យេរេមា 36:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ដូច្នេះ ចូរអ្នកយកក្រាំងនេះ ដែលអ្នកបានសរសេរតាមមាត់យើង ទៅអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា នៅត្រចៀករបស់បណ្ដាជនក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅថ្ងៃតមទៅ ហើយអ្នកត្រូវអានឲ្យឮដល់ត្រចៀកពួកសាសន៍យូដាទាំងអស់ ដែលចេញពីទីក្រុងរបស់គេមកដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 នៅថ្ងៃធ្វើពិធីតមអាហារ ចូរអ្នកទៅព្រះវិហារ ហើយអានព្រះបន្ទូលរបស់ព្រះអម្ចាស់ ដែលខ្ញុំបង្គាប់ឲ្យអ្នកសរសេរក្នុងក្រាំងនេះ ឲ្យប្រជាជនស្ដាប់។ ចូរអានឲ្យប្រជាជនទាំងអស់ដែលមកពីក្រុងនានាក្នុងស្រុកយូដាស្ដាប់ដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដូច្នេះ ចូរឯងយកក្រាំងនេះ ដែលឯងបានសរសេរតាមមាត់អញ ទៅអានមើលព្រះបន្ទូលនៃព្រះយេហូវ៉ា នៅត្រចៀករបស់បណ្តាជនក្នុងព្រះវិហារនៃព្រះយេហូវ៉ា នៅថ្ងៃកាន់ត្រណមទៅ ហើយត្រូវឲ្យអានមើល នៅត្រចៀកពួកសាសន៍យូដាទាំងអស់ ដែលចេញពីទីក្រុងរបស់គេមកដែរ សូមមើលជំពូកអាល់គីតាប6 នៅថ្ងៃធ្វើពិធីតមអាហារ ចូរអ្នកទៅម៉ាស្ជិទ ហើយអានបន្ទូលរបស់អុលឡោះតាអាឡា ដែលខ្ញុំបង្គាប់ឲ្យអ្នកសរសេរក្នុងក្រាំងនេះ ឲ្យប្រជាជនស្ដាប់។ ចូរអានឲ្យប្រជាជនទាំងអស់ដែលមកពីក្រុងនានាក្នុងស្រុកយូដាស្ដាប់ដែរ។ សូមមើលជំពូក |
ដូច្នេះ ចូរប្រាប់ដល់មនុស្សនៅស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមឥឡូវនេះថា៖ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍! យើងកំពុងតែឡោមព័ទ្ធអ្នករាល់គ្នាជុំវិញ ដោយការអាក្រក់ ហើយក៏មានគំនិតទាស់នឹងអ្នកដែរ ដូច្នេះ ចូរវិលពីផ្លូវអាក្រក់របស់អ្នករៀងខ្លួន ហើយកែប្រែផ្លូវប្រព្រឹត្ត និងកិរិយារបស់អ្នកឡើងវិញឥឡូវចុះ។