Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 23:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌អង្គ​មាន​គំនិត​តែ​មួយ តើ​អ្នក​ណា​នឹង​បំផ្លាស់​បំប្រែ ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​បាន? ការ​អ្វី​ដែល​ព្រះ‌អង្គ​ចង់​ធ្វើ ព្រះ‌អង្គ​ក៏​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប្រសិន​បើ​ព្រះអង្គ​សម្រេច​ធ្វើ​ការ​អ្វី​មួយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​ព្រះអង្គ​បាន​ទេ ព្រះអង្គ​ចង់​ធ្វើ​អ្វី​មួយ ព្រះអង្គ​ធ្វើ​ការ​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទ្រង់​មាន​គំនិត​តែ​១ តើ​អ្នក​ណា​នឹង​បំផ្លាស់​បំប្រែ​ព្រះ‌ហឫទ័យ​ទ្រង់​បាន ការ​អ្វី​ដែល​ទ្រង់​ចង់​ធ្វើ នោះ​ក៏​ធ្វើ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ប្រសិន​បើ​ទ្រង់​សម្រេច​ធ្វើ​ការ​អ្វី​មួយ គ្មាន​នរណា​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​ទ្រង់​បាន​ទេ ទ្រង់​ចង់​ធ្វើ​អ្វី​មួយ ទ្រង់​ធ្វើ​ការ​នោះ។

សូមមើលជំពូក ចម្លង




យ៉ូប 23:13
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ សេចក្ដី​ទាំង​នេះ​ព្រះ‌អង្គ​បាន​លាក់​ទុក នៅ​ក្នុង​ព្រះ‌ហឫ‌ទ័យ​វិញ ទូល‌បង្គំ​ដឹង​ហើយ​ថា នេះ​នៅ​តែ​ក្នុង​ព្រះ‌អង្គ​ទេ។


ព្រះ‌អង្គ​ជ្រាប​ហើយ​ថា ទូល‌បង្គំ​មិន​មែន​អាក្រក់ ហើយ​ថា គ្មាន​អ្នក​ណា​អាច​នឹង​ដោះ​ឲ្យ​រួច ពី​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន។


បើ​ព្រះ‌អង្គ​យាង​កាត់​ទៅ ហើយ​កោះ​ឃុំ​អ្នក​ណា ព្រម​ទាំង​ហៅ​ប្រជុំ​ជំនុំ‌ជម្រះ តើ​អ្នក​ណា​អាច​នឹង​ឃាត់​ព្រះ‌អង្គ​បាន?


មើល៍ ព្រះ‌អង្គ​រំលំ ហើយ​គេ​នឹង​សង់​ឡើង​វិញ​មិន​បាន ប្រសិន​បើ​ព្រះ‌អង្គ​ឃុំ​អ្នក​ណា​ទុក​ហើយ គ្មាន​អ្នក​ណា​អាច​នឹង​បើក​បាន​ឡើយ។


ខ្ញុំ​មិន​ដែល​គេច​ចេញ​ពី​បទ​បញ្ជា នៃ​ព្រះ​រឹម របស់​ព្រះ‌អង្គ​ទេ ខ្ញុំ​បាន​ខំ​ប្រមូល​ទុក​ព្រះ‌បន្ទូល នៃ​ព្រះ‌ឧស្ឋ​របស់​ព្រះ‌អង្គ ជា​ជាង​អាហារ​ដែល​ខ្ញុំ​ត្រូវ​ការ​ផង។


ដ្បិត​ព្រះ‌អង្គ​ធ្វើ​សម្រេច​សេចក្ដី ដែល​បាន​តម្រូវ​ទុក​សម្រាប់​ខ្ញុំ ហើយ​មាន​សេចក្ដី​យ៉ាង​នោះ​ជា​ច្រើន​ទៀត នៅ​នឹង​ព្រះ‌អង្គ​ដែរ។


កាល​ណា​ព្រះ‌អង្គ​ប្រោស ឲ្យ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត តើ​អ្នក​ណា​អាច​ធ្វើ​ឲ្យ​កម្រើក​ឡើង​បាន? កាល​ណា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ តើ​អ្នក​ណា​មើល​ព្រះ‌អង្គ​ឃើញ? ហើយ​នេះ​ក៏​ដូច​គ្នា ទោះ​បើ​និយាយ​ចំពោះ​នគរ​ទាំង​មូល ឬ​ចំពោះ​មនុស្ស​តែ​ម្នាក់​ក្តី


៙ ព្រះ​នៃ​យើង​ខ្ញុំ​ព្រះ‌អង្គ​គង់​នៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​ធ្វើ​គ្រប់​កិច្ច​ការ ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ។


ព្រះ‌យេហូវ៉ា​ធ្វើ​ការ​អ្វី ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ នៅ​លើ​មេឃ និង​នៅ​ផែនដី នៅ​ក្នុង​សមុទ្រ និង​អស់ទាំង​ទី​ជម្រៅ។


នៅ​ក្នុង​ចិត្ត​មនុស្ស តែង​មាន​គំនិត​គិត​ធ្វើ​ជា​ច្រើន​យ៉ាង មាន​តែ​ដំបូន្មាន​របស់​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ ដែល​នឹង​ស្ថិត‌ស្ថេរ​នៅ។


របស់​ណា​ដែល​វៀច នោះ​នឹង​ធ្វើ​ឲ្យ​ត្រង់​ឡើង​វិញ​មិន​បាន ហើយ​របស់​អ្នក​ណា​ដែល​ខ្វះ‌ខាត នោះ​នឹង​រាប់​មិន​បាន​ដែរ។


យើង​ក៏​ដឹង​ដែរ​ថា ការ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប មិន​ត្រូវ​បន្ថែម​អ្វី​ចូល ឬ​ដក​អ្វី​ចេញ​បាន​ឡើយ មួយ​ទៀត ព្រះ​បាន​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​កោត​ខ្លាច​ព្រះ‌អង្គ។


តាំង​តែ​ពី​ដើម​ដំបូង យើង​រមែង​សម្ដែង​ប្រាប់ ពី​ការ​ដែល​ត្រូវ​មក ខាង​ចុង​បំផុត ហើយ​តាំង​ពី​បុរាណ​ក៏​ប្រាប់​ពី​ការ​ដែល​មិន​ទាន់​មាន​មក​ដែរ ដោយ​ពាក្យ​ថា គំនិត​សម្រេច​របស់​យើង​នឹង​ស្ថិត‌ស្ថេរ​នៅ យើង​នឹង​ធ្វើ​តាម​បំណង​ចិត្ត​យើង​គ្រប់​ប្រការ។


យើង​បាន​ហៅ​ឥន្ទ្រី​មួយ​មក​ពី​ទិស​ខាង​កើត ជា​មនុស្ស​ដែល​នឹង​សម្រេច​តាម​គំនិត​របស់​យើង ឲ្យ​មក​ពី​ស្រុក​ឆ្ងាយ យើង​បាន​ចេញ​វាចា​ហើយ យើង​នឹង​ធ្វើ​ឲ្យ​ការ​នោះ​កើត​ឡើង យើង​បាន​គិត​ស្រេច​ហើយ យើង​នឹង​ធ្វើ​ការ​នោះ។


មនុស្ស​លោក​ទាំង​អស់​នៅ​ផែន​ដី រាប់​ដូច​ជា​គ្មាន​អ្វី​សោះ ព្រះ‌អង្គ​ធ្វើ​តាម​តែ​ព្រះ‌ហឫ‌ទ័យ ក្នុង​ចំណោម​ពល​បរិវារ​នៅ​ស្ថាន‌សួគ៌ ហើយ​ក្នុង​ចំណោម​មនុស្ស​លោក​នៅ​ផែន​ដី គ្មាន​អ្នក​ណា​អាច​នឹង​ទប់​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ឬ​ពោល​ទៅ​ព្រះ‌អង្គ​ថា "ទ្រង់​ធ្វើ​អ្វី​ដូច្នេះ?" បាន​ឡើយ។


ដូច្នេះ អ្នក​នឹង​សួរ​ខ្ញុំ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​នៅ​តែ​ប្រកាន់​ទោស​ទៀត? ដ្បិត​តើ​អ្នក​ណា​អាច​តតាំង​នឹង​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​បាន?»


គ្រប់​ទាំង​អ្វីៗ​ល្អ​ដែល​ព្រះ​ប្រទាន​មក និង​គ្រប់​ទាំង​អំណោយ‌ទាន​ដ៏​គ្រប់​លក្ខណ៍ នោះ​សុទ្ធ​តែ​មក​ពី​ស្ថាន​លើ គឺ​មក​ពី​ព្រះ‌វរបិតា​នៃ​ពន្លឺ ដែល​ព្រះ‌អង្គ​មិន​ចេះ​ប្រែ​ប្រួល សូម្បី​តែ​ស្រមោល​នៃ​ការ​ផ្លាស់​ប្រែ​ក៏​គ្មាន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម