នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរស្តេចនោះ គឺថា នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់អ្នក ហើយបានមើលងាយអ្នក។ កូនស្រីក្រុងយេរូសាឡិម បានគ្រវីក្បាលដាក់អ្នក។
យេរេមា 31:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱនាងព្រហ្មចារីអ៊ីស្រាអែលអើយ! យើងនឹងសង់អ្នកឡើងវិញម្ដងទៀត ហើយអ្នកនឹងបានតាំងឡើង អ្នកនឹងបានតាក់តែងដោយក្រាប់ជាថ្មី ព្រមទាំងចេញទៅលោតកព្ឆោង ជាមួយពួកអ្នកដែលលេងសប្បាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងព្រហ្មចារីអ៊ីស្រាអែលអើយ! យើងនឹងស្អាងនាងឲ្យមាំមួនឡើងវិញ រួចនាងនឹងចេញមកលោតរាំ ទាំងលេងក្រាប់យ៉ាងសប្បាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ អញនឹងសង់ឯងឡើងវិញ នោះឯងនឹងបានតាំងនៅ ឯងនឹងបានតាក់តែងដោយក្រាប់ជាថ្មីទៀត ព្រមទាំងចេញទៅលោតកញ្ឆេងជាមួយនឹងពួកអ្នកដែលលេងសប្បាយ អាល់គីតាប នាងព្រហ្មចារីអ៊ីស្រអែលអើយ! យើងនឹងស្អាងនាងឲ្យមាំមួនឡើងវិញ រួចនាងនឹងចេញមកលោតរាំ ទាំងលេងក្រាប់យ៉ាងសប្បាយ។ |
នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរស្តេចនោះ គឺថា នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់អ្នក ហើយបានមើលងាយអ្នក។ កូនស្រីក្រុងយេរូសាឡិម បានគ្រវីក្បាលដាក់អ្នក។
គួរឲ្យគេសរសើរតម្កើងព្រះនាមព្រះអង្គ ដោយលោតកញ្ឆេង គួរឲ្យគេច្រៀងថ្វាយព្រះអង្គ ដោយវាយក្រាប់ និងចាប់ស៊ុង!
ព្រះអង្គបានផ្លាស់ការយំសោករបស់ទូលបង្គំ ឲ្យទៅជាការលោតកញ្ឆេង ព្រះអង្គបានយកសម្លៀកបំពាក់កាន់ទុក្ខចេញ ហើយបំពាក់ឲ្យទូលបង្គំដោយចិត្តត្រេកអរវិញ
៙ សូមព្រះអង្គប្រព្រឹត្តដោយសប្បុរស ដល់ក្រុងស៊ីយ៉ូន តាមព្រះហឫទ័យដ៏ល្អរបស់ព្រះអង្គ សូមសង់កំផែងក្រុងយេរូសាឡិមឡើងវិញផង
ដ្បិតព្រះនឹងសង្គ្រោះក្រុងស៊ីយ៉ូន ហើយសង់ក្រុងទាំងឡាយរបស់យូដាឡើង ប្រជាជននឹងរស់នៅក្នុងស្រុកនោះ រួចកាន់កាប់ស្រុកនោះជាមត៌ក
ព្រះយេហូវ៉ានឹងអាណិតអាសូរដល់ពួកយ៉ាកុប ហើយព្រះអង្គនឹងជ្រើសរើសអ៊ីស្រាអែលទៀត ព្រមទាំងដាក់គេឲ្យនៅក្នុងស្រុករបស់គេវិញ ឯពួកអ្នកដែលស្នាក់នៅ នឹងចូលរួមជាមួយពួកគេ ហើយនៅជាប់នឹងពូជពង្សរបស់យ៉ាកុប។
ហើយដំបងដែលព្រះយេហូវ៉ាបានតម្រូវឲ្យត្រូវវាយគេ នោះនឹងឮសូរក្រាប់ និងស៊ុងប្រគំឡើងជាដរាប ឯក្នុងគ្រប់ទាំងពេលតគ្នានោះ ព្រះអង្គនឹងច្បាំងនឹងគេ ដោយព្រះពាហុលើកសម្រេច។
ហេតុនេះហើយបានជាព្រះយេហូវ៉ាមានព្រះបន្ទូលពាក្យទាំងនេះ ពីដំណើរស្តេចនោះ គឺថា៖ នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់អ្នក ហើយបានមើលងាយដល់អ្នក កូនស្រីនៃក្រុងយេរូសាឡិមបានគ្រវីក្បាលដល់អ្នកហើយ។
មើល៍ នៅថ្ងៃនេះយើងតាំងអ្នកលើអស់ទាំងសាសន៍ និងលើនគរទាំងប៉ុន្មាន ដើម្បីឲ្យបានដករំលើង រុះទម្លាក់ ហើយបំផ្លាញរំលំចុះ ព្រមទាំងសង់ឡើងវិញ ហើយដាំទៀតផង»។
អ្នកត្រូវប្រាប់ពាក្យនេះដល់គេថា៖ សូមឲ្យខ្ញុំហូរទឹកភ្នែកសស្រាក់ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ពីព្រោះកូនក្រមុំរបស់សាសន៍ខ្ញុំបានត្រូវខ្ទេចខ្ទី ជាការបាក់បែកយ៉ាងធំ ដោយរបួសជាទម្ងន់។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ ចូរស៊ើបសួររកនៅកណ្ដាលសាសន៍ដទៃទាំងប៉ុន្មានចុះ តើដែលមានអ្នកណាឮនិយាយពីការយ៉ាងនេះឬទេ? នាងក្រមុំនៃពួកអ៊ីស្រាអែល បានប្រព្រឹត្តអំពើដ៏អាក្រក់បំផុត។
ដ្បិតយើងនឹងតាមមើលគេ ឲ្យបានសេចក្ដីល្អ ហើយនឹងនាំគេមកក្នុងស្រុកនេះវិញ យើងនឹងស្អាងគេឡើង មិនរុះវិញឡើយ ក៏ដាំគេចុះ ឥតរំលើងចេញដែរ។
គ្រានោះ នាងក្រមុំនឹងមានចិត្តរីករាយ ក្នុងការលោតកព្ឆោង ព្រមទាំងពួកកំលោះៗ និងពួកចាស់ៗទាំងអស់គ្នាផង ដ្បិតយើងនឹងបំប្រែសេចក្ដីសោកសៅរបស់គេ ទៅជាអំណរវិញ ហើយកម្សាន្តចិត្តគេ ព្រមទាំងឲ្យគេរីករាយ ចេញពីសេចក្ដីទុក្ខព្រួយរបស់គេ។
ចូរធ្វើទីសម្គាល់តាមផ្លូវ ហើយដោតតម្រុយចុះ ចូរតាំងចិត្តតម្រង់ទៅឯថ្នល់ គឺជាផ្លូវដែលអ្នកបានទៅតាមនោះ ឱព្រហ្មចារីនៃសាសន៍អ៊ីស្រាអែលអើយ ចូរវិលមកវិញ ចូរវិលមកឯទីក្រុងរបស់អ្នកទាំងនេះចុះ
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ មើល៍! នឹងមានគ្រាមកដល់ ដែលទីក្រុងនេះនឹងបានសង់ឡើងថ្វាយព្រះយេហូវ៉ា ចាប់តាំងពីប៉មហាណានាល រហូតដល់ទ្វារជ្រុងកំផែង។
យើងនឹងធ្វើឲ្យពួកយូដា និងពួកអ៊ីស្រាអែល ដែលជាឈ្លើយវិលមកវិញ ហើយនឹងសង់គេឡើងដូចកាលដើម
ឱកូនស្រីក្រមុំនៃស្រុកអេស៊ីព្ទអើយ ចូរឡើងទៅឯស្រុកកាឡាត យកប្រទាលមុខសះចុះ អ្នកនឹងប្រើថ្នាំច្រើនមុខ ជាឥតប្រយោជន៍ទេ អ្នកនឹងមើលខ្លួនមិនជាឡើយ។
ព្រះអម្ចាស់បានមើលងាយពួកមនុស្សខ្លាំងពូកែ នៅកណ្ដាលខ្ញុំហើយ ព្រះអង្គបានប្រជុំជំនុំមុតមាំទាស់នឹងខ្ញុំ ដើម្បីនឹងកិនពួកកំលោះៗរបស់ខ្ញុំឲ្យខ្ទេចខ្ទី ព្រះអម្ចាស់បានជាន់នាងក្រមុំស្រុកយូដា ដូចជាជាន់ធុងទំពាំងបាយជូរ
ឱកូនស្រីនៃក្រុងយេរូសាឡិមអើយ តើត្រូវឲ្យខ្ញុំធ្វើបន្ទាល់ដល់នាងយ៉ាងណា? តើនឹងធៀបនាងដូចជាអ្វី ឱកូនស្រីក្រមុំនៃស៊ីយ៉ូនអើយ? តើខ្ញុំនឹងផ្ទឹមនាងនឹងអ្វី ដើម្បីនឹងកម្សាន្តចិត្តនាងបាន? ដ្បិតការអន្តរាយរបស់នាងធំដូចជាសមុទ្រហើយ តើអ្នកណានឹងមើលឲ្យជាបាន?
អ៊ីស្រាអែលជាស្ត្រីព្រហ្មចារីបានដួលចុះ ក្រោកឡើងវិញមិនបានហើយ នាងត្រូវគេបោះបង់ចោលនៅលើទឹកដីខ្លួន គ្មានអ្នកណាលើកនាងឡើយ។
«នៅថ្ងៃនោះ យើងនឹងលើកទីលំនៅរបស់ដាវីឌ ដែលដួលរលំនោះឡើងវិញ ហើយជួសជុលកន្លែងធ្លុះធ្លាយឲ្យជិត យើងនឹងលើកកន្លែងខូចបង់ឡើង ហើយសង់ឡើងឲ្យបានដូចដើម
"ក្រោយការនោះមក យើងនឹងត្រឡប់មកវិញ ហើយយើងនឹងសង់លំនៅរបស់ដាវីឌដែលរលំនោះឡើងវិញ យើងនឹងសង់កន្លែងខូចបង់ ហើយយើងនឹងតាំងឡើងវិញ
បន្ទាប់មក យែបថាវិលត្រឡប់មកដល់ផ្ទះរបស់លោកនៅមីសប៉ា ហើយមើល៍ កូនស្រីរបស់លោកក៏ចេញមកទទួល ទាំងវាយក្រាប់ ហើយលោតកញ្ឆេង។ នាងជាកូនតែមួយគត់របស់លោក ក្រៅពីនាង លោកគ្មានកូនប្រុស ឬកូនស្រីណាទៀតឡើយ។