Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 49:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ក្រុង​ដាម៉ាស​បាន​ក្លាយ​ទៅ​ជា​ខ្សោយ គេ​បែរ​ទៅ​រៀប​នឹង​រត់ សេចក្ដី​ភ័យ​ញ័រ​ក៏​ចាប់​គេ​ហើយ គេ​កើត​មាន​សេចក្ដី​ថប់​ព្រួយ និង​សេចក្ដី​ទុក្ខ​វេទនា ដូច​ជា​ស្រី​ដែល​ឈឺហៀប​នឹង​សម្រាល​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 អ្នក​ក្រុង​ដាម៉ាស​ធ្លាក់​ទឹក​ចិត្ត ហើយ​បែរ​ក្រោយ ដើម្បី​រត់​គេច​ខ្លួន ពួក​គេ​ភ័យ​តក់‌ស្លុត​ឈឺ​ចុក​ចាប់ អន្ទះ‌អន្ទែង​ដូច​ស្ត្រី​ហៀប​នឹង​សម្រាល​កូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ក្រុង​ដាម៉ាស​បាន​ទៅ​ជា​ខ្សោយ គេ​បែរ​ទៅ​រៀប​នឹង​រត់ សេចក្ដី​ភ័យ​ញ័រ​ក៏​ចាប់​គេ​ហើយ គេ​កើត​មាន​សេចក្ដី​ថប់​ព្រួយ នឹង​សេចក្ដី​ទុក្ខ​វេទនា ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សំរាល​កូន

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អ្នក​ក្រុង​ដាម៉ាស់​ធ្លាក់​ទឹក​ចិត្ត ហើយ​បែរ​ក្រោយ ដើម្បី​រត់​គេច​ខ្លួន ពួក​គេ​ភ័យ​តក់‌ស្លុត​ឈឺ​ចុក​ចាប់ អន្ទះ‌អន្ទែង​ដូច​ស្ត្រី​ហៀប​នឹង​សំរាល​កូន។

សូមមើលជំពូក ចម្លង




យេរេមា 49:24
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ទៅ​ស្ត្រី​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​នាង មាន​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន នៅ​ពេល​មាន​ផ្ទៃ​ពោះ នាង​នឹង​សម្រាល​កូន​ទាំង​ឈឺចុក​ចាប់ ចិត្ត​នាង​នឹង​ប្រាថ្នា​ចង់​បាន​ប្តី ហើយ​ប្តី​នឹង​ត្រួត‌ត្រា​លើ​នាង»។


គេ​នឹង​ស្រយុត​ចិត្ត​ទៅ សេចក្ដី​ឈឺ​ចាប់​និង​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចាប់​គេ​បាន គេ​នឹង​ឈឺ​ចាប់ ដូច​ស្ត្រី​ដែល​ហៀប​នឹង​សម្រាល​កូន គេ​នឹង​ស្រឡាំង‌កាំង មើល​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​ទឹក​មុខ​ស្រមេះ។


ចូរ​ស៊ើប​សួរ​ឥឡូវ ឲ្យ​ដឹង តើ​មនុស្ស​ប្រុស​ដែល​ឈឺ​សម្រាល​កូន​ឬ? ចុះ​ហេតុ​អ្វី​បាន​ជា​ឃើញ​ប្រុសៗ​ទាំង​អស់ កំពុង​តែ​យក​ដៃ​ស្ទឹម​ចុច​ចង្កេះ ដូច​ជា​ស្រី​ដែល​ឈឺ​ចាប់ ហៀប​នឹង​សម្រាល​កូន ហើយ​មុខ​គេ​ក៏​ស្លេក‌ស្លាំង​គ្រប់​គ្នា​ដូច្នេះ?


ដ្បិត​ខ្ញុំ​បាន​ឮ​សំឡេង​មួយ ដូច​ជា​សំឡេង​របស់​ស្រី ដែល​ឈឺ​ហៀប​សម្រាល​កូន ជា​សេចក្ដី​ព្រួយ​បារម្ភ​របស់​ស្រី ដែល​សម្រាល​កូន​ជា​ដំបូង គឺ​ជា​សំឡេង​កូន​ស្រី​ស៊ីយ៉ូន ដែល​ដក​ដង្ហើម​ថ្ងូរ ហើយ​ស្រងាក​ដៃ ដោយ​ថា "វរ​ហើយ​ខ្ញុំ ដ្បិត​ព្រលឹង​ខ្ញុំ​ល្វើយ​ណាស់ នៅ​ចំពោះ​ពួក​កាប់​សម្លាប់​នេះ"»។


កេរីយ៉ុត​ត្រូវ​ចាប់​យក​ហើយ គេ​ក៏​ចាប់​បាន​ទី​មាំ‌មួន​ទាំង​ប៉ុន្មាន​ដែរ នៅ​ថ្ងៃ​នោះ ចិត្ត​នៃ​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​សាសន៍​ម៉ូអាប់ នឹង​បាន​ដូច​ជា​ចិត្ត​របស់​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន។


គេ​នឹង​ឡើង​មក ទាំង​ហើរ​ដូច​ជា​ឥន្ទ្រី គេ​ត្រដាង​ស្លាប​លើ​ក្រុង​បុសរ៉ា នៅ​ថ្ងៃ​នោះ ចិត្ត​របស់​មនុស្ស​ខ្លាំង​ពូកែ​នៅ​ស្រុក​អេដុម​នឹង​ឈឺ​ចាប់​ដូចជា​ស្រី​ដែល​ហៀប​នឹង​សម្រាល​កូន។


ពួក​ខ្មាំង​សត្រូវ​នឹង​ចាប់​យក​ត្រសាល និង​ហ្វូង​ចៀម​របស់​គេ ក៏​យក​វាំង​នន អស់​ទាំង​ភាជនៈ និង​សត្វ​អូដ្ឋ​របស់​គេ ទៅធ្វើ​ជា​របស់​ខ្លួន ហើយ​មនុស្ស​នឹង​ស្រែក​ប្រាប់​គេ​ថា មាន​សេចក្ដី​ស្ញែង​ខ្លាច នៅ​គ្រប់​ទិស​ហើយ។


យើង​នឹង​ឲ្យ​ពួក​សាសន៍​អេឡាំ​ស្រយុត​ចិត្ត នៅ​មុខ​ខ្មាំង​សត្រូវ ហើយ​នៅ​មុខ​ពួក​អ្នក​ដែល​រក​ជីវិត​គេ ក៏​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​គេ គឺ​ជា​សេចក្ដី​ក្រោធ​ដ៏​សហ័ស​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា យើង​នឹង​ចាត់​ដាវ​ឲ្យ​ដេញ​តាម​ក្រោយ​គេ ទាល់​តែ​បាន​បំផ្លាញ​គេ​អស់​រលីង។


ស្តេច​ក្រុង​បាប៊ីឡូន​បាន​ឮ​ដំណឹង​ពី​គេ ព្រះ‌ហស្ត​របស់​ទ្រង់​ក៏​ខ្សោយ​ទៅ មាន​សេចក្ដី​ថប់​ព្រួយ​ចាប់​ទ្រង់ ទ្រង់​ក៏​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​ឈឺ​នឹង​សម្រាល​កូន។


យើង​រាល់​គ្នា​បាន​ឮ​សូរ​ពី​ការ​នោះ​ហើយ ដៃ​យើង​ក៏​បាន​ខ្សោយ​ទៅ ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភ ព្រម​ទាំង​ឈឺ​ចាប់ ដូច​ជា​ស្រី​ដែល​រៀប​នឹង​សម្រាល​កូន។


ការ​ឈឺ​ចាប់​ដូច​ស្រ្ដី​សម្រាល​កូន បាន​មក​ដល់​គេ​ហើយ គេ​ជា​កូន​ដែល​អាប់​ឥត​ប្រាជ្ញា ដ្បិត​ដល់​ពេល​កើត វា​មិន​ព្រម​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ទេ។


ប៉ុន្តែ ការ​ទាំង​អស់​នេះ ប្រៀប​បាន​នឹង​ការ​ចាប់​ផ្ដើម​របស់​ស្ត្រី​ដែល​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន។


ដ្បិត​សាសន៍​មួយ​នឹង​លើក​គ្នា​ទាស់​នឹង​សាសន៍​មួយ នគរ​មួយ​ទាស់​នឹង​នគរ​មួយ ។ នឹង​មាន​រញ្ជួយ​ផែន​ដី​នៅ​កន្លែង​ផ្សេងៗ ព្រម​ទាំង​មាន​អំណត់​កើត​ឡើង​ផង។ ការ​នេះ​ប្រៀប​បាន​នឹង​ការ​ចាប់​ផ្ដើម​របស់​ស្ត្រី​ដែល​ឈឺ​ចាប់​ហៀប​នឹង​សម្រាល​កូន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម