នោះទូលបង្គំនឹងបានដូចជា មិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំ ពីផ្ទៃម្តាយទៅកប់តែម្តង។
យ៉ូប 10:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំ មិនមែនតិចណាស់ទេឬ? សូមទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសម្រាកបន្តិច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អាយុជីវិតរបស់ទូលបង្គំជិតផុតហើយ សូមឈប់វាយប្រហារទូលបង្គំ សូមយាងចាកចេញពីទូលបង្គំទៅ ដើម្បីឲ្យទូលបង្គំមានពេលល្ហែបន្តិច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើអស់ទាំងថ្ងៃអាយុនៃទូលបង្គំមិនមែនតិចណាស់ទេឬអី ដូច្នេះ សូមឈប់ ទុកឲ្យទូលបង្គំនៅតែឯងចុះ ដើម្បីឲ្យបានសំរាកបន្តិច អាល់គីតាប អាយុជីវិតរបស់ខ្ញុំជិតផុតហើយ សូមឈប់វាយប្រហារខ្ញុំ សូមចាកចេញពីខ្ញុំទៅ ដើម្បីឲ្យខ្ញុំមានពេលល្ហែបន្តិច |
នោះទូលបង្គំនឹងបានដូចជា មិនដែលកើតមកសោះ គេនឹងបាននាំយកទូលបង្គំ ពីផ្ទៃម្តាយទៅកប់តែម្តង។
គឺសូមព្រះអង្គដកព្រះហស្តឲ្យឆ្ងាយពីទូលបង្គំចេញ ហើយសូមកុំឲ្យសេចក្ដីស្ញែងខ្លាចរបស់ព្រះអង្គ មកបំភ័យទូលបង្គំទៀត។
មនុស្សដែលកើតពីស្រីមក សុទ្ធតែមានអាយុខ្លីទាំងអស់ ហើយក៏មានសេចក្ដីលំបាកជានិច្ច
ដ្បិតយើងរាល់គ្នាទើបតែនឹងកើតមក ពីម្សិលមិញនេះឯង ឥតដឹងអ្វីឡើយ ព្រោះអាយុយើងនៅផែនដីនេះ ជាស្រមោលប៉ុណ្ណោះ
សូមបែរព្រះភក្ត្រចេញពីទូលបង្គំ ដើម្បីឲ្យទូលបង្គំបានញញឹមឡើងវិញ មុននឹងទូលបង្គំចេញទៅ ហើយលែងមានទៀត»។
មើល៍ ព្រះអង្គបានធ្វើឲ្យថ្ងៃអាយុរបស់ទូលបង្គំ មានប្រវែងតែប៉ុន្មានចំអាមដៃប៉ុណ្ណោះ ហើយជីវិតទូលបង្គំ ដូចជាឥតមានសោះ នៅចំពោះព្រះអង្គ។ មែនហើយ មនុស្សលោកទាំងអស់ ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ –បង្អង់