គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់និងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសម្រាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ។
យេរេមា 48:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កេរីយ៉ុតត្រូវចាប់យកហើយ គេក៏ចាប់បានទីមាំមួនទាំងប៉ុន្មានដែរ នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ នឹងបានដូចជាចិត្តរបស់ស្រីដែលឈឺនឹងសម្រាលកូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេវាយយកបានក្រុងកេរីយ៉ូត ព្រមទាំងរំលំកំពែងដ៏រឹងមាំទៀតផង។ នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច នៃជនជាតិម៉ូអាប់នឹងឈឺចុកចាប់ ដូចស្ត្រីហៀបនឹងសម្រាលកូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កេរីយ៉ុតត្រូវចាប់យកហើយ គេក៏ចាប់បានទីមាំមួនទាំងប៉ុន្មានដែរ នៅថ្ងៃនោះ ចិត្តនៃមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ នឹងបានដូចជាចិត្តរបស់ស្រីដែលឈឺនឹងសំរាលកូន អាល់គីតាប គេវាយយកបានក្រុងកេរីយ៉ូត ព្រមទាំងរំលំកំពែងដ៏រឹងមាំទៀតផង។ នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច នៃជនជាតិម៉ូអាប់នឹងឈឺចុកចាប់ ដូចស្ត្រីហៀបនឹងសំរាលកូន។ |
គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់និងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសម្រាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ។
ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំ ដូចជាស្ត្រីឈឺនឹងសម្រាល ខ្ញុំបានវល់គំនិត ដល់ម៉្លេះបានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ។
ចូរស៊ើបសួរឥឡូវ ឲ្យដឹង តើមនុស្សប្រុសដែលឈឺសម្រាលកូនឬ? ចុះហេតុអ្វីបានជាឃើញប្រុសៗទាំងអស់ កំពុងតែយកដៃស្ទឹមចុចចង្កេះ ដូចជាស្រីដែលឈឺចាប់ ហៀបនឹងសម្រាលកូន ហើយមុខគេក៏ស្លេកស្លាំងគ្រប់គ្នាដូច្នេះ?
ដ្បិតខ្ញុំបានឮសំឡេងមួយ ដូចជាសំឡេងរបស់ស្រី ដែលឈឺហៀបសម្រាលកូន ជាសេចក្ដីព្រួយបារម្ភរបស់ស្រី ដែលសម្រាលកូនជាដំបូង គឺជាសំឡេងកូនស្រីស៊ីយ៉ូន ដែលដកដង្ហើមថ្ងូរ ហើយស្រងាកដៃ ដោយថា "វរហើយខ្ញុំ ដ្បិតព្រលឹងខ្ញុំល្វើយណាស់ នៅចំពោះពួកកាប់សម្លាប់នេះ"»។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅគ្រានោះ ព្រះហឫទ័យនៃស្តេច និងចិត្តរបស់ពួកចៅហ្វាយ នឹងរលត់សូន្យទៅ ឯពួកសង្ឃនឹងស្រឡាំងកាំង ហើយពួកហោរានឹកប្លែកដែរ។
គេនឹងឡើងមក ទាំងហើរដូចជាឥន្ទ្រី គេត្រដាងស្លាបលើក្រុងបុសរ៉ា នៅថ្ងៃនោះ ចិត្តរបស់មនុស្សខ្លាំងពូកែនៅស្រុកអេដុមនឹងឈឺចាប់ដូចជាស្រីដែលហៀបនឹងសម្រាលកូន។
ក្រុងដាម៉ាសបានក្លាយទៅជាខ្សោយ គេបែរទៅរៀបនឹងរត់ សេចក្ដីភ័យញ័រក៏ចាប់គេហើយ គេកើតមានសេចក្ដីថប់ព្រួយ និងសេចក្ដីទុក្ខវេទនា ដូចជាស្រីដែលឈឺហៀបនឹងសម្រាលកូន។
មានដាវមកលើសេះទាំងប៉ុន្មាន និងរទេះចម្បាំងរបស់គេ ហើយលើជនជាតិលាយឡំទាំងប៉ុន្មាន ដែលនៅក្នុងក្រុងបាប៊ីឡូនដែរ គេនឹងត្រឡប់ដូចជាស្រី មានដាវមកលើអស់ទាំងទ្រព្យសម្បត្តិរបស់គេ ហើយនឹងត្រូវប្លន់យកទៅ។
ស្តេចក្រុងបាប៊ីឡូនបានឮដំណឹងពីគេ ព្រះហស្តរបស់ទ្រង់ក៏ខ្សោយទៅ មានសេចក្ដីថប់ព្រួយចាប់ទ្រង់ ទ្រង់ក៏ឈឺចាប់ ដូចជាស្រីដែលឈឺនឹងសម្រាលកូន។
ពួកខ្លាំងពូកែរបស់ក្រុងបាប៊ីឡូន គេបានអាក់ខានតស៊ូ គេនៅតែក្នុងទីមាំមួនរបស់គេ កម្លាំងគេស្បើយហើយ ក៏បានត្រឡប់ដូចជាស្រីវិញ ផ្ទះនៅក្នុងទីក្រុងបានឆេះអស់ហើយ រនុកទ្វារក្រុងទាំងអស់ត្រូវបាក់។
យើងរាល់គ្នាបានឮសូរពីការនោះហើយ ដៃយើងក៏បានខ្សោយទៅ ហើយយើងមានការព្រួយបារម្ភ ព្រមទាំងឈឺចាប់ ដូចជាស្រីដែលរៀបនឹងសម្រាលកូន។
យើងនឹងចាត់ភ្លើងឲ្យទៅលើស្រុកម៉ូអាប់ ភ្លើងនោះនឹងឆេះបំផ្លាញទីមាំមួននៅក្រុងកេរីយ៉ុត ហើយម៉ូអាប់នឹងស្លាប់ទៅដោយសូរគ្រាំគ្រេង ដោយសម្រែកឮលាន់ និងសូរផ្លុំត្រែ
កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។