Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 36:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 បន្ទាប់​មក អ្នក​ត្រូវ​ប្រាប់​យេហូ‌យ៉ាគីម ជា​ស្តេច​យូដា​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​យ៉ាង​ដូច្នេះ អ្នក​បាន​ដុត​ក្រាំង​នោះ​ចោល ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​សរសេរ​ដូច្នេះ​ថា ស្តេច​បាប៊ីឡូន​នឹង​មក ហើយ​បំផ្លាញ​ស្រុក​នេះ ព្រម​ទាំង​ធ្វើ​ឲ្យ​លែង​មាន​ទាំង​មនុស្ស និង​សត្វ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 បន្ទាប់​មក ចូរ​ប្រកាស​ប្រឆាំង​នឹង​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “អ្នក​បាន​ដុត​ក្រាំង​នោះ ទាំង​បន្ទោស​យេរេមា​ដែល​បាន​សរសេរ​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​ពិត​ជា​មក​កម្ទេច​ស្រុក​នេះ ហើយ​បំផ្លាញ​ជីវិត​មនុស្ស និង​សត្វ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 រួច​ឯ​ដំណើរ​យេហូយ៉ាគីម ជា​ស្តេច​យូដា នោះ​ត្រូវ​ឲ្យ​ឯង​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​យ៉ាង​ដូច្នេះ ឯង​បាន​ដុត​ក្រាំង​នោះ​ចោល ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​សរសេរ​ដូច្នេះ​ថា ស្តេច​បាប៊ីឡូន​នឹង​មក ហើយ​បំផ្លាញ​ស្រុក​នេះ​ទៅ ព្រម​ទាំង​ធ្វើ​ឲ្យ​លែង​មាន​ទាំង​មនុស្ស នឹង​សត្វ​ជា​ពិត

សូមមើលជំពូក ចម្លង

អាល់គីតាប

29 បន្ទាប់​មក ចូរ​ប្រកាស​ប្រឆាំង​នឹង​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “អ្នក​បាន​ដុត​ក្រាំង​នោះ ទាំង​បន្ទោស​យេរេមា​ដែល​បាន​សរសេរ​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​ពិត​ជា​មក​កំទេច​ស្រុក​នេះ ហើយ​បំផ្លាញ​ជីវិត​មនុស្ស និង​សត្វ។

សូមមើលជំពូក ចម្លង




យេរេមា 36:29
21 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ទុក្ខ​លំបាក និង​សេចក្ដី​ចង្អៀត​ចិត្ត​មក​បំភ័យ​គេ ក៏​ឈ្នះ​គេ​ដូច​ជា​ស្តេច​ណា ដែល​រៀប​ជា​ស្រេច​នឹង​ទៅ​ច្បាំង។


ព្រោះ​គេ​បាន​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះ ហើយ​ក៏​ប្រព្រឹត្ត​ដោយ​ឆ្មើង‌ឆ្មៃ នៅ​ចំពោះ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា


តើ​ឯង​ចង់​លុប‌លាង ទាំង​សេចក្ដី​វិនិច្ឆ័យ​របស់​យើង​ឬ? តើ​ឯង​នឹង​កាត់​ទោស​យើង ឲ្យ​តែ​ឯង​បាន​សុចរិត​ឬ?


គឺ​ជា​ពួក​អ្នក​ដែល​ចាប់​ពាក្យ​មនុស្ស ឲ្យ​គេ​មាន​ទោស ហើយ​ដាក់​អន្ទាក់​ចាប់​ពួក​មនុស្ស ដែល​ក្រើន​រំឭក​នៅ​ត្រង់​ទ្វារ​ក្រុង ព្រម​ទាំង​បង្វែរ​មនុស្ស​សុចរិត ដោយ​ឥត​ហេតុ​ផង។


គេ​ប្រាប់​ដល់​ពួក​មើល​ឆុត​ថា "កុំ​ឲ្យ​មើល​ឡើយ" ហើយ​ដល់​ពួក​ហារា​ថា កុំ​ឲ្យ​ថ្លែងទំនាយ​ពី​សេចក្ដី​ទៀង​ត្រង់ ឲ្យ​យើង​ស្តាប់​ឲ្យ​សោះ គឺ​ត្រូវ​និយាយ​ពី​សេចក្ដី​ស្រួល‌បួល​វិញ ត្រូវ​ថ្លែងទំនាយ​ជា​សេចក្ដី​ភូត‌ភរ​ចុះ


វេទនា​ដល់​អ្នក​ណា​ដែល​ត​តាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​ភាជនៈ​មួយ​ក្នុង​ចំណោម​ភាជនៈ​ដែល​ធ្វើ​ពី​ដី។ តើ​ដី​ឥដ្ឋ​ពោល​ទៅ​កាន់​ជាង​ស្មូន​ថា តើ​អ្នក​កំពុង​ធ្វើ​អ្វី​ហ្នឹង? ឬ​ថា ថ្វី​ដៃ​របស់​អ្នកគ្មាន​បាន​ការ​អ្វី​ទេ ដែរ​ឬ?


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​តាំង​មុខ​ទាស់​នឹង​ទី​ក្រុង​នេះ សម្រាប់​ជា​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ​ទេ ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដុត​ទី​ក្រុង​ចោល។


យើង​នឹង​សម្រេច​តាម​អស់​ទាំង​ពាក្យ​ដែល​យើង​បាន​ប្រកាស​ទាស់​នឹង​ស្រុក​នោះ គឺ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​បាន​កត់​ទុក​ក្នុង​សៀវភៅ នេះ​ហើយ​ជា​ពាក្យ​ដែល​ហោរា​យេរេមា​បាន​ថ្លែង​ទំនាយ​ទាស់​នឹង​នគរ​ទាំង​ប៉ុន្មាន។


យើង​នឹង​ចាត់​ទៅ​នាំ​យក​អស់​ទាំង​ពួក​គ្រួ​នៅ​ស្រុក​ខាង​ជើង និង​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ជា​អ្នក​បម្រើ​របស់​យើង​មក។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ យើង​នឹង​នាំ​គេ​មក​ទាស់​នឹង​ស្រុក​នេះ និង​ពួក​អ្នក​នៅ​ក្នុង​ស្រុក ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន​នៅ​ជុំ‌វិញ​ផង យើង​នឹង​បំផ្លាញ​ពួក​អ្នក​ស្រុក​នេះ​ឲ្យ​អស់​រលីង ព្រម​ទាំង​ធ្វើ​ឲ្យ​ទៅ​ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ដែល​គេ​ហួស​ចិត្ត ហើយ​ជា​ទី​ខូច‌បង់​នៅ​អស់‌កល្ប​ជា‌និច្ច។


ហេតុ​អ្វី​បាន​ជា​អ្នក​ថ្លែងទំនាយ​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ថា៖ ព្រះ‌វិហារ​នេះ​នឹង​បាន​ដូច​ជា​ស៊ីឡូរ ហើយ​ទី​ក្រុង​នេះ​នឹង​ត្រូវ​ខូច‌បង់ ឥត​មាន​អ្នក​ណា​នៅ​ដូច្នេះ? រួច​ប្រជាជន​ក៏​នាំ​មូល​គ្នា​មក​ព័ទ្ធ​ជុំ​ហោរា​យេរេមា នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា។


ពួក​ហោរា​កាល​ពី​ដើម ដែល​នៅ​មុន​ខ្ញុំ និង​អ្នក គេ​បាន​ថ្លែងទំនាយ​ទាស់​នឹង​ស្រុក​ជា​ច្រើន ហើយ​ទាស់​នឹង​នគរ​យ៉ាង​ធំ គឺ​ថ្លែងទំនាយ​ពី​ចម្បាំង ពី​ការ​អាក្រក់ និង​ពី​អាសន្ន‌រោគ​ផង។


ព្រះបាទ​សេដេគា​ជា​ស្តេច​យូដា បាន​ឃុំ​លោក ដោយ​មាន​រាជ‌ឱង្ការ​ថា៖ ហេតុ​អ្វី​បាន​ជា​អ្នក​ថ្លែងទំនាយ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល៍! យើង​នឹង​ប្រគល់​ក្រុង​នេះ ទៅ​ក្នុង​កណ្ដាប់​ដៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ នៅ​ស្រុក​ដែល​ខូច‌បង់នេះ ឥត​មាន​មនុស្ស ឬ​សត្វ​ណា​សោះ ហើយ​អស់​ទាំង​ទី​ក្រុង​នឹង​មាន​ទី​លំនៅ​របស់​ពួក​គង្វាល ដែល​ឲ្យ​ហ្វូង​សត្វ​របស់​គេ​ដេក​សម្រាក​ម្តង​ទៀត។


ពេល​យេហ៊ូឌី​បាន​អាន​បី​បួន​ជួរ ស្ដេច​យក​កាំបិត​ស្នៀត​កាត់​ក្រាំង​នោះ​បោះ​ទៅ​ក្នុង​ភ្លើង​ជើង‌ក្រាន រហូត​ទាល់​តែ​ក្រាំង​ទាំង​មូល​ឆេះ​អស់។


«យើង​បាន​ហាម​អ្នក​រាល់​គ្នា​មិន​ឲ្យ​បង្រៀន​ក្នុង​នាម​អ្នក​នោះ​ជា​ដាច់​ខាត តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​បាន​បង្រៀន​ពេញ​ក្រុង​យេរូ‌សាឡិម ហើយ​អ្នក​រាល់​គ្នាចង់ទម្លាក់​ឈាម​បុរស​នោះ មក​លើ​យើង​ទៀត​ផង»។


តែ​ប្រសិន‌បើ​មក​ពី​ព្រះ​វិញ នោះ​បង‌ប្អូន​ពុំ​អាច​នឹង​បំផ្លាញ​គេ​បាន​ទេ ក្រែង​បង‌ប្អូន​ជាប់​ទោស​ជា​អ្នក​ប្រឆាំង​នឹង​ព្រះ!» ដូច្នេះ គេ​ក៏​យល់​ព្រម​តាម​គំនិត​របស់​លោក


ឬ​មួយ​យើង​ចង់​ឲ្យ​ព្រះ‌អម្ចាស់​ប្រចណ្ឌ? តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះ‌អង្គ​ឬ?


ជា​អ្នក​ដែល​កាល​ណា​ខ្លួន​ឮ​ពាក្យ​សម្បថ​នេះ រួច​ឲ្យ​ពរ​ដល់​ខ្លួន​នៅ​ក្នុង​ចិត្ត​ថា "ខ្ញុំ​នឹង​មាន​សេចក្ដី​សុខ ទោះ​បើ​ខ្ញុំ​ដើរ​តាម​ចិត្ត​រឹង‌ចចេស​របស់​ខ្ញុំ​ក៏​ដោយ"។ យ៉ាង​នេះ​នឹង​នាំ​ឲ្យ​អន្តរាយ​ដូច​គ្នា ទាំង​មនុស្ស​ល្អ ទាំង​មនុស្ស​អាក្រក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម