ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ាកុប 3:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​គ្មាន​អ្នក​ណា​អាច​ផ្សាំង​អណ្តាត​បាន​ឡើយ វា​ជា​របស់​អាក្រក់​ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស​ពុល ដែល​នាំ​ឲ្យ​ស្លាប់។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​គ្មានមនុស្សណា​អាច​ផ្សាំង​អណ្ដាត​បាន​ឡើយ​។ វាជា​សេចក្ដី​អាក្រក់​ដែលទប់មិនបាន ទាំង​ពេញ​ដោយ​ពិស​ដែលនាំឲ្យស្លាប់​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​គ្មាន​អ្នកណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​បាន​ទេ​ វា​ជា​អវយវៈ​អាក្រក់​ដែល​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​ពេញ​ដោយ​ពិស​ដែល​អាច​ឲ្យ​ស្លាប់​បាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ គ្មាន​ជន​ណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​ឡើយ ព្រោះ​វា​ជា​គ្រឿង​មួយ​ដ៏​ចង្រៃ​ដែល​ចេះ​តែ​គន្លាស់​ជានិច្ច ពោរ‌ពេញ​ទៅ​ដោយ​ពិស‌ពុល បណ្ដាល​ឲ្យ​ស្លាប់​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឯ​អណ្តាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ គឺ​ជា​របស់​អាក្រក់ ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស​ដែល​នាំ​ឲ្យ​ស្លាប់

សូមមើលជំពូក

អាល់គីតាប

ប៉ុន្ដែ គ្មាន​ជន​ណា​ម្នាក់​អាច​ផ្សាំង​អណ្ដាត​បាន​ឡើយ ព្រោះ​វា​ជា​គ្រឿង​មួយ​ដ៏​ចង្រៃ​ដែល​ចេះ​តែ​គន្លាស់​ជា‌និច្ច​ពោរ‌ពេញ​ទៅ​ដោយ​ពិស‌ពុល បណ្ដាល​ឲ្យ​ស្លាប់​ទៀត​ផង។

សូមមើលជំពូក



យ៉ាកុប 3:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​សំលៀង​អណ្ដាត​របស់​គេ ឲ្យ​ស្រួច​ដូច​ជា​អណ្ដាត​ពស់ ហើយ​នៅ​ក្រោម​បបូរ​មាត់​របស់​គេ មានសុទ្ធ​តែ​ពិស​ពស់​ហនុមាន។ –បង្អង់


សម្ដី​របស់​គេ​រអិល​ជាង​ខ្លាញ់ តែ​ចិត្ត​របស់​គេមាន​ពេញ​ដោយ​ចម្បាំង ពាក្យ​របស់​គេ​ទន់​ភ្លន់​ជាង​ប្រេង តែ​ពាក្យ​ទាំង​នោះ​ជា​ដាវ​ដែល​ហូត​ជា​ស្រេច។


៙ ព្រលឹង​ទូល‌បង្គំ​នៅ​កណ្ដាល​ហ្វូង​សិង្ហ ទូល‌បង្គំ​ដេក​នៅ​កណ្ដាល​អស់​អ្នក ដែលចង់​លេប​ត្របាក់ទូល‌បង្គំ ជា​មនុស្ស​ដែល​មាន​ធ្មេញ​ជា​លំពែង និង​ព្រួញ ជា​អ្នក​ដែល​មាន​អណ្ដាត​ជា​ដាវ​យ៉ាង​មុត។


គេមាន​ពិស ដូច​ជា​ពិស​ពស់វែក ដូច​ជា​ពស់​វែក​តម្លង់​ដែល​ខ្ទប់​ត្រចៀក


មើល៍ គេ​បើក​មាត់​ជេរ​ប្រមាថ បបូរ​មាត់​របស់​គេប្រៀប​ដូច​ជា​ដាវ ដ្បិត​គេគិត​ថា «តើ​មាន​ព្រះ​ណា​នឹង​ស្ដាប់​យើង?»


អ្នក​ណា​ដែល​មាន​ចិត្ត​វៀច មិន​ដែល​បាន​សេចក្ដី​ល្អ​ទេ ហើយ​អ្នក​ណា​ដែល​មាន​អណ្ដាត​ចចើង នោះ​រមែង​ធ្លាក់​ទៅ​ក្នុង​សេចក្ដី​អន្តរាយ។


បើ​ពស់​បាន​ចឹក​មុន​ដែល​គ្រូ​អាយ‌លម្ពាយ​មក មាន​ប្រយោជន៍​អ្វី​ដល់​គ្រូ​អាយ‌លម្ពាយ​នោះ?


«បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ប្រើ​អណ្តាត​របស់​គេ​ដើម្បី​បញ្ឆោត បបូរ​មាត់​របស់​គេ​បង្កប់​ដោយ​ពិស​ពស់​វែក»។


ស្រា​ទំពាំង‌បាយ‌ជូរ​របស់​គេ​ជា​ពិស​របស់​នាគ ហើយ​ជា​ពិស​សាហាវ​របស់​ពស់​ហនុមានផង។


ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ម្យ៉ាង ជា​ពិភព​នៃ​អំពើ​ទុច្ចរិត។ អណ្ដាត​ជា​ផ្នែក​មួយ​នៃ​អវយវៈ​របស់​យើង ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក​គ្រោក ក៏​បញ្ឆេះ​ដំណើរ​ជីវិត​ទាំង​មូល ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក។


គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ សត្វ​ស្លាប សត្វ​លូន​វារ មនុស្ស​អាច​ផ្សាំង​វា​បាន ហើយ​សត្វ​នៅ​ក្នុង​សមុទ្រ ក៏​គេ​អាច​នឹង​ផ្សាំង​បាន​ដែរ


នាគ​ធំ​នោះ​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក គឺ​ពស់​ពី​បុរាណ ដែល​ហៅ​ថា​អារក្ស និង​សាតាំង ជា​មេ​បោក​បញ្ឆោត​ពិភព​លោក​ទាំង​មូល វា​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ផែនដី ហើយ​ពួក​ទេវតា​របស់​វា​ក៏​ត្រូវ​បាន​បោះ​ទម្លាក់​ចុះ​មក​ជា​មួយ​វា​ដែរ។