បានជាព្រះអង្គស៊ើបសួររកអំពើទុច្ចរិតរបស់ទូលបង្គំ ហើយស្វែងរកអំពើបាបនៃទូលបង្គំដូច្នេះ
យ៉ូប 13:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គដាក់ជើងទូលបង្គំជាប់នៅខ្នោះ ក៏ចំណាំមើលអស់ទាំងផ្លូវច្រកនៃទូលបង្គំ ហើយព្រះអង្គគូសព្រំដែន មិនឲ្យដានជើងទូលបង្គំរំលងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គចង់យកខ្នោះមកដាក់ជើងទូលបង្គំ ព្រះអង្គឃ្លាំមើលអ្វីៗទាំងអស់ ដែលទូលបង្គំប្រព្រឹត្ត សូម្បីតែដានជើងទូលបង្គំ ក៏ព្រះអង្គតាមពិនិត្យមើលដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ដាក់ជើងទូលបង្គំជាប់នៅខ្នោះ ក៏ចំណាំមើលអស់ទាំងផ្លូវច្រកនៃទូលបង្គំ ហើយទ្រង់គូសព្រំដែន មិនឲ្យដានជើងទូលបង្គំរំលងឡើយ អាល់គីតាប ទ្រង់ចង់យកខ្នោះមកដាក់ជើងខ្ញុំ ទ្រង់ឃ្លាំមើលអ្វីៗទាំងអស់ ដែលខ្ញុំប្រព្រឹត្ត សូម្បីតែដានជើងខ្ញុំ ក៏ទ្រង់តាមពិនិត្យមើលដែរ។ |
បានជាព្រះអង្គស៊ើបសួររកអំពើទុច្ចរិតរបស់ទូលបង្គំ ហើយស្វែងរកអំពើបាបនៃទូលបង្គំដូច្នេះ
ដ្បិតយ៉ាងនោះ ព្រះអង្គនឹងមិនរាប់ អស់ទាំងជំហានរបស់ទូលបង្គំទេ ហើយក៏មិនត្រួតមើលអស់ទាំងអំពើបាប របស់ទូលបង្គំដែរ។
ព្រះបានហែកហួរខ្ញុំ ដោយសេចក្ដីក្រោធ របស់ព្រះអង្គ ព្រមទាំងស្អប់ខ្ញុំផង ព្រះអង្គសង្កៀតធ្មេញដាក់ខ្ញុំ ខ្មាំងសត្រូវរបស់ខ្ញុំ បានសំលៀងភ្នែកទាស់នឹងខ្ញុំ។
ដូច្នេះ សាតាំងក៏ចេញពីព្រះយេហូវ៉ាទៅ ហើយធ្វើឲ្យលោកយ៉ូបកើតដំបៅដ៏អាក្រក់ ចាប់តាំងពីបាតជើងរហូតដល់ក្រយៅក្បាល។
ហេតុអ្វីបានជាឲ្យពន្លឺភ្លឺដល់មនុស្ស ដែលរកផ្លូវចេញពុំរួច ជាអ្នកដែលព្រះបានធ្វើរបងព័ទ្ធជុំវិញ?
វាក៏ទៅតាមនាងភ្លាម ប្រៀបដូចជាគោដែលទៅឯទីសម្លាប់ ឬដូចជាប្រើសដែលដើរទៅរកអន្ទាក់
លោកផាសហ៊ើរក៏វាយហោរាយេរេមា ហើយយកទៅដាក់គុក ដែលនៅត្រង់ទ្វារបេនយ៉ាមីនខាងលើ កំផែងរបស់ព្រះវិហារនៃព្រះយេហូវ៉ា។
ក្រោយពីបានទទួលបញ្ជានេះហើយ គេក៏នាំយកពួកលោកទៅដាក់ក្នុងគុកជ្រៅ ហើយដាក់ខ្នោះភ្ជាប់នៅជើង។