Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 39:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 សូម​បែរ​ព្រះ​ភក្ត្រ​ចេញ​ពី​ទូល‌បង្គំ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​ញញឹម​ឡើង​វិញ មុន​នឹង​ទូល‌បង្គំ​ចេញ​ទៅ ហើយ​លែង​មាន​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 សូម​បែរ​ការសម្លក់​របស់ព្រះអង្គ​ចេញពី​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​បាន​ធូរស្បើយ មុនពេល​ទូលបង្គំ​លាចាកទៅ ហើយ​លែងមាន​ទូលបង្គំ​ទៀត”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 សូម​បែរ​ព្រះ‌ភ័ក្ត្រ​ចេញ​ពី​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​ស្រឡះ​មុខ​បន្តិច មុន​នឹង​ទូលបង្គំ​លា​ចាក​លោក​នេះ រលាយ​សូន្យ​បាត់​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ឱ​សូម​ប្រណី​ដល់​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​មាន​កំឡាំង​ឡើង មុន​ដែល​ទូលបង្គំ​ចេញ​បាត់​ទៅ ហើយ​មិន​មាន​ទៀត។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 សូម​បែរ​ចេញ​ពី​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្រឡះ​មុខ​បន្តិច មុន​នឹង​ខ្ញុំ​លា​ចាក​លោក​នេះ រលាយ​សូន្យ​បាត់​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 39:13
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ជា​ឪពុក​មាន​ប្រសាសន៍​ថា៖ «ឯង​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ពុក​បាត់​កូន​អស់​ហើយ គឺ​យ៉ូសែប​មិន​នៅ ហើយ​ស៊ីម្មាន​ក៏​មិន​នៅ​ដែរ ឥឡូវ​នេះ ឯង​ចង់​យក​បេនយ៉ាមីន​ទៅ​ទៀត! ការ​ទាំង​នេះ​បាន​មក​ទាស់​នឹង​ពុក​ហើយ»។


លោក​យ៉ាកុប​ទូល​ផារ៉ោន​ថា៖ «ចំនួន​ឆ្នាំ​ដែល​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​លើ​ផែន​ដី​នេះ បាន​តែ​មួយ​រយ​សាម​សិប​ឆ្នាំទេ អាយុ​ទូល‌បង្គំ​តិច​ណាស់ ហើយជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន មិន​អាច​ប្រៀប​នឹង​ចំនួន​ឆ្នាំ ដែល​បុព្វ‌បុរស​របស់​ទូល‌បង្គំ​បាន​ស្នាក់​អាស្រ័យ​នៅ​នោះ​ឡើយ»។


ហេណុក​បាន​ដើរ​ជា‌មួយ​ព្រះ រួច​លោក​មិន​នៅ​ទៀត​ទេ ដ្បិត​ព្រះ‌ទ្រង់​បាន​យក​គាត់​ទៅ។


«ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​នឹក​ចាំ​ពី​ទូល‌បង្គំ ដែល​បាន​ដើរ​នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ពិត​ត្រង់ ហើយ​ដោយ​ចិត្ត​ស្មោះ ព្រម​ទាំង​ប្រព្រឹត្ត​អំពើ​ល្អ នៅ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​ជា​យ៉ាង​ណា» រួច​ស្ដេច​ហេ‌សេ‌គា​ព្រះ‌កន្សែង​ជា​ខ្លាំង។


ព្រោះ​យើង​ខ្ញុំ​រាល់​គ្នា​ជា​អ្នក​ដទៃ​សុទ្ធ​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ជា​ពួក​អ្នក​ដែល​គ្រាន់​តែ​ស្នាក់​នៅ​ប៉ុណ្ណោះ ដូច​ជា​បុព្វ‌បុរស​យើង​ខ្ញុំ​រាល់​គ្នា​ដែរ វេលា​អាយុ​យើង​ខ្ញុំ​រាល់​គ្នា​នៅ​ផែនដី​នេះ នោះ​ប្រៀប​ដូច​ជា​ស្រមោល​ទេ គ្មាន​អ្វី​ជា​ជាប់​ស្ថិត‌ស្ថេរ​បាន​ឡើយ។


តើ​ដល់​កាល​ណា​ទើប​ព្រះ‌អង្គ បែរ​ព្រះ‌នេត្រ​ចេញ​ពី​ទូល‌បង្គំ ហើយ​មិន​ទុក​ទូល‌បង្គំ​តែ​ឯង ល្មម​តែ​ឲ្យ​លេប​ទឹក​មាត់​បាន​ផង?


ទូល‌បង្គំ​ជា​មនុស្ស​ស្នាក់​អាស្រ័យ បណ្ដោះ​អាសន្ន​នៅ​លើ​ផែនដី សូម​កុំ​លាក់​បទ‌បញ្ជា​របស់​ព្រះ‌អង្គ នឹង​ទូល‌បង្គំ​ឡើយ!


៙ ពេល​នោះ ផែនដី​បាន​កក្រើក ហើយ​រញ្ជួយ គ្រឹះ​ភ្នំ​ទាំង​ឡាយ​ក៏​ញាប់​ញ័រ ហើយ​រំពើក​ឡើង ព្រោះ​ព្រះ‌អង្គ​ក្រោធ។


មិន​ត្រូវ​លក់​ដី​ណា​ឲ្យ​ដាច់​ទៅ​គេ​ឡើយ ដ្បិត​ស្រុក​នោះ​ជា​របស់​អញ អ្នក​រាល់​គ្នា​ជា​អ្នក​ប្រទេស​ក្រៅ​ដែល​គ្រាន់​តែ​សំណាក់​នៅ​ជា​មួយ​អញ​ប៉ុណ្ណោះ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម