Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 46:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 យើង​នឹង​ប្រគល់​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ គឺ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​បម្រើ​វា​ដែរ ក្រោយ​មក ស្រុក​អេស៊ីព្ទ​នឹង​មាន​គេ​អាស្រ័យ​នៅ ដូច​កាល​ពី​ដើម​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់ អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន និង​ក្នុង​កណ្ដាប់​ដៃ​នាយ​ទាហាន​របស់​គេ។ ក្រោយ​មក​ទៀត ស្រុក​អេស៊ីប​នឹង​មាន មនុស្ស​រស់​នៅ ដូច​កាល​ពី​មុន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 អញ​នឹង​ប្រគល់​គេ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ីឡូន នឹង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​បំរើ​វា​ដែរ ក្រោយ​មកស្រុក​អេស៊ីព្ទ​នឹង​មាន​គេ​អាស្រ័យ​នៅ ដូច​កាល​ពី​ដើម​ឡើង​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 យើង​នឹង​ប្រគល់​ពួក​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់ អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ គឺ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន និង​ក្នុង​កណ្ដាប់​ដៃ​នាយ​ទាហាន​របស់​គេ។ ក្រោយ​មក​ទៀត ស្រុក​អេស៊ីប​នឹង​មាន មនុស្ស​រស់​នៅ ដូច​កាល​ពី​មុន - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




យេរេមា 46:26
7 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​ប្រគល់​សាសន៍​អេស៊ីព្ទ​ទៅ​ក្នុង​កណ្ដាប់​ដៃ នៃ​ម្ចាស់​មួយ​យ៉ាង​សាហាវ ជា​ស្តេច​គួរ​ស្ញែង‌ខ្លាច​ដែល​នឹង​សោយ‌រាជ្យ​លើ​គេ នោះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


គឺ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា: យើង​នឹង​ប្រគល់​ផារ៉ោន-ហុបរ៉ា ស្តេច​ស្រុក​អេស៊ីព្ទ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គឺ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​វា ដូច​ជា​យើង​បាន​ប្រគល់​សេដេគា ជា​ស្តេច​យូដា ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ដែល​ជា​ខ្មាំង​សត្រូវ ហើយ​ក៏​រក​ជីវិត​វា​ដែរ"»។


ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ដល់​គ្រា​ក្រោយ យើង​នឹង​នាំ​ពួក​ម៉ូអាប់ ដែល​ជា​ឈ្លើយ​នោះ​មក​វិញ ទោស​របស់​សាសន៍​ម៉ូអាប់ចប់​ត្រឹម​ប៉ុណ្ណេះ​ហើយ។


ប៉ុន្តែ ដល់​គ្រា​ក្រោយ យើង​នឹង​នាំ​ពួក​អេឡាំ ដែល​នៅ​ជា​ឈ្លើយ​ឲ្យ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ដាវ​របស់​ស្តេច​បាប៊ីឡូន​នឹង​មក​លើ​អ្នក


«នៅ​ថ្ងៃ​នោះ យើង​នឹង​លើក​ទី​លំ‌នៅ​របស់​ដាវីឌ ដែល​ដួល​រលំ​នោះ​ឡើង​វិញ ហើយ​ជួស​ជុល​កន្លែង​ធ្លុះ​ធ្លាយ​ឲ្យ​ជិត យើង​នឹង​លើកកន្លែង​ខូច​បង់​ឡើង ហើយ​សង់​ឡើង​ឲ្យ​បាន​ដូច​ដើម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម