Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 33:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 គេ​ចូល​មក​ច្បាំង​ទាស់​នឹង​ពួក​ខាល់ដេ ហើយ​ក៏​បំពេញ​ផ្ទះ​ទាំង​នោះ ដោយ​សាក‌សព​នៃ​មនុស្ស ដែល​យើង​សម្លាប់ ដោយ​កំហឹង និង​សេចក្ដី​ឃោរ‌ឃៅ​របស់​យើង ដ្បិត​យើង​បាន​គេច​មុខ​ចេញ​ពី​ទី​ក្រុង​នេះ ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ប្រជា‌ជន​ខ្លះ​នៅ​ក្នុង​ក្រុង​នេះ​ខំ​តទល់​នឹង​ពួក​ខាល់ដេ​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ផ្ទះ​របស់​គេ​មាន​ពេញ​ដោយ​សាក‌សព ដែល​យើង​ប្រហារ ដោយ‌សារ​កំហឹង​ដ៏​ខ្លាំង​របស់​យើង។ អំពើ​អាក្រក់​របស់​ពួក​គេ​ធ្វើ​ឲ្យ​យើង​លែង​អាណិត​មេត្តា​ដល់​ក្រុង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដែល​គេ​ចាក​ចេញ​ទៅ​ត‌យុទ្ធ នឹង​ពួក​ខាល់ដេ ហើយ​ក៏​បំពេញ​ផ្ទះ​ទាំង​នោះ ដោយ​សាក‌សព​នៃ​មនុស្ស ដែល​អញ​សំឡាប់ ដោយ​សេចក្ដី​កំហឹង នឹង​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ហើយ​បាន​គេច​មុខ​ចេញ​ពី​ទី​ក្រុង​នេះ ដោយ​ព្រោះ​អស់​ទាំង​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ប្រជា‌ជន​ខ្លះ​នៅ​ក្នុង​ក្រុង​នេះ​ខំ​តទល់​នឹង​ពួក​ខាល់ដេ​ដែរ ជា​ហេតុ​បណ្ដាល​ឲ្យ​ផ្ទះ​របស់​គេ​មាន​ពេញ​ដោយ​សាក‌សព ដែល​យើង​ប្រហារ ដោយ‌សារ​កំហឹង​ដ៏​ខ្លាំង​របស់​យើង។ អំពើ​អាក្រក់​របស់​ពួក​គេ​ធ្វើ​ឲ្យ​យើង​លែង​អាណិត​មេត្តា​ដល់​ក្រុង​នេះ។

សូមមើលជំពូក ចម្លង




យេរេមា 33:5
16 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្មាន​អ្នក​ណា​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ឬ​ដាស់‌តឿន​ខ្លួន​អ្នក​ឲ្យ​ចាប់​តោង​ព្រះ‌អង្គ​ឡើង ដ្បិត​ព្រះ‌អង្គ​បាន​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​យើង​ខ្ញុំ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​រលាយ​ទៅ ដោយ‌សារ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ផង។


ឯ​ខ្ញុំ ខ្ញុំ​នឹង​ទន្ទឹង​ចាំ​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ​នឹង​ពូជ‌ពង្ស​យ៉ាកុប ខ្ញុំ​នឹង​ចាំ​មើល​តែ​ព្រះ‌អង្គ


យើង​នឹង​កម្ចាត់‌កម្ចាយ​គេ​នៅ​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហាក់​ដូច​ជា​មាន​ខ្យល់​ពី​ទិស​ខាង​កើត​ផាត់​ទៅ ឯ​យើង​នឹង​បែរ​ខ្នង​ដាក់​គេ មិន​មែន​បែរ​មុខ​មើល​គេ ក្នុង​វេលា​ដែល​គេ​មាន​សេចក្ដី​វេទនា​នោះ​ឡើយ។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​បាន​តាំង​មុខ​ទាស់​នឹង​ទី​ក្រុង​នេះ សម្រាប់​ជា​ការ​អាក្រក់ មិន​មែន​ជា​ការ​ល្អ​ទេ ទី​ក្រុង​នេះ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​ដុត​ទី​ក្រុង​ចោល។


គេ​នឹង​នាំ​ស្ដេច​សេដេគា​ទៅ​ក្រុង​បាប៊ីឡូន ហើយ​ទ្រង់​នឹង​ត្រូវ​នៅ​ទី​នោះ​ទាល់​តែ​យើង​ប្រោស នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទោះ​បើ​អ្នក​រាល់​គ្នា​តស៊ូ​នឹង​ពួក​ខាល់ដេ​ក៏​ដោយ គង់​តែ​នឹង​ឈ្នះ​មិន​បាន​ដែរ?


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ "កំហឹង និង​សេចក្ដី​ក្រោធ​របស់​យើង ដែល​បាន​ចាក់​ចេញ​ទៅ​លើ​ពួក​អ្នក នៅ​ក្រុង​យេរូ‌សាឡិម​ជា​យ៉ាង​ណា នោះ​សេចក្ដី​ក្រោធ​របស់​យើង នឹង​ត្រូវ​ចាក់​ចេញ លើ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ គឺ​ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ នៅ​ស្រុក​នោះ អ្នក​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​ទី​ត្មះ‌តិះ‌ដៀល ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ផ្ដាសា ហើយ​ជា​ទី​ជេរ​ប្រមាថ អ្នក​រាល់​គ្នា​នឹង​មិន​បាន​ឃើញ​ទី​នេះ​ទៀត​ឡើយ"។


ព្រះ‌អម្ចាស់​បាន​បោះ‌បង់​អាសនា​របស់​ព្រះ‌អង្គ​ចោល ហើយ​បាន​ខ្ពើម​ឆ្អើម​ចំពោះ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ដែរ ព្រះ‌អង្គ​បាន​ប្រគល់​កំផែង​ព្រះ‌រាជ‌វាំងទាំង​ប៉ុន្មាន ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ គេ​បាន​ស្រែក​ហ៊ោ​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដូច​នៅ​ថ្ងៃ​បុណ្យ​ហ៊ឹក‌ហ៊ាក់។


យើង​ក៏​នឹង​មិន​គេច​មុខ​ពី​គេ​ទៀត​ដែរ ដ្បិត​យើង​បាន​ចាក់​វិញ្ញាណ​យើង​ទៅ​លើ​ពួក​វង្ស​អ៊ីស្រា‌អែល​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


នៅ​គ្រា​នោះ គេ​នឹង​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា តែ​ព្រះ‌អង្គ​មិន​ព្រម​តប​ឡើយ ព្រះ‌អង្គ​នឹង​គេច​ព្រះ‌ភក្ត្រ​ចេញ​ពី​គេ ព្រោះ​គេ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។


ពេល​នោះ កំហឹង​របស់​យើង​នឹង​ឆួល​ឡើង​ទាស់​នឹង​គេ​នៅ​ថ្ងៃ​នោះ។ យើង​នឹង​បោះ‌បង់​ចោល​គេ ហើយ​គេច​មុខ​ចេញ​ពី​គេ គេ​នឹង​ត្រូវ​បាន​លេប​ត្របាក់​អស់​ទៅ។ សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​នឹង​កើត​ឡើង​ដល់​គេ ដល់​ម៉្លេះ​បាន​ជា​គេ​នឹង​និយាយ​នៅ​ថ្ងៃ​នោះ​ថា "សេចក្ដី​អាក្រក់​ទាំង​នេះ​បាន​កើត​ឡើង​ដល់​យើង តើ​មិនមែន​ដោយ​ព្រោះ​តែ​ព្រះ​នៃ​យើង​មិន​គង់​ក្នុង​ចំណោម​យើង​ទេឬ?"


នៅ​ថ្ងៃ​នោះ យើង​នឹង​គេច​មុខ​ចេញ​ជា​ប្រាកដ ដោយ​សារ​តែ​សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត ព្រោះ​គេ​បាន​ងាក​បែរ​ទៅ​រក​ព្រះ​ដទៃ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "យើង​នឹង​គេច​មុខ​ចេញ​ពី​គេ យើង​នឹង​ចាំ​មើល​ចុង​បំផុត​របស់​គេ​ជា​យ៉ាង​ណា ដ្បិត​គេ​ជា​តំណ​មនុស្ស​រឹង​ចចេស ជា​កូន​ចៅ​ដែល​គ្មាន​ចិត្ត​ស្មោះ‌ត្រង់"។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម