យេរេមា 51:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានៃពួកពលបរិវារ បានស្បថដោយព្រះអង្គផ្ទាល់ថា៖ យើងពិតជាធ្វើឲ្យអ្នកបានពេញដោយមនុស្ស ដូចជាពេញដោយដង្កូវ ហើយគេនឹងស្រែកឡើងទាស់នឹងអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូល យ៉ាងម៉ឺងម៉ាត់ ក្នុងនាមព្រះអង្គផ្ទាល់ថា៖ «យើងនឹងនាំកងទ័ពដ៏ច្រើនដូចហ្វូងកណ្ដូប មកវាយលុកអ្នក ពួកគេស្រែកយកជ័យជម្នះលើអ្នក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានស្បថដោយព្រះអង្គទ្រង់ថា ពិតប្រាកដជាអញនឹងធ្វើឲ្យឯងបានពេញដោយមនុស្ស ដូចជាពេញដោយដង្កូវ ហើយគេនឹងស្រែកឡើងទាស់នឹងឯង។ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូល យ៉ាងម៉ឺងម៉ាត់ ក្នុងនាមទ្រង់ផ្ទាល់ថា៖ «យើងនឹងនាំកងទ័ពដ៏ច្រើនដូចហ្វូងកណ្ដូប មកវាយលុកអ្នក ពួកគេស្រែកយកជ័យជំនះលើអ្នក»។ |
នែ៎ ពួកយូដាទាំងប៉ុន្មាន ដែលអាស្រ័យក្នុងស្រុកអេស៊ីព្ទអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងបានស្បថដោយឈ្មោះដ៏ធំរបស់យើងថា ឈ្មោះយើងនឹងមិនដែលចេញពីមាត់របស់ពួកយូដាណាមួយ ដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទទៀត តាមសម្បថដែលគេធ្លាប់ស្បថថា ដូចជាព្រះអម្ចាស់យេហូវ៉ា ព្រះអង្គមានព្រះជន្មរស់នៅនោះឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ គេនឹងកាប់រំលំព្រៃរបស់ស្រុកអេស៊ីព្ទ ទោះបើជាព្រៃស្តុក ដែលចូលមិនបានក៏ដោយ ដ្បិតគេមានគ្នាច្រើនជាងកណ្តូប គឺហួសប្រមាណ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានស្បថនឹងខ្លួនយើងថា ក្រុងបុសរ៉ានឹងត្រឡប់ជាទីស្រឡាំងកាំង ជាទីត្មះតិះដៀល ជាទីខូចបង់ ហើយជាទីផ្ដាសា ឯអស់ទាំងភូមិនៅជុំវិញនឹងទៅជាកន្លែងខូចបង់នៅអស់កល្បតទៅ»។
ចូរហ៊ោឡើងជុំវិញទាស់នឹងវាចុះ គេបានទទួលចាញ់ហើយ របងសម្រាប់ការពារបានដួល កំផែងទីក្រុងបានរំលំហើយ ដ្បិតនេះជាសេចក្ដីសងសឹករបស់ព្រះយេហូវ៉ា ចូរសងសឹកនឹងគេចុះ ចូរសងគេឲ្យស្នងនឹងការដែលគេបានធ្វើដល់អ្នក។
ចូរដំឡើងទង់ជ័យនៅក្នុងស្រុក ចូរផ្លុំត្រែនៅនាកណ្ដាលសាសន៍ទាំងប៉ុន្មាន ត្រូវប្រមូលផ្តុំអស់ទាំងសាសន៍ មកទាស់នឹងក្រុងបាប៊ីឡូនចុះ ចូរហៅនគរទាំងប៉ុន្មាននៅស្រុកអារ៉ារ៉ាត មីនី និងអ័សក្នាស ឲ្យគេមូលគ្នាមកទាស់នឹងទីក្រុង ចូរតាំងមេទ័ពធំម្នាក់ ឲ្យទាស់នឹងវាចុះ ហើយឲ្យមានសេះឡើងមក បែបដូចជាដង្កូវមានរោមច្រាង។
យើងនឹងសងអ្នករាល់គ្នាវិញ នូវឆ្នាំទាំងប៉ុន្មាន ដែលត្រូវកណ្តូប ចង្រិត ដង្កូវ និងក្រាស៊ីបង្ខូច គឺជាកងទ័ពធំរបស់យើង ដែលយើងបានចាត់មក ក្នុងចំណោមអ្នករាល់គ្នា។
ព្រះអម្ចាស់ព្រះយេហូវ៉ាបានស្បថដោយអង្គទ្រង់ថា (នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ) យើងខ្ពើមអំនួតរបស់យ៉ាកុប ហើយស្អប់ទីមាំមួនរបស់គេ យើងនឹងប្រគល់ទីក្រុង និងរបស់ទាំងអស់ដែលនៅក្នុងក្រុងនេះ ទៅក្នុងកណ្ដាប់ដៃរបស់សត្រូវ។
កាលព្រះទ្រង់មានព្រះបន្ទូលសន្យានឹងលោកអ័ប្រាហាំ ព្រះអង្គបានយកព្រះអង្គទ្រង់ផ្ទាល់មកស្បថ ព្រោះគ្មានអ្នកណាធំជាង ដើម្បីឲ្យព្រះអង្គយកអ្នកនោះមកស្បថបានឡើយ។
ដ្បិតគេឡើងមកទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយ គេចូលមកមានគ្នាជាច្រើនដូចកណ្តូប ឯខ្លួនគេ និងសត្វអូដ្ឋរបស់គេ នោះរាប់មិនអស់ឡើយ គឺគេចូលមកដើម្បីតែនឹងបំផ្លាញស្រុកប៉ុណ្ណោះ។