Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 43:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 គឺ​បារូក ជា​កូន​នេរីយ៉ា បាន​ចាក់‌រុក​លោក​ឲ្យ​ទាស់​នឹង​យើង ដើម្បី​ប្រគល់​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខាល់ដេ ឲ្យ​គេ​សម្លាប់​យើង ហើយ​នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 គឺ​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​ទេ​តើ ដែល​អុច‌អាល​លោក​ឲ្យ​ប្រឆាំង​នឹង​ពួក​យើង ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ខាល់ដេ ហើយ​ពួក​នោះ​នឹង​សម្លាប់ ឬ​ចាប់​ពួក​យើង​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ី‌ឡូន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 គឺ​បារូក ជា​កូន​នេរីយ៉ា បាន​ចាក់‌រុក​លោក​ឲ្យ​ទាស់​នឹង​យើង​វិញ ដើម្បី​នឹង​ប្រគល់​យើង​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ឲ្យ​គេ​បាន​សំឡាប់​យើង ហើយ​នាំ​ទៅ​ជា​ឈ្លើយ ដល់​ស្រុក​បាប៊ីឡូន

សូមមើលជំពូក ចម្លង

អាល់គីតាប

3 គឺ​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា​ទេ​តើ ដែល​អុច‌អាល​អ្នក​ឲ្យ​ប្រឆាំង​នឹង​ពួក​យើង ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ខាល់ដេ ហើយ​ពួក​នោះ​នឹង​សម្លាប់ ឬ​ចាប់​ពួក​យើង​ទៅ​ជា​ឈ្លើយ​នៅ​បាប៊ី‌ឡូន»។

សូមមើលជំពូក ចម្លង




យេរេមា 43:3
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ចោទ​ប្រកាន់​ទូល‌បង្គំ ស្នងនឹង​សេចក្ដី​ស្រឡាញ់​របស់​ទូល‌បង្គំ ប៉ុន្តែ ទូល‌បង្គំ​នៅ​តែ​អធិស្ឋាន​ជានិច្ច។


ខ្ញុំ​ក៏​ប្រគល់​សំបុត្រ​ទិញដី​ដល់​បារូក ជា​កូន​នេរីយ៉ា​ដែល​ជា​កូន​ម៉ាសេយ៉ា​នៅ​ចំពោះ​មុខ​ហាណាមាល​ជា​កូន​របស់​ឪពុក​មា​ខ្ញុំ និង​នៅ​ចំពោះ​ពួក​ស្មរ​បន្ទាល់ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​សំបុត្រ​ទិញដី​នោះ នៅ​មុខ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​ទី‌លាន​នៃ​គុក។


ពេល​នោះ បារូក​ក៏​អាន​មើល​ក្រាំង ជា​ពាក្យ​របស់​ហោរា​យេរេមា ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឲ្យ​បណ្ដា‌ជន​ស្តាប់ គឺ​ក្នុង​បន្ទប់​របស់​ស្មៀន​កេម៉ារា ជា​កូន​សាផាន ដែល​នៅ​ទី‌លាន​ខាង​លើ ត្រង់​ទ្វារ​ថ្មី​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។


រួច​ស្ដេច​បង្គាប់​យេរ៉ា‌ម្អែល ជា​កូន​ហាម៉ាលេក និង​សេរ៉ាយ៉ា​ជា​កូន​អាសរាល ហើយ​សេលេមា ជា​កូន​អាប់ឌាល ឲ្យ​ទៅ​ចាប់​ស្មៀន​បារូក និង​ហោរា​យេរេមា​មក តែ​ព្រះ‌យេហូវ៉ា​បាន​លាក់​លោក​ទុក។


ដូច្នេះ ហោរា​យេរេមា​ក៏​ហៅ​បារូក ជា​កូន​នេរីយ៉ា​មក ហើយ​បារូក​ក៏​សរសេរ​អស់​ទាំង​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ​ក្នុង​ក្រាំង​តាម​មាត់​ហោរា​យេរេមា ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ដល់​លោក។


ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​ទូល​ស្តេច​ថា៖ «សូម​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​នេះ​ត្រូវ​ទោស​ដល់​ស្លាប់​ចុះ ពី​ព្រោះ​វា​នាំ​ឲ្យ​ពួក​ទាហាន​ដែល​សល់​នៅ​ក្នុង​ទី​ក្រុង និង​ពួក​បណ្ដា‌ជន​ទាំង‌ឡាយ​ខ្សោយ​ដៃ​ទៅ ដោយ​ពោល​ពាក្យ​យ៉ាង​នេះ​ដល់​គេ ដ្បិត​មនុស្ស​នេះ​មិន​ស្វែង​រក​សេចក្ដី​ល្អ ដល់​ជន​ជាតិ​នេះ​ទេ គឺ​ឲ្យ​គេ​ត្រូវ​អន្តរាយ​វិញ»។


ពី​ព្រោះ​គេ​ខ្លាច​ពួក​ខាល់ដេ ដោយ​ព្រោះ​អ៊ីស‌ម៉ា‌អែល ជា​កូន​នេថានា បាន​សម្លាប់​កេដាលា ជា​កូន​អ័ហ៊ី‌កាម ជា​អ្នក​ដែល​ស្តេច​បាប៊ីឡូន​តាំង​ឡើង ជា​ចៅ‌ហ្វាយ​លើ​ស្រុក។


ទាំង​ប្រុស ទាំង​ស្រី និង​កូន​ក្មេង ពួក​បុត្រី​របស់​ស្តេច និង​បណ្ដា​មនុស្ស​ដែល​នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​ទុក​ឲ្យ​នៅ​ជា‌មួយ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ព្រម​ទាំង​ហោរា​យេរេមា និង​បារូក ជា​កូន​នេរីយ៉ា


វេទនា​ដល់​អ្នក​រាល់​គ្នា កាល​ណា​មនុស្ស​ទាំង​អស់​និយាយ​ល្អ​ពី​អ្នក​រាល់​គ្នា ដ្បិត​ពី​ដើម បុព្វ‌បុរស​របស់​គេ​ក៏​បាន​ប្រព្រឹត្ត ចំពោះ​ពួក​ហោរា​ក្លែង‌ក្លាយ​យ៉ាង​ដូច្នោះ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម