ប៉ុន្តែ ខ្ញុំដឹងថា ព្រះដែលលោះខ្ញុំ ព្រះអង្គមានព្រះជន្មរស់នៅ ហើយនៅទីបំផុត ព្រះអង្គនឹងឈរនៅលើផែនដី
យេរេមា 48:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ ដល់គ្រាក្រោយ យើងនឹងនាំពួកម៉ូអាប់ ដែលជាឈ្លើយនោះមកវិញ ទោសរបស់សាសន៍ម៉ូអាប់ចប់ត្រឹមប៉ុណ្ណេះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ នៅគ្រាចុងក្រោយ យើងនឹងស្ដារស្រុកម៉ូអាប់ឡើងវិញ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ការវិនិច្ឆ័យទោសជនជាតិម៉ូអាប់ចប់តែត្រឹមណេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ដល់ជាន់ក្រោយ អញនឹងនាំពួកម៉ូអាប់ ដែលជាឈ្លើយនោះមកវិញ ទោសរបស់សាសន៍ម៉ូអាប់ត្រូវប៉ុណ្ណេះហើយ។ អាល់គីតាប ប៉ុន្តែ នៅគ្រាចុងក្រោយ យើងនឹងស្ដារស្រុកម៉ូអាប់ឡើងវិញ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ការវិនិច្ឆ័យទោសជនជាតិម៉ូអាប់ចប់តែត្រឹមណេះ។ |
ប៉ុន្តែ ខ្ញុំដឹងថា ព្រះដែលលោះខ្ញុំ ព្រះអង្គមានព្រះជន្មរស់នៅ ហើយនៅទីបំផុត ព្រះអង្គនឹងឈរនៅលើផែនដី
នៅគ្រានោះ គេនឹងនាំយកតង្វាយមួយមកថ្វាយព្រះយេហូវ៉ានៃពួកពលបរិវារ ពី សាសន៍មួយដែលមានរូបខ្ពស់ ហើយសាច់រលីង ជាជាតិមនុស្សគួរស្ញែងខ្លាច តាំងពីគេកើតមកជាសាសន៍ខ្លាំងពូកែ ដែលជាន់ឈ្លីទាំងអស់ ក៏មានទន្លេហូរកាត់កណ្ដាលស្រុកគេ គឺនឹងនាំតង្វាយនោះមកដល់ភ្នំស៊ីយ៉ូន ជាទីរបស់ព្រះនាមព្រះយេហូវ៉ានៃពួកពលបរិវារ។
ឯការជំនួញ និងឈ្នួលរបស់គេ នឹងបានជាសេចក្ដីបរិសុទ្ធដល់ព្រះយេហូវ៉ា គេនឹងមិនប្រមូលទុកទៀតទេ គឺទំនិញរបស់គេនឹងបានសម្រាប់អស់អ្នកដែលអាស្រ័យនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យគេបានឆ្អែត ហើយសម្រាប់ជាសម្លៀកបំពាក់យ៉ាងជាប់លាប់ដែរ។
អ្នកនោះ នឹងបោះដៃនៅកណ្ដាលស្រុកនោះ ដូចជាគេបោះដៃហែលទឹក ប៉ុន្តែ ព្រះយេហូវ៉ានឹងបំបាក់អំនួតអួតអាងរបស់គេ ព្រមទាំងល្បិចកលនៃដៃរបស់គេដែរ។
ពួកអ្នកដែលរួចពីសាសន៍ដទៃអើយ ចូរប្រមូលគ្នាមក ហើយចូលឲ្យជិត ពួកអ្នកដែលលើកយកដុំឈើធ្វើជារូបព្រះឆ្លាក់របស់គេ ហើយអធិស្ឋានដល់ព្រះដែលជួយសង្គ្រោះខ្លួនមិនបាន នោះជាអ្នកអាប់ឥតប្រាជ្ញាទេ។
ព្រះយេហូវ៉ាមានព្រះបន្ទូលទាស់នឹងអស់អ្នកជិតខាងដ៏អាក្រក់របស់ខ្ញុំថា៖ ពួកអ្នកដែលប៉ះពាល់មត៌កដែលយើងបានចែកឲ្យពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង នោះមើល៍ យើងនឹងដករំលើងគេចេញពីស្រុកទៅ ហើយនឹងដករំលើងពួកវង្សយូដាចេញពីកណ្ដាលគេដែរ។
ក្រោយដែលយើងបានដករំលើងគេទៅហើយ នោះយើងនឹងត្រឡប់មកអាណិតមេត្តាដល់គេ ព្រមទាំងនាំគេឲ្យវិលត្រឡប់មកវិញ គឺគ្រប់គ្នាមករកមត៌ករបស់គេ ហើយមកស្រុករបស់គេរៀងខ្លួនផង។
សេចក្ដីក្រោធរបស់ព្រះយេហូវ៉ានឹងមិនវិលទៅវិញឡើយ ទាល់តែព្រះអង្គបានធ្វើសម្រេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យព្រះអង្គ នៅថ្ងៃខាងមុខ អ្នករាល់គ្នានឹងយល់ច្បាស់។
សេចក្ដីក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា នឹងមិនវិលមកវិញ ដរាបដល់ព្រះអង្គបានធ្វើសម្រេច ហើយបានបង្ហើយតាមបំណងព្រះហឫទ័យ នៅគ្រាចុងក្រោយបង្អស់ នោះអ្នករាល់គ្នានឹងយល់។
យើងនឹងប្រគល់គេ ទៅក្នុងកណ្ដាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ គឺទៅក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកបម្រើវាដែរ ក្រោយមក ស្រុកអេស៊ីព្ទនឹងមានគេអាស្រ័យនៅ ដូចកាលពីដើមវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ប៉ុន្តែ ដល់គ្រាក្រោយ យើងនឹងនាំពួកអេឡាំ ដែលនៅជាឈ្លើយឲ្យមកវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ប៉ុន្តែ នៅគ្រាក្រោយ យើងនឹងនាំពួកកូនចៅអាំម៉ូន ដែលជាឈ្លើយមកវិញ» នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ក្រោយយូរថ្ងៃទៅ នោះអ្នកនឹងបានតាំងឡើង ឯដល់ជាន់ក្រោយបង្អស់ នោះអ្នកនឹងចូលមកក្នុងស្រុក ដែលបានប្រោសឲ្យរួចពីដាវមកវិញ គឺដែលបានប្រមូលចេញរួចពីសាសន៍ជាច្រើន មកនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល ជាស្រុកត្រូវខូចបង់នៅជានិច្ច តែបាននាំចេញពីគ្រប់សាសន៍ គេនឹងរស់នៅដោយសុខសាន្តទាំងអស់គ្នា។
ឥឡូវនេះ ខ្ញុំមកពន្យល់លោកពីហេតុការណ៍ដែលត្រូវកើតមានចំពោះប្រជាជនរបស់លោក នៅគ្រាចុងក្រោយ ដ្បិតនិមិត្តនេះសម្រាប់យូរថ្ងៃទៅខាងមុខ»។
ស្ដេចនោះនឹងចូលទៅក្នុងស្រុកដ៏រុងរឿង ហើយសាសន៍ជាច្រើននឹងត្រូវដួលចុះ តែសាសន៍ទាំងនេះនឹងបានរួចពីកណ្ដាប់ដៃរបស់ស្ដេច គឺសាសន៍អេដុម ម៉ូអាប់ ព្រមទាំងពួកមេដឹកនាំសំខាន់ៗក្នុងកូនចៅអាំម៉ូន។
តែមានព្រះមួយអង្គនៅស្ថានសួគ៌ ដែលសម្ដែងឲ្យយល់ពីអាថ៌កំបាំង ហើយព្រះអង្គបានសម្ដែងឲ្យព្រះករុណានេប៊ូក្នេសាជ្រាបពីហេតុការណ៍ដែលត្រូវកើតមាននៅពេលខាងមុខ។ សុបិនរបស់ព្រះករុណា និងនិមិត្តដែលព្រះករុណាបានឃើញនៅពេលផ្ទំលក់ គឺដូច្នេះឯង
ក្រោយមក ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់គេ ហើយដាវីឌ ជាស្តេចរបស់គេ។ នៅគ្រាចុងក្រោយ គេនឹងចូលមករកព្រះយេហូវ៉ាទាំងញាប់ញ័រ ហើយមកទទួលសេចក្ដីសប្បុរសរបស់ព្រះអង្គ។
ឥឡូវនេះ មើល៍ ទូលបង្គំនឹងទៅជួបប្រជាជនរបស់ទូលបង្គំវិញ។ សូមយាងមកនេះ ទូលបង្គំសូមទូលថ្វាយព្រះករុណា អំពីការដែលប្រជាជននេះនឹងធ្វើចំពោះប្រជាជនរបស់ព្រះករុណា នៅពេលខាងមុខ»។
ដ្បិតខ្ញុំដឹងថា ក្រោយខ្ញុំបានស្លាប់ទៅ អ្នករាល់គ្នានឹងបង្ខូចខ្លួន ហើយងាកចេញពីផ្លូវដែលខ្ញុំបានបង្គាប់អ្នករាល់គ្នា។ នៅថ្ងៃខាងមុខ សេចក្ដីអាក្រក់នឹងធ្លាក់មកលើអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាចូលចិត្តតែធ្វើការដែលអាក្រក់ នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់ ដោយអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត»។
កាលណាអ្នកកើតមានសេចក្ដីវេទនា ហើយគ្រប់ទាំងសេចក្ដីនេះបានកើតឡើងដល់អ្នក នោះនៅគ្រាចុងបំផុត អ្នកនឹងត្រឡប់មករកព្រះយេហូវ៉ាជាព្រះរបស់អ្នកវិញ ហើយស្តាប់តាមព្រះសូរសៀងរបស់ព្រះអង្គ។