ចូរទៅឥឡូវ ឲ្យចារឹកសេចក្ដីនេះចុះនៅនឹងបន្ទះថ្ម ហើយកត់ទុកក្នុងសៀវភៅទៅ ដើម្បីនឹងទុកសម្រាប់ពេលទៅមុខជារៀងរហូត។
យេរេមា 36:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ហោរាយេរេមាក៏ហៅបារូក ជាកូននេរីយ៉ាមក ហើយបារូកក៏សរសេរអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ាចុះក្នុងក្រាំងតាមមាត់ហោរាយេរេមា ជាព្រះបន្ទូលដែលព្រះអង្គបានមានព្រះបន្ទូលដល់លោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយេរេមាហៅលោកបារូក ជាកូនរបស់លោកនេរីយ៉ាមក ហើយលោកយេរេមាក៏ថ្លែងឲ្យលោកបារូកសរសេរតាម នូវសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលមកលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ យេរេមាក៏ហៅបារូក ជាកូននេរីយ៉ាមក ហើយបារូកក៏សរសេរអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ាចុះក្នុងក្រាំងតាមមាត់យេរេមា ជាព្រះបន្ទូលដែលទ្រង់បានមានបន្ទូលដល់លោក អាល់គីតាប យេរេមាហៅលោកបារូក ជាកូនរបស់លោកនេរីយ៉ាមក ហើយយេរេមាក៏ថ្លែងឲ្យលោកបារូកសរសេរតាម នូវសេចក្ដីទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាមានបន្ទូលមកគាត់។ |
ចូរទៅឥឡូវ ឲ្យចារឹកសេចក្ដីនេះចុះនៅនឹងបន្ទះថ្ម ហើយកត់ទុកក្នុងសៀវភៅទៅ ដើម្បីនឹងទុកសម្រាប់ពេលទៅមុខជារៀងរហូត។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរយកក្តារឈ្នួនមួយធំ ហើយសរសេរជាអក្សររបស់មនុស្សថា "ជារបស់ម៉ាហ៊ើរ-សាឡាល់-ហាស-បា "
យើងនឹងសម្រេចតាមអស់ទាំងពាក្យដែលយើងបានប្រកាសទាស់នឹងស្រុកនោះ គឺតាមគ្រប់ទាំងសេចក្ដីដែលបានកត់ទុកក្នុងសៀវភៅ នេះហើយជាពាក្យដែលហោរាយេរេមាបានថ្លែងទំនាយទាស់នឹងនគរទាំងប៉ុន្មាន។
ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលដូច្នេះថា ចូរអ្នកសរសេរអស់ទាំងពាក្យ ចុះក្នុងសៀវភៅ ដូចយើងបានប្រាប់អ្នក។
ខ្ញុំក៏ប្រគល់សំបុត្រទិញដីដល់បារូក ជាកូននេរីយ៉ាដែលជាកូនម៉ាសេយ៉ានៅចំពោះមុខហាណាមាលជាកូនរបស់ឪពុកមាខ្ញុំ និងនៅចំពោះពួកស្មរបន្ទាល់ ដែលបានចុះឈ្មោះក្នុងសំបុត្រទិញដីនោះ នៅមុខពួកយូដាទាំងប៉ុន្មាន ដែលអង្គុយនៅទីលាននៃគុក។
ដូច្នេះ ពួកចៅហ្វាយទាំងនោះក៏ចាត់យេហ៊ូឌី ជាកូននេថានា ដែលជាកូនសេលេមា ដែលជាកូនគូស៊ី ឲ្យទៅប្រាប់បារូកថា ចូរយកក្រាំងដែលអ្នកបានអានមើលឲ្យបណ្ដាជនស្តាប់នោះមក បារូកជាកូននេរីយ៉ាក៏យកក្រាំងកាន់នៅដៃទៅឯគេ។
ដូច្នេះ ស្ដេចចាត់យេហ៊ូឌី ឲ្យទៅយកក្រាំងពីបន្ទប់ស្មៀនអេលីសាម៉ាមក រួចយេហ៊ូឌីក៏អានថ្វាយស្តេចស្ដាប់ និងពួកចៅហ្វាយទាំងអស់ ដែលឈរនៅខាងស្តេចដែរ។
ពេលយេហ៊ូឌីបានអានបីបួនជួរ ស្ដេចយកកាំបិតស្នៀតកាត់ក្រាំងនោះបោះទៅក្នុងភ្លើងជើងក្រាន រហូតទាល់តែក្រាំងទាំងមូលឆេះអស់។
រួចស្ដេចបង្គាប់យេរ៉ាម្អែល ជាកូនហាម៉ាលេក និងសេរ៉ាយ៉ាជាកូនអាសរាល ហើយសេលេមា ជាកូនអាប់ឌាល ឲ្យទៅចាប់ស្មៀនបារូក និងហោរាយេរេមាមក តែព្រះយេហូវ៉ាបានលាក់លោកទុក។
ក្រោយដែលស្តេចបានដុតក្រាំងជាពាក្យទាំងនោះ ដែលបារូកបានសរសេរទុកតាមមាត់ហោរាយេរេមាហើយ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ហោរាយេរេមាថា៖
ចូរយកក្រាំងមួយទៀត ហើយសរសេរទុកពាក្យដើមទាំងប៉ុន្មាន ដូចបានសរសេរចុះក្នុងក្រាំងមុននោះ ដែលយេហូយ៉ាគីម ជាស្តេចយូដាបានដុតចោលទៅហើយនោះ។
ដូច្នេះ ហោរាយេរេមាក៏យកក្រាំងមួយទៀត ឲ្យដល់ស្មៀនបារូក ជាកូននេរីយ៉ា ហើយគាត់ក៏សរសេរទុកអស់ទាំងពាក្យនោះតាមមាត់ហោរាយេរេមា ដូចជាមាននៅក្នុងក្រាំងដែលយេហូយ៉ាគីម ស្តេចយូដាបានដុតចោលនោះ ក៏មានសេចក្ដីដូចគ្នាជាច្រើនទៀតបានបន្ថែមបញ្ចូលផង។
ដូច្នេះ ចូរអ្នកយកក្រាំងនេះ ដែលអ្នកបានសរសេរតាមមាត់យើង ទៅអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា នៅត្រចៀករបស់បណ្ដាជនក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅថ្ងៃតមទៅ ហើយអ្នកត្រូវអានឲ្យឮដល់ត្រចៀកពួកសាសន៍យូដាទាំងអស់ ដែលចេញពីទីក្រុងរបស់គេមកដែរ។
គឺបារូក ជាកូននេរីយ៉ា បានចាក់រុកលោកឲ្យទាស់នឹងយើង ដើម្បីប្រគល់យើងទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ឲ្យគេសម្លាប់យើង ហើយនាំទៅជាឈ្លើយនៅស្រុកបាប៊ីឡូន»។
នេះជាពាក្យដែលហោរាយេរេមាបានផ្តាំដល់សេរ៉ាយ៉ា ជាកូននេរីយ៉ា ដែលជាកូនម៉ាសេយ៉ា ក្នុងកាលដែលលោកបានទៅឯក្រុងបាប៊ីឡូន ជាមួយព្រះបាទសេដេគា ស្តេចយូដា នៅឆ្នាំទីបួនក្នុងរាជ្យទ្រង់ រីឯសេរ៉ាយ៉ានេះ លោកជាចៅហ្វាយស្លូតល្អ។
ហោរាយេរេមាក៏សរសេរចុះក្នុងសៀវភៅ ពីគ្រប់ទាំងការអាក្រក់ ដែលត្រូវកើតដល់ក្រុងបាប៊ីឡូន គឺគ្រប់ពាក្យទាំងនេះដែលបានកត់ទុក ពីដំណើរក្រុងបាប៊ីឡូនហើយ។
កាលខ្ញុំកំពុងតែមើល៍ នោះឃើញមានដៃមួយលូកមកដល់ខ្ញុំ ក៏ឃើញក្រាំងមួយនៅក្នុងដៃនោះ។
នៅឆ្នាំទីមួយនៃរជ្ជកាលព្រះបាទបេលសាសារ ជាស្តេចស្រុកបាប៊ីឡូន ដានីយ៉ែលបានសុបិនឃើញ ហើយមាននិមិត្តមួយក្នុងគំនិត ក្នុងពេលលោកសម្រាកក្នុងដំណេក។ បន្ទាប់មក លោកកត់ត្រាសុបិននោះ ហើយរៀបរាប់ប្រាប់អត្ថន័យសំខាន់ៗដោយសង្ខេប។
ខ្ញុំ ទើទាស ជាអ្នកសរសេរសំបុត្រនេះ ក៏សូមជម្រាបសួរមកអ្នករាល់គ្នាក្នុងព្រះអម្ចាស់ដែរ។