អ្នកណាក្នុងវង្សយេរ៉ូបោមដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ីខ្មោច ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីខ្មោចនោះ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ"។
យេរេមា 34:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺយើងនឹងប្រគល់គេទៅក្នុងកណ្ដាប់ដៃពួកខ្មាំងសត្រូវរបស់គេ ហើយក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតគេ ឯសាកសពរបស់គេក្លាយជាចំណីសត្វហើរលើអាកាស និងសត្វជើងបួននៅផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ សាកសពរបស់ពួកគេក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺអញនឹងប្រគល់គេ ទៅក្នុងកណ្តាប់ដៃ នៃពួកខ្មាំងសត្រូវរបស់គេ ហើយក្នុងកណ្តាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ ឯសាកសពរបស់គេនឹងជាចំណី ដល់សត្វហើរលើអាកាស នឹងសត្វជើង៤នៅផែនដី អាល់គីតាប ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងក្នុងកណ្ដាប់ដៃរបស់អស់អ្នកដែលចង់ប្រហារជីវិតពួកគេ។ សាកសពរបស់ពួកគេក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។ |
អ្នកណាក្នុងវង្សយេរ៉ូបោមដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ីខ្មោច ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ីខ្មោចនោះ ដ្បិតព្រះយេហូវ៉ាបានមានព្រះបន្ទូលហើយ"។
អ្នកណាក្នុងវង្សប្អាសា ដែលស្លាប់នៅក្នុងទីក្រុង នោះឆ្កែនឹងទំពាស៊ី ហើយអ្នកណាដែលស្លាប់នៅទីវាល នោះសត្វហើរលើអាកាសនឹងចឹកស៊ី»។
គេបានប្រគល់សាកសពពួកអ្នកបម្រើព្រះអង្គ ទៅឲ្យសត្វហើរលើអាកាសធ្វើជាអាហារ គឺជាសាច់នៃពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដល់សត្វតិរច្ឆាននៅផែនដី។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរពួកមនុស្ស នៅក្រុងអាណាថោត ដែលចង់សម្លាប់ខ្ញុំ ដោយពោលថា៖ អ្នកមិនត្រូវថ្លែងទំនាយដោយនូវព្រះនាមព្រះយេហូវ៉ាទៀតឡើយ ក្រែងអ្នកស្លាប់ដោយដៃរបស់យើង។
ប្រជាជនដែលយើងបានជ្រើសរើស ប្រព្រឹត្តប្រៀបបាននឹងត្មាតពព្លាក់ តែខ្លួនគេចោមរោមទៅដោយពពួកត្មាត។ ចូរទៅប្រមូលសត្វព្រៃមកស៊ីសាកសព របស់គេឲ្យអស់ទៅ!
គេនឹងស្លាប់ដោយលំបាកណាស់ ឥតមានអ្នកណាយំសោកឡើយ ក៏គ្មានអ្នកណាបញ្ចុះសពគេដែរ គឺគេនឹងដូចជាជីនៅដី គេនឹងត្រូវវិនាសដោយដាវ និងអំណត់ ហើយសាកសពរបស់គេនឹងបានសម្រាប់ជាអាហារដល់សត្វហើរលើអាកាស និងសត្វព្រៃនៅផែនដី។
គ្រានោះ យើងនឹងធ្វើឲ្យសេចក្ដីប្រឹក្សារបស់ពួកស្រុកយូដា និងក្រុងយេរូសាឡិមបាត់ពីទីនេះ ព្រមទាំងធ្វើឲ្យគេដួលដោយដាវ នៅមុខពួកខ្មាំងសត្រូវរបស់គេ ហើយដោយដៃនៃពួកអ្នកដែលរកជីវិតគេផង យើងនឹងប្រគល់សាកសពរបស់គេដល់សត្វហើរលើអាកាស និងសត្វជើងបួននៅផែនដីធ្វើជាអាហារ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ លំដាប់នោះ យើងនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក និងបណ្ដាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ និងពីអំណត់ ទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេ ដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។
យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលចង់បានជីវិតអ្នក ហើយក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលអ្នកបានខ្លាចនោះ គឺក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយក្នុងកណ្ដាប់ដៃនៃសាសន៍ខាល់ដេផង។
ព្រះបាទសេដេគាស្បថនឹងហោរាយេរេមាដោយសម្ងាត់ថា៖ «ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់នៅ ដែលព្រះអង្គបានបង្កើតព្រលឹងឲ្យយើងនេះ នោះប្រាកដជាយើងមិនសម្លាប់ ឬប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតអ្នកឡើយ»។
ស្តេចបាប៊ីឡូនសម្លាប់ពួកបុត្រារបស់ព្រះបាទសេដេគា នៅចំពោះព្រះនេត្ររបស់ទ្រង់ត្រង់រីបឡានោះ ក៏សម្លាប់ពួកអ្នកមានត្រកូលខ្ពស់ទាំងប៉ុន្មាននៃស្រុកយូដាដែរ
ឯអ្នក កាលណាអ្នកត្រូវខូចបង់ហើយ តើអ្នកនឹងធ្វើដូចម្តេច? ទោះបើអ្នកស្លៀកពាក់ពណ៌ក្រហម ហើយតែងខ្លួនដោយគ្រឿងមាស ទាំងផាត់រង្វង់ភ្នែកអ្នកដោយថ្នាំក៏ដោយ តែអ្នកខំធ្វើខ្លួនឲ្យល្អមើលនោះជាឥតប្រយោជន៍ទេ។ ពួកសហាយរបស់អ្នក គេស្អប់ខ្ពើមអ្នកហើយ ក៏រកសម្លាប់អ្នកទៀត។
គឺព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា: យើងនឹងប្រគល់ផារ៉ោន-ហុបរ៉ា ស្តេចស្រុកអេស៊ីព្ទទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ គឺទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតវា ដូចជាយើងបានប្រគល់សេដេគា ជាស្តេចយូដា ទៅក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ស្តេចបាប៊ីឡូន ដែលជាខ្មាំងសត្រូវ ហើយក៏រកជីវិតវាដែរ"»។
យើងនឹងឲ្យពួកសាសន៍អេឡាំស្រយុតចិត្ត នៅមុខខ្មាំងសត្រូវ ហើយនៅមុខពួកអ្នកដែលរកជីវិតគេ ក៏នឹងនាំសេចក្ដីអាក្រក់មកលើគេ គឺជាសេចក្ដីក្រោធដ៏សហ័សរបស់យើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា យើងនឹងចាត់ដាវឲ្យដេញតាមក្រោយគេ ទាល់តែបានបំផ្លាញគេអស់រលីង។
សាកសពទាំងប៉ុន្មានរបស់ជនជាតិនេះនឹងក្លាយជាចំណីសត្វហើរលើអាកាស សត្វនៅដីផង ឥតមានអ្នកណាបង្អើលវាចេញឡើយ។
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលអ្នកស្អប់ គឺទៅក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលចិត្តអ្នកបានណាយចេញពីគេនោះ។
យើងនឹងបោះអ្នកចោលក្នុងទីរហោស្ថាន ទាំងខ្លួនអ្នក និងត្រីទាំងអស់នៅទន្លេផង អ្នកនឹងធ្លាក់ទៅនៅទីវាល ឥតដែលបានប្រមូលផ្តុំគ្នាទៀតឡើយ យើងបានឲ្យអ្នកទៅជាអាហារ ដល់អស់ទាំងសត្វនៅដី និងសត្វហើរលើអាកាស។
យើងនឹងទុកអ្នកចោលនៅលើដីគោក យើងនឹងបោះអ្នកចោលទៅនៅទីវាល ហើយឲ្យសត្វហើរលើអាកាសទាំងប៉ុន្មានមកទំលើអ្នក ក៏ចម្អែតសត្វនៅដីទាំងមូលដោយសារអ្នកដែរ។
ខ្មោចរបស់អ្នកនឹងបានជាអាហារដល់សត្វស្លាបហើរនៅលើអាកាស និងសត្វព្រៃដើរលើដី ឥតមានអ្នកណានឹងដេញវាឡើយ។
នៅថ្ងៃនេះ ព្រះយេហូវ៉ានឹងប្រគល់ឯងមកក្នុងកណ្ដាប់ដៃរបស់យើងហើយ យើងនឹងវាយឯង ហើយកាត់ក្បាលឯងយកទៅនៅថ្ងៃនេះ យើងនឹងឲ្យខ្មោចនៃពួកទ័ពភីលីស្ទីនដល់សត្វហើរនៅលើអាកាស និងដល់សត្វព្រៃនៅផែនដីវិញ ដើម្បីឲ្យផែនដីទាំងមូលបានដឹងថា មានព្រះនៅខាងពួកអ៊ីស្រាអែលពិត