Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 14:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 អ្នក​ណា​ក្នុង​វង្ស​យេរ៉ូ‌បោម​ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី​ខ្មោច ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​ខ្មោច​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ក្នុង​ក្រុម​គ្រួសារ​យេរ៉ូ‌បោម អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ទីក្រុង នឹង​ត្រូវ​ឆ្កែ​ហែក​ស៊ី ហើយ​អ្នក​ដែល​ស្លាប់​នៅ​តាម​វាល​នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី”។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 អ្នក​ណា​ក្នុង​វង្ស​យេរ៉ូ‌បោម ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី​ខ្មោច ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​ខ្មោច​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​បន្ទូល​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ក្នុង​ក្រុម​គ្រួសារ​យេរ៉ូ‌បោម អ្នក​ដែល​ស្លាប់​នៅ​ក្នុង​ទី‌ក្រុង នឹង​ត្រូវ​ឆ្កែ​ហែក​ស៊ី ហើយ​អ្នក​ដែល​ស្លាប់​នៅ​តាម​វាល នឹង​ត្រូវ​ត្មាត​ចឹក​ស៊ី”។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 14:11
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អំពើ​នោះ​ធ្វើ​ឲ្យ​ព្រះ‌វង្សា​យេរ៉ូ‌បោម​ទាំង​អស់​មាន​បាប ត្រូវ​កាត់‌ចេញ ហើយ​រ​លាយ​បាត់​ពី​ផែនដី។


លុះ​បាន​តាំង​ឡើង​ជា​ស្តេច​ហើយ ទ្រង់​ក៏​ប្រហារ​ជីវិត​នៃ​ពួក​វង្សា​របស់​យេរ៉ូ‌បោម​ទាំង​អស់​បង់ ឥត​មាន​ទុក​ឲ្យ​ពូជ‌ពង្ស​យេរ៉ូ‌បោម​ណា​មួយ មាន​ដង្ហើម​នៅ​រស់​ទៀត​ឡើយ រហូត​ដល់​បាន​ធ្វើ​ឲ្យ​វិនាស​អស់​រលីង​ទៅ តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​អ័ហ៊ី‌យ៉ា​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​នៅ​ក្រុង​ស៊ីឡូរ


ហេតុ​នេះ យើង​នឹង​បោស​ឯង ទាំង​ពូជ‌ពង្ស​ឯង​ចេញ​អស់​រលីង ដូច​ជា​ពូជ‌ពង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត​ដែរ។


អ្នក​ណា​ក្នុង​វង្ស​ប្អាសា ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី»។


ឯង​ត្រូវ​ទូល​ថា "ព្រះ‌‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា តើ​ឯង​បាន​សម្លាប់ ហើយ​បាន​ទាំង​រឹប‌ជាន់​យក​របស់​ទ្រព្យ​ផង​មែន​ឬ?" ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "នៅ​កន្លែង​ដែល​ឆ្កែ​បាន​លិឍ​ឈាម​របស់​ណា‌បោត ឆ្កែ​ក៏​នឹង​លិឍ​ឈាម​របស់​ឯង​ដូច្នោះ​ដែរ"»។


យើង​នឹង​ធ្វើ​ឲ្យ​ជំនួរ​វង្ស​ព្រះបាទ​អ័ហាប់​បាន​ដូច​ជា​ជំនួរ​វង្ស​របស់​យេរ៉ូ‌បោម ជា​កូន​នេបាត ហើយ​ដូច​ជា​ជំនួរ​វង្ស​នៃ​ប្អាសា ជា​កូន​អ័ហ៊ី‌យ៉ា​ដែរ ។


នោះ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​នឹង​សម្ដែង​មក គ្រប់​មនុស្ស​ទាំង‌ឡាយ​នឹង​បាន​ឃើញ​ព្រម​គ្នា ដ្បិត​ព្រះ‌ឧស្ឋ​នៃ​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ»។


គេ​នឹង​ចេញ​ទៅ​មើល​សាក​សព​របស់​មនុស្ស​ទាំង​ប៉ុន្មាន ដែល​បាន​បះ‌បោរ​នឹង​យើង ដ្បិត​ដង្កូវ​នៅ​លើ​សាកសព​ទាំង​នោះ​នឹង​មិន​ស្លាប់​ឡើយ ហើយ​ភ្លើង​ក៏​មិន​ចេះ​រលត់​ដែរ សាក​សព​ទាំង​នោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ខ្ពើម​ឆ្អើម។:៚


យើង​នឹង​ឲ្យ​មានគ្រោះ​កាច​បួន​យ៉ាង​កើត​ឡើង សម្រាប់​ដាក់​ទោស​គេ គឺ​ដាវ​សម្រាប់​កាប់​សម្លាប់ ឆ្កែ​សម្រាប់​ហែក​ស៊ី សត្វ​ហើរ​លើ​អាកាស ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​សម្រាប់​ជញ្ជែង​ស៊ី ហើយ​បំផ្លាញ​ផង។


គឺ​យើង​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ពួក​ខ្មាំង​សត្រូវ​របស់​គេ ហើយ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​គេ ឯ​សាក‌សព​របស់​គេ​ក្លាយ​ជា​ចំណី​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​បួន​នៅ​ផែនដី។


ព្រះ‌ទ្រង់​មិន​មែន​ជា​មនុស្ស​ដែល​ចេះ​កុហក​នោះ​ឡើយ ក៏​មិន​មែន​ជា​កូន​មនុស្ស​ដែល​ផ្លាស់​ប្ដូរ​គំនិត​នោះ​ដែរ។ ព្រះ‌អង្គ​បាន​សន្យា​ហើយ តើ​ទ្រង់​មិន​ធ្វើ​តាម​ទេ​ឬ? ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ តើ​ទ្រង់​មិន​សម្រេច​តាម​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម