អេសាយ 23:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦18 ឯការជំនួញ និងឈ្នួលរបស់គេ នឹងបានជាសេចក្ដីបរិសុទ្ធដល់ព្រះយេហូវ៉ា គេនឹងមិនប្រមូលទុកទៀតទេ គឺទំនិញរបស់គេនឹងបានសម្រាប់អស់អ្នកដែលអាស្រ័យនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យគេបានឆ្អែត ហើយសម្រាប់ជាសម្លៀកបំពាក់យ៉ាងជាប់លាប់ដែរ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល18 កម្រៃរបស់នាង និងប្រាក់ឈ្នួលរបស់នាង នឹងបានជាវិសុទ្ធដល់ព្រះយេហូវ៉ា។ គេនឹងមិនសន្សំទុក ក៏មិនប្រមូលទុកទៀតទេ ដ្បិតកម្រៃរបស់នាងនឹងបានសម្រាប់អ្នកដែលរស់នៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យបានហូបឆ្អែត និងបានសម្រាប់សម្លៀកបំពាក់យ៉ាងល្អ៕ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥18 ប៉ុន្តែ កម្រៃ និងប្រាក់ចំណេញដែលក្រុងនេះរកបាន នឹងត្រូវញែកថ្វាយព្រះអម្ចាស់ គ្មាននរណាអាចប្រមូលទ្រព្យទាំងនេះទុកបានឡើយ ដ្បិតរបស់ទ្រព្យទាំងនេះនឹងត្រូវបម្រុងទុកជាអាហារ សម្រាប់ពួកអ្នកបម្រើព្រះអម្ចាស់ និងជាសម្លៀកបំពាក់ដ៏ថ្លៃថ្នូរសម្រាប់ពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤18 ឯការជំនួញ នឹងឈ្នួលរបស់គេ នោះនឹងបានជាសេចក្ដីបរិសុទ្ធដល់ព្រះយេហូវ៉ា គេនឹងមិនប្រមូលទុកទៀតទេ គឺទំនិញរបស់គេនឹងបានសំរាប់អស់អ្នកដែលអាស្រ័យនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យគេបានឆ្អែត ហើយសំរាប់ជាសំលៀកបំពាក់យ៉ាងជាប់លាប់ដែរ។ សូមមើលជំពូកអាល់គីតាប18 ប៉ុន្តែ កំរៃ និងប្រាក់ចំណេញដែលក្រុងនេះរកបាន នឹងត្រូវញែកជូនអុលឡោះតាអាឡា គ្មាននរណាអាចប្រមូលទ្រព្យទាំងនេះទុកបានឡើយ ដ្បិតរបស់ទ្រព្យទាំងនេះនឹងត្រូវបម្រុងទុកជាអាហារ សម្រាប់ពួកអ្នកបម្រើអុលឡោះតាអាឡា និងជាសម្លៀកបំពាក់ដ៏ថ្លៃថ្នូរសម្រាប់ពួកគេ។ សូមមើលជំពូក |
ឱកូនស្រីស៊ីយ៉ូនអើយ ចូរក្រោកឡើងបញ្ជាន់ទៅចុះ ដ្បិតយើងនឹងធ្វើឲ្យស្នែងអ្នកទៅជាដែក ហើយក្រចកជើងអ្នកទៅជាលង្ហិន អ្នកនឹងបំបែកសាសន៍ជាច្រើនឲ្យខ្ទេចខ្ទី ហើយអ្នកនឹង ញែកកម្រៃរបស់គេចេញ ទុកជាតង្វាយដល់ព្រះយេហូវ៉ា គឺទ្រព្យសម្បត្តិរបស់គេ ថ្វាយដល់ព្រះអម្ចាស់នៃផែនដីទាំងមូល។