Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 20:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោកផាស​ហ៊ើរ​ក៏​វាយ​ហោរា​យេរេមា ហើយ​យក​ទៅ​ដាក់​គុក ដែល​នៅ​ត្រង់​ទ្វារ​បេនយ៉ាមីន​ខាង​លើ កំផែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 គាត់​ទះ​កំផ្លៀង​លោក​យេរេមា រួច​បញ្ជា​ឲ្យ​គេ​ដាក់​ច្រវាក់​លោក នៅ​ទ្វារ​បេន‌យ៉ាមីន​ផ្នែក​ខាង​លើ ជាប់​នឹង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ដូច្នេះ លោក​ក៏​វាយ​ហោរា​យេរេមា ហើយ​យក​ទៅ​ដាក់​គុក ដែល​នៅ​ត្រង់​ទ្វារ​បេន‌យ៉ាមីន​ខាង​លើ នា​កំផែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

2 គាត់​ទះ​កំផ្លៀង​យេរេមា រួច​បញ្ជា​ឲ្យ​គេ​ដាក់​ច្រវាក់​គាត់ នៅ​ទ្វារ​ពុន‌យ៉ាមីន​ផ្នែក​ខាង​លើ ជាប់​នឹង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




យេរេមា 20:2
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ស្តេច​យេរ៉ូ‌បោម​ឮ​ពាក្យ​ដែល​អ្នក​សំណព្វ​របស់​ព្រះ​បាន​ស្រែក​ទាស់​នឹង​អាស‌នា នៅ​ក្រុង​បេត-អែល​ដូច្នោះ ទ្រង់​ក៏​ដក​ព្រះ‌ហស្ត​ពី​អាស‌នា​ចង្អុល​ទៅ​ថា៖ «ចូរ​ចាប់​វា​ទៅ» ឯ​ព្រះ‌ហស្ត​ដែល​ទ្រង់​បាន​ចង្អុល​ទៅ​គាត់​នោះ ក៏​ស្វិត​ទៅ កន្ត្រាក់​មក​វិញ​មិន​បាន។


ហើយ​បង្គាប់​ថា ស្ដេច​មាន​ព្រះ‌បន្ទូល​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ង​នឹង​ទឹក​ដ៏​វេទនា ដរាប​ដល់​យើង​មក​វិញ​ដោយ​សុខ‌សាន្ត»។


ព្រះបាទ​អេសា​មាន​សេចក្ដី​ក្រេវ‌ក្រោធ​នឹង​គ្រូទាយ ហើយ​ទ្រង់​ចាប់​ដាក់​គុក ព្រោះ​ទ្រង់​មាន​សេចក្ដី​ឃោរ‌ឃៅ​ជា​ខ្លាំង​ដោយ​ព្រោះ​ដំណើរ​នោះ នៅ​គ្រា​នោះ ព្រះបាទ​អេសា​ក៏​សង្កត់‌សង្កិន​ប្រជា‌រាស្ត្រ​ខ្លះ​ដែរ។


បន្ទាប់​មក សេដេ‌គា ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកា‌យ៉ា​សួរ​ថា៖ «តើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌យេហូវ៉ា​បាន​ចេញ​ពីខ្លួន​ខ្ញុំ ទៅ​មាន​ព្រះ‌បន្ទូល​នឹង​ឯង​តាម​ផ្លូវ​ណា?»


ប៉ុន្តែ គេ​រួម​គំនិត​គ្នា​គិត​ប្រទូស្ត​នឹង​លោក​វិញ ក៏​គប់​ដុំ​ថ្មសម្លាប់​លោក នៅ​ក្នុង​ទី‌លាន​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច។


ព្រះ‌អង្គ​ដាក់​ជើង​ទូល‌បង្គំ​ជាប់​នៅ​ខ្នោះ ក៏​ចំណាំ​មើល​អស់​ទាំង​ផ្លូវ​ច្រក​នៃ​ទូល‌បង្គំ ហើយ​ព្រះ‌អង្គ​គូស​ព្រំ‌ដែន មិន​ឲ្យ​ដាន​ជើង​ទូល‌បង្គំ​រំលង​ឡើយ។


ព្រះ‌អង្គ​បាន​ដាក់​ជើង​ខ្ញុំ​ភ្ជាប់​ខ្នោះ ហើយ​ក៏ឃ្លាំ​មើល​ផ្លូវ​របស់ខ្ញុំ"។


គេ​នឹង​ត​ជាមួយ​អ្នក តែ​មិន​ឈ្នះ​អ្នក​ឡើយ ដ្បិត​យើង​នៅ​ជា‌មួយ ដើម្បី​នឹង​ជួយ​អ្នក​ឲ្យ​រួច» នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ពេល​ពួក​ចៅ‌ហ្វាយ​នៃ​ស្រុក​យូដា​បាន​ឮ​សេចក្ដី​ទាំង​នោះ​ហើយ គេ​ក៏​ចេញ​ពី​ដំណាក់​ស្តេច ឡើង​ទៅ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា រួច​អង្គុយ​ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។


ពេល​ហោរា​យេរេមា​បាន​ប្រាប់​គ្រប់​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឲ្យ​លោក​ប្រាប់​ដល់​ជន​ទាំង‌ឡាយ​រួច​អស់​ហើយ នោះ​ពួក​សង្ឃ ពួក​ហោរា និង​បណ្ដា‌ជន​ទាំង​អស់ ក៏​ចាប់​លោក ដោយ​ពោល​ថា អ្នក​ត្រូវ​ស្លាប់​ហើយ!


ព្រះ‌យេហូវ៉ា​បាន​តាំង​អ្នក​ឡើង​ធ្វើ​ជា​សង្ឃ ជំនួស​សង្ឃ​យេហូ‌យ៉ា‌ដា ដើម្បី​ឲ្យ​មាន​ពួក​នាយក​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ឲ្យ​អ្នក​បាន​ចាប់​អស់​អ្នក​ឆ្កួត ដែល​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ហោរា ដាក់​គុក ដាក់​ខ្នោះ។


រួច​ស្ដេច​បង្គាប់​យេរ៉ា‌ម្អែល ជា​កូន​ហាម៉ាលេក និង​សេរ៉ាយ៉ា​ជា​កូន​អាសរាល ហើយ​សេលេមា ជា​កូន​អាប់ឌាល ឲ្យ​ទៅ​ចាប់​ស្មៀន​បារូក និង​ហោរា​យេរេមា​មក តែ​ព្រះ‌យេហូវ៉ា​បាន​លាក់​លោក​ទុក។


ពេល​លោក​កំពុង​ចេញ​តាម​ទ្វារ​បេនយ៉ាមីន នោះ​មាន​មេ‌ទ័ព​ពួក​ល្បាត​នៅ​ទី​នោះ​ឈ្មោះ​យារីយ៉ា ជា​កូន​សេលេមា ដែល​ជា​កូន​ហាណានា អ្នក​នោះ​ក៏​ចាប់​ហោរា​យេរេមា ដោយ​ចោទ​ថា៖ «អ្នក​ចូល​ដៃ​ខាង​ពួក​ខាល់ដេ»។


ដូច្នេះ ព្រះបាទ​សេដេគា​បាន​បង្គាប់​ឲ្យ​គេ​ឃុំ​លោក​ទុក​នៅ​ទី‌លាន​គុក​វិញ ហើយ​ឲ្យ​គេ​យក​នំបុ័ង​មួយ​ដុំ ពី​ផ្លូវ​នៃ​ពួក​ដុត​នំបុ័ង​មក​ឲ្យ​លោក​រាល់ៗ​ថ្ងៃ ដរាប​ដល់​នំបុ័ង​ទាំង​ប៉ុន្មាន​នៅ​ទី​ក្រុង​បាន​អស់។ ដូច្នេះ ហោរា​យេរេមា​ក៏​នៅ​ជាប់​ក្នុង​ទី‌លាន​គុក​នោះ។


ស្រុក​ទាំង​មូល ចាប់​តាំង​ពី​កេបា រហូត​ដល់​រីម៉ូន ខាង​ត្បូង​ក្រុង​យេរូ‌សាឡិម។ ប៉ុន្តែ គេ​នឹង​សង់​ក្រុង​យេរូ‌សាឡិមឡើង​វិញ​នៅ​កន្លែង​ធម្មតា ចាប់​តាំង​ពី​ទ្វារ​បេនយ៉ាមីន រហូត​ដល់​កន្លែង​ទ្វារ​ដំបូង និង​ទ្វារ​ជ្រុង​កំផែង ហើយ​ពី​ប៉ម​ហាណានាល រហូត​ដល់​ធុង​ឃ្នាប​របស់​ស្តេច។


ប៉ុន្តែ ពួក​អ្នក​ធ្វើ​ចម្ការ​បាន​ចាប់​ពួក​អ្នក​បម្រើ​របស់​គាត់ គេ​វាយ​ម្នាក់ សម្លាប់​ម្នាក់ ហើយ​ម្នាក់​ទៀត​ចោល​នឹង​ថ្ម។


គេ​ក៏​ចាប់​អ្នក​ទាំង​ពីរ នាំ​ទៅ​ឃុំ​ទុក រហូត​ដល់​ថ្ងៃ​បន្ទាប់ ដ្បិត​ពេល​នោះ ល្ងាច​ណាស់​ហើយ។


គេ​ក៏​ចាប់​ពួក​សាវក​យក​ទៅ​ឃុំឃាំង​នៅ​ក្នុង​គុក​សាធារណៈ។


ហើយ​កាល​គេ​បាន​ហៅ​ពួក​សាវក​មក​វិញ គេ​ក៏​បញ្ជា​ឲ្យ​វាយ​ពួក​លោក​នឹង​រំពាត់ ហើយ​ហាម​មិន​ឲ្យ​និយាយ​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត រួច​ក៏​ដោះ​លែង​ពួកលោក​ឲ្យ​ចេញ​ទៅ។


តើ​មាន​ហោរា​ណា​ម្នាក់ ដែល​បុព្វ‌បុរស​របស់​អស់​លោក​មិន​បាន​បៀត​បៀន​នោះ? ពួក​គាត់​បាន​សម្លាប់​អស់​អ្នកដែល​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ជា​មុន ពី​ដំណើរ​ដែល​ព្រះ​ដ៏​សុចរិត​ត្រូវ​យាង​មក ឥឡូវ​នេះ អស់​លោក​បាន​ត្រឡប់​ជា​អ្នក​ក្បត់ ហើយ​សម្លាប់​ព្រះ‌អង្គ​នោះ​ថែម​ទៀត​ផង។


ខ្ញុំ​ក៏​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ដោយ​ឈាម​របស់​ពួក​បរិសុទ្ធ និង​ឈាម​អ្នក​ដែល​ធ្វើ​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ។ ពេល​ខ្ញុំ​ឃើញ​ស្ត្រី​នោះ ខ្ញុំ​មាន​សេចក្ដី​អស្ចារ្យ​យ៉ាង​ខ្លាំង។


កុំ​ខ្លាច​ការ​ដែល​អ្នក​ត្រូវ​រង​ទុក្ខ​វេទនា​នោះ​ឡើយ មើល៍! អារក្ស​វា​បម្រុង​នឹង​បោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទៅ​ក្នុង​គុក ដើម្បី​នឹង​ល្បង​ល ហើយ​អ្នក​នឹង​ត្រូវ​វេទនា​អស់​ដប់​ថ្ងៃ។ ចូរ​មាន​ចិត្ត​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់​ចុះ នោះ​យើង​នឹង​ឲ្យ​មកុដ​នៃ​ជីវិត​ដល់​អ្នក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម