Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 10:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 តើ​អស់​ទាំង​ថ្ងៃ​អាយុ​នៃ​ទូលបង្គំ​មិន​មែន​តិច​ណាស់​ទេ​ឬ​អី ដូច្នេះ សូម​ឈប់ ទុក​ឲ្យ​ទូលបង្គំ​នៅ​តែ​ឯង​ចុះ ដើម្បី​ឲ្យ​បាន​សំរាក​បន្តិច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 តើ​អស់​ទាំង​ថ្ងៃ​អាយុ​នៃ​ទូល‌បង្គំ មិន​មែន​តិច​ណាស់​ទេ​ឬ? សូម​ទុក​ឲ្យ​ទូល‌បង្គំ​នៅ​តែ​ឯង​ចុះ ដើម្បី​ឲ្យ​បាន​សម្រាក​បន្តិច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 អាយុ​ជីវិត​របស់​ទូលបង្គំ​ជិត​ផុត​ហើយ សូម​ឈប់​វាយ​ប្រហារ​ទូលបង្គំ សូម​យាង​ចាក​ចេញ​ពី​ទូលបង្គំ​ទៅ ដើម្បី​ឲ្យ​ទូលបង្គំ​មាន​ពេល​ល្ហែ​បន្តិច

សូមមើលជំពូក ចម្លង

អាល់គីតាប

20 អាយុ​ជីវិត​របស់​ខ្ញុំ​ជិត​ផុត​ហើយ សូម​ឈប់​វាយ​ប្រហារ​ខ្ញុំ សូម​ចាក​ចេញ​ពី​ខ្ញុំ​ទៅ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ពេល​ល្ហែ​បន្តិច

សូមមើលជំពូក ចម្លង




យ៉ូប 10:20
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ទូលបង្គំ​នឹង​បាន​ដូច​ជា​មិន​ដែល​កើត​មក​សោះ គេ​នឹង​បាន​នាំ​យក​ទូលបង្គំ​ពី​ផ្ទៃ​ម្តាយ​ទៅ​កប់​តែ​ម្តង


គឺ​សូម​ទ្រង់​ដក​ព្រះ‌ហស្ត​ឲ្យ​ឆ្ងាយ​ពី​ទូលបង្គំ​ចេញ ហើយ​សូម​កុំ​ឲ្យ​សេចក្ដី​ស្ញែង​ខ្លាច​របស់​ទ្រង់ មក​បំភ័យ​ទូលបង្គំ​ទៀត


មនុស្ស​ដែល​កើត​ពី​ស្រី​មក សុទ្ធ​តែ​មាន​អាយុ​ខ្លី​ទាំង​អស់ ហើយ​ក៏​មាន​សេចក្ដី​លំបាក​ជានិច្ច​ផង


ដ្បិត​យើង​រាល់​គ្នា​ទើប​តែ​នឹង​កើត​មក​ពី​ម្សិល‌មិញ​នេះ​ឯង ឥត​ដឹង​អ្វី​ឡើយ ពី​ព្រោះ​អាយុ​យើង​នៅ​ផែនដី​នេះ ជា​ស្រមោល​ប៉ុណ្ណោះ


ទ្រង់​មិន​បើក​ឲ្យ​ខ្ញុំ​ដក​ទាំង​ដង្ហើម​ផង គឺ​ទ្រង់​ចំអែត​ខ្ញុំ​ដោយ​សេចក្ដី​ជូរ​ល្វីង​វិញ


ឱ​សូម​ប្រណី​ដល់​ទូលបង្គំ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​មាន​កំឡាំង​ឡើង មុន​ដែល​ទូលបង្គំ​ចេញ​បាត់​ទៅ ហើយ​មិន​មាន​ទៀត។


មើល​ទ្រង់​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​នៃ​ទូលបង្គំ​បាន​ខ្លី ប្រវែង​១​ចំអាម​ដៃ ហើយ​ជំនួរ​ជីវិត​របស់​ទូលបង្គំ ដូច​ជា​ឥត​មាន​សោះ នៅ​ចំពោះ​ទ្រង់ មែន​ហើយ គ្រប់​មនុស្ស ទោះ​ទាំង​មនុស្ស​នៅ​ក្នុង សណ្ឋាន​ពេញ​វ័យ នោះ​ក៏​ឥត​ប្រយោជន៍​ទទេ​ដែរ។ –បង្អង់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម