Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 22:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ក៏​បាន​រាប់​ចំនួន​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​រុះ​ផ្ទះ​យក​ថ្ម​ទៅ​ប៉ះ​កំផែង​ក្រុង​ឲ្យ​មាំ‌មួន​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ព្រមទាំង​រាប់​ចំនួន​ផ្ទះ​នៅ​យេរូសាឡិម ហើយ​រំលំ​ផ្ទះ​ទាំងនោះ​ដើម្បី​ពង្រឹង​កំពែង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 អ្នក​រាល់​គ្នា​រាប់​ចំនួន​ផ្ទះ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​អ្នក​រាល់​គ្នា​រំលំ​ផ្ទះ​ខ្លះ ដើម្បី​ឲ្យ​ងាយ​ការពារ​កំពែង​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ក៏​បាន​រាប់​ចំនួន​ផ្ទះ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​រុះ​ផ្ទះ​យក​ថ្ម​ទៅ​ប៉ះ​កំផែង​ក្រុង​ឲ្យ​មាំ‌មួន​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

10 អ្នក​រាល់​គ្នា​រាប់​ចំនួន​ផ្ទះ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម ហើយ​អ្នក​រាល់​គ្នា​រំលំ​ផ្ទះ​ខ្លះ ដើម្បី​ឲ្យ​ងាយ​ការពារ​កំពែង​ក្រុង។

សូមមើលជំពូក ចម្លង




អេសាយ 22:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​ធ្វើ​បន្ទាយ​ទាំង​ប៉ុន្មាន​ឲ្យ​មាំ‌មួន​ឡើង ហើយ​ដាក់​ឲ្យ​មាន​មេ‌ទ័ព លើ​គ្រប់​បន្ទាយ​ទាំង​នោះ ព្រម​ទាំង​ឲ្យ​មាន​ស្បៀង​អាហារ ប្រេង និង​ស្រា​ទំពាំង‌បាយ‌ជូរ​ផង។


អ្នក​រាល់​គ្នា​បាន​ជីក​ស្រះ​ទឹក នៅ​កណ្ដាល​កំផែង​ទាំង​ពីរ សម្រាប់​ទឹក​របស់​ស្រះ​ចាស់ ប៉ុន្តែ អ្នក​មិន​បាន​ពឹង‌ពាក់​ដល់​ព្រះ​ដែល​ព្រះ‌អង្គ​ធ្វើ​ការ​ទាំង​នេះ ឬ​ផ្អែក​ដល់​ព្រះ‌អង្គ​ដែល​បាន​សម្រេច​ការ​នេះ​ជា​យូរ​មក​ហើយ​នោះ​ទេ។


អ្នក​រាល់​គ្នា​បាន​ឃើញ​កន្លែង​រំលំ‌រំលាយ​នៅ​ក្រុង​ដាវីឌ ថា​មាន​ច្រើន​ណាស់ អ្នក​រាល់​គ្នា​បាន​ប្រមូល​ទឹក​នៃ​ស្រះ​ខាង​ក្រោម​ទុក


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​ហោរា​អេសាយ​ថា៖ «ចូរអ្នក និង​ស្អា-យ៉ាស៊ូប កូន​អ្នក ចេញ​ទៅ​ជួប​អេហាស​នៅ​ចុង​ប្រឡាយ​ទឹក ត្រង់​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ចម្ការ​របស់​អ្នក​ប្រមោក


ចំពោះ​ដំណើរ​អស់​ទាំង​ផ្ទះ​នៅ​ទី​ក្រុង​នេះ និង​ពី​ដំណាក់​ពួក​ស្តេច​សាសន៍​យូដា ដែល​ត្រូវ​រំលំ ដើម្បី​ការ​ពារ​ទាស់​នឹង​សត្រូវ​ឡើង​មក​ឡោម​ព័ទ្ធ ហើយ​ទាស់​នឹង​ដាវ ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖


ចូរ​អ្នក​តម្រូវ​ឲ្យ​មាន​ផ្លូវ​មួយ សម្រាប់​ឲ្យ​ដាវ​បាន​ទៅ​ដល់​ក្រុង​រ៉ាបាត នៃ​ពួក​កូន​ចៅ​អាំម៉ូន និង​មួយ​ទៀត​ចូល​ទៅ​ក្រុង​ស្រុក​យូដា ដល់​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​មាំ‌មួន។


ព្រះ​ដ៏​ជា​ថ្មដា​ដែល​បង្កើត​អ្នក​មក នោះ​អ្នក​មិន​រវល់ ហើយ​អ្នក​បាន​បំភ្លេច​ព្រះ​ដែល​បាន​ផ្តល់​កំណើត​ដល់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម