ក៏បានរាប់ចំនួនផ្ទះនៅក្រុងយេរូសាឡិម ហើយបានរុះផ្ទះយកថ្មទៅប៉ះកំផែងក្រុងឲ្យមាំមួនឡើង។
យេរេមា 33:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំពោះដំណើរអស់ទាំងផ្ទះនៅទីក្រុងនេះ និងពីដំណាក់ពួកស្តេចសាសន៍យូដា ដែលត្រូវរំលំ ដើម្បីការពារទាស់នឹងសត្រូវឡើងមកឡោមព័ទ្ធ ហើយទាស់នឹងដាវ ព្រះយេហូវ៉ាជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ផ្ទះនានាក្នុងក្រុងនេះ ព្រមទាំងដំណាក់របស់ស្ដេចស្រុកយូដា នឹងត្រូវផ្ដួលរំលំដោយខ្មាំងលើកទួល វាយលុក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានបន្ទូលពីដំណើរអស់ទាំងផ្ទះនៅទីក្រុងនេះ នឹងពីដំណាក់ស្តេចយូដា ដែលត្រូវរំលំ ដោយសារប្រដាប់ចំបាំង ហើយនឹងដាវ អាល់គីតាប អុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «ផ្ទះនានាក្នុងក្រុងនេះ ព្រមទាំងដំណាក់របស់ស្ដេចស្រុកយូដា នឹងត្រូវផ្ដួលរំលំដោយខ្មាំងលើកទួល វាយលុក។ |
ក៏បានរាប់ចំនួនផ្ទះនៅក្រុងយេរូសាឡិម ហើយបានរុះផ្ទះយកថ្មទៅប៉ះកំផែងក្រុងឲ្យមាំមួនឡើង។
នៅក្នុងស្រុករបស់ប្រជារាស្ត្រយើង នឹងមានដុះសុទ្ធតែបន្លា និងអញ្ចាញ នៅក្នុងផ្ទះទាំងប៉ុន្មានដែលធ្លាប់អរសប្បាយនៅក្នុងទីក្រុង។
ពីព្រោះព្រះរាជវាំងនឹងត្រូវចោលស្ងាត់ ហើយទីក្រុងដែលមានមនុស្សណែនណាន់ នឹងត្រូវចោលទទេ ឯបន្ទាយ និងប៉មចាំយាម នោះនឹងបានសម្រាប់ជារូងនៅជាដរាប គឺជាទីសប្បាយដល់លាព្រៃ ហើយជាវាលស្មៅសម្រាប់ហ្វូងសត្វ។
មើល៍! ប្រដាប់ចម្បាំងរបស់ពួកខាល់ដេបានមកដល់ ដើម្បីនឹងចាប់យកទីក្រុង ក្រុងនេះបានត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃពួកខាល់ដេ ដែលមកតយុទ្ធហើយ គឺត្រូវប្រគល់ទៅដោយចាញ់ដាវ អំណត់ និងអាសន្នរោគ ឯអស់ទាំងការដែលព្រះអង្គបានមានព្រះបន្ទូល នោះបានកើតមកហើយ ទ្រង់ក៏ទតឃើញដែរ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានមានព្រះបន្ទូលដូច្នេះថា៖ ចូរកាប់ដើមឈើ ហើយជីកស្នាមភ្លោះ ទាស់នឹងក្រុងយេរូសាឡិមទៅ នេះហើយជាទីក្រុងដែលត្រូវទោស ដ្បិតនៅកណ្ដាលនោះ មានសុទ្ធតែការសង្កត់សង្កិន។
ព្រះអម្ចាស់បានបោះបង់អាសនារបស់ព្រះអង្គចោល ហើយបានខ្ពើមឆ្អើមចំពោះទីបរិសុទ្ធរបស់ព្រះអង្គដែរ ព្រះអង្គបានប្រគល់កំផែងព្រះរាជវាំងទាំងប៉ុន្មាន ទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ គេបានស្រែកហ៊ោនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដូចនៅថ្ងៃបុណ្យហ៊ឹកហ៊ាក់។
ឯឆ្នោតដែលកាន់នៅដៃស្តាំ បានសំដៅទៅក្រុងយេរូសាឡិម ដើម្បីរៀបគ្រឿងបុកទម្លាយកំផែង ឲ្យបានចន្លោះចំហចូលទៅដល់ការកាប់សម្លាប់ និងបន្លឺសំឡេងហ៊ោ ហើយតាំងគ្រឿងសម្រាប់ទម្លាយទ្វារកំផែង ព្រមទាំងជីកស្នាមភ្លោះ ហើយសង់បន្ទាយ។
គេនឹងសម្លាប់កូនស្រីអ្នកទាំងប៉ុន្មាន ដោយដាវនៅឯចម្ការ គេនឹងធ្វើបន្ទាយ ហើយជីកស្នាមភ្លោះ ព្រមទាំងលើកខែលទាស់នឹងអ្នក។
រួចនាំទាហានមកឡោមព័ទ្ធ ព្រមទាំងសង់ប៉ម ជីកស្នាមភ្លោះ ធ្វើបន្ទាយទាស់នឹងក្រុងនេះ ហើយធ្វើគ្រឿងសស្ត្រាវុធបុកទម្លាយកំផែងជុំវិញផង។
គេឡកឡឺយឲ្យស្តេចនានា ហើយមើលងាយពួកចៅហ្វាយ គេសើចដាក់អស់ទាំងទីមាំមួន ដ្បិតគេគ្រាន់តែពូនធូលីដីឡើងចាប់យកបានហើយ
អ្នកអាចកាប់បំផ្លាញតែដើមឈើណា ដែលដឹងថាមិនមែនជាដើមឈើស៊ីផ្លែប៉ុណ្ណោះ គឺអ្នកអាចយកដើមឈើទាំងនោះ ទៅធ្វើជារបាំង ទាស់នឹងក្រុងដែលច្បាំងនឹងអ្នក រហូតដល់អ្នកក្រុងនោះចុះចាញ់»។