមនៅក្នុងគ្រាបែបនេះ ដ្បិតនេះជាគ្រាមួយដ៏អាក្រក់។
បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។