ព្រះអង្គមានគំនិតតែមួយ តើអ្នកណានឹងបំផ្លាស់បំប្រែ ព្រះហឫទ័យព្រះអង្គបាន? ការអ្វីដែលព្រះអង្គចង់ធ្វើ ព្រះអង្គក៏ធ្វើ។
យេរេមា 36:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរយកក្រាំងមួយទៀត ហើយសរសេរទុកពាក្យដើមទាំងប៉ុន្មាន ដូចបានសរសេរចុះក្នុងក្រាំងមុននោះ ដែលយេហូយ៉ាគីម ជាស្តេចយូដាបានដុតចោលទៅហើយនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរយកក្រាំងមួយទៀតមក រួចសរសេរសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រាំងមុន គឺក្រាំងដែលយេហូយ៉ាគីមជាស្ដេចស្រុកយូដា បានដុតចោលនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរយកក្រាំង១ទៀត ហើយសរសេរទុកពាក្យដើមទាំងប៉ុន្មាន ដូចបានសរសេរចុះក្នុងក្រាំងមុននោះ ដែលយេហូយ៉ាគីម ជាស្តេចយូដាបានដុតចោលទៅហើយនោះ អាល់គីតាប «ចូរយកក្រាំងមួយទៀតមក រួចសរសេរសេចក្ដីទាំងប៉ុន្មានដែលមានចែងទុកក្នុងក្រាំងមុន គឺក្រាំងដែលយេហូយ៉ាគីមជាស្ដេចស្រុកយូដា បានដុតចោលនោះ។ |
ព្រះអង្គមានគំនិតតែមួយ តើអ្នកណានឹងបំផ្លាស់បំប្រែ ព្រះហឫទ័យព្រះអង្គបាន? ការអ្វីដែលព្រះអង្គចង់ធ្វើ ព្រះអង្គក៏ធ្វើ។
ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលដូច្នេះថា ចូរអ្នកសរសេរអស់ទាំងពាក្យ ចុះក្នុងសៀវភៅ ដូចយើងបានប្រាប់អ្នក។
ពេលយេហ៊ូឌីបានអានបីបួនជួរ ស្ដេចយកកាំបិតស្នៀតកាត់ក្រាំងនោះបោះទៅក្នុងភ្លើងជើងក្រាន រហូតទាល់តែក្រាំងទាំងមូលឆេះអស់។
ដូច្នេះ ហោរាយេរេមាក៏ហៅបារូក ជាកូននេរីយ៉ាមក ហើយបារូកក៏សរសេរអស់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ាចុះក្នុងក្រាំងតាមមាត់ហោរាយេរេមា ជាព្រះបន្ទូលដែលព្រះអង្គបានមានព្រះបន្ទូលដល់លោក។
ឯពួកអ្នកដែលរួចពីដាវ គេនឹងចេញពីស្រុកអេស៊ីព្ទវិលទៅស្រុកយូដាវិញ មានគ្នាតិចទេ នោះសំណល់ពួកយូដាទាំងប៉ុន្មាន ដែលបានទៅអាស្រ័យនៅស្រុកអេស៊ីព្ទ នឹងដឹងជាពាក្យណាដែលនឹងស្ថិតស្ថេរនៅ ទោះបើជាពាក្យរបស់យើង ឬពាក្យរបស់គេក្ដី"។
ប្រសិនបើយើងមិនស្មោះត្រង់ ព្រះអង្គនៅតែស្មោះត្រង់ដដែល ដ្បិតព្រះអង្គពុំអាចបដិសេធព្រះអង្គទ្រង់បានឡើយ។