ឆ្កែនឹងទំពាស៊ីយេសិបិល នៅតំបន់មួយក្នុងក្រុងយេសរាល ឥតមានអ្នកណាកប់នាងឡើយ"» រួចហើយគាត់ក៏បើកទ្វាររត់ចេញទៅ។
យេរេមា 16:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងស្លាប់ដោយលំបាកណាស់ ឥតមានអ្នកណាយំសោកឡើយ ក៏គ្មានអ្នកណាបញ្ចុះសពគេដែរ គឺគេនឹងដូចជាជីនៅដី គេនឹងត្រូវវិនាសដោយដាវ និងអំណត់ ហើយសាកសពរបស់គេនឹងបានសម្រាប់ជាអាហារដល់សត្វហើរលើអាកាស និងសត្វព្រៃនៅផែនដី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេទាំងអស់គ្នានឹងស្លាប់យ៉ាងសែនវេទនា តែគ្មាននរណាធ្វើបុណ្យ ឬបញ្ចុះសពពួកគេទេ។ សាកសពរបស់ពួកគេនឹងក្លាយទៅជាជី។ ពួកគេនឹងស្លាប់ដោយសារមុខដាវ និងទុរ្ភិក្ស ហើយសាកសពរបស់ពួកគេនឹងក្លាយទៅជាចំណីរបស់សត្វត្មាត និងចចក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងស្លាប់ដោយលំបាកណាស់ ឥតមានអ្នកណាយំសោកឡើយ ក៏នឹងគ្មានអ្នកណាកប់ខ្មោចគេដែរ គឺគេនឹងបានដូចជាជីនៅដីវិញ គេនឹងត្រូវវិនាសបង់ដោយដាវ នឹងសេចក្ដីអំណត់អត់ ហើយខ្មោចគេនឹងបានសំរាប់ជាអាហារ ដល់សត្វហើរលើអាកាស នឹងដល់សត្វព្រៃនៅផែនដី។ អាល់គីតាប គេទាំងអស់គ្នានឹងស្លាប់យ៉ាងសែនវេទនា តែគ្មាននរណាធ្វើបុណ្យ ឬបញ្ចុះសពពួកគេទេ។ សាកសពរបស់ពួកគេនឹងក្លាយទៅជាជី។ ពួកគេនឹងស្លាប់ដោយសារមុខដាវ និងទុរ្ភិក្ស ហើយសាកសពរបស់ពួកគេនឹងក្លាយទៅជាចំណីរបស់សត្វត្មាត និងចចក»។ |
ឆ្កែនឹងទំពាស៊ីយេសិបិល នៅតំបន់មួយក្នុងក្រុងយេសរាល ឥតមានអ្នកណាកប់នាងឡើយ"» រួចហើយគាត់ក៏បើកទ្វាររត់ចេញទៅ។
ក៏នឹងត្រូវបោះបង់ចោលជាមួយគ្នា ដល់សត្វហើរមកពីភ្នំ ដែលស៊ីគំរង់ ហើយដល់សត្វព្រៃនៅផែនដីដែរ ឯសត្វហើរទាំងនោះ នឹងអាស្រ័យដោយសារខ្មោចគេអស់មួយរដូវក្តៅ ហើយសត្វព្រៃនឹងអាស្រ័យ ដោយសារគេអស់មួយរដូវរងា។
ហេតុនោះ សេចក្ដីក្រោធរបស់ព្រះយេហូវ៉ា បានឆេះឡើងទាស់នឹងប្រជារាស្ត្រនៃព្រះអង្គ ហើយព្រះអង្គបានលូកព្រះហស្តមកវាយគេ ឯភ្នំទាំងប៉ុន្មានក៏ញ័រ ហើយខ្មោចគេបានត្រឡប់ដូចជាសំរាម នៅកណ្ដាលផ្លូវទាំងប៉ុន្មាន ទោះបើយ៉ាងនោះក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញទាំងអស់ទៅដែរ គឺព្រះហស្តរបស់ព្រះអង្គចេះតែលូកមកទៀត។
គ្រានោះ យើងនឹងធ្វើឲ្យសេចក្ដីប្រឹក្សារបស់ពួកស្រុកយូដា និងក្រុងយេរូសាឡិមបាត់ពីទីនេះ ព្រមទាំងធ្វើឲ្យគេដួលដោយដាវ នៅមុខពួកខ្មាំងសត្រូវរបស់គេ ហើយដោយដៃនៃពួកអ្នកដែលរកជីវិតគេផង យើងនឹងប្រគល់សាកសពរបស់គេដល់សត្វហើរលើអាកាស និងសត្វជើងបួននៅផែនដីធ្វើជាអាហារ។
យើងនឹងប្រហារពួកអ្នកនៅក្រុងនេះ ទាំងមនុស្ស និងសត្វផង គេនឹងត្រូវស្លាប់ដោយអាសន្នរោគយ៉ាងសាហាវ។
នៅថ្ងៃនោះ សាកសពរបស់មនុស្ស ដែលព្រះយេហូវ៉ាបានប្រហារ នឹងនៅរាយពេញពីចុងផែនដីម្ខាង ទៅដល់ចុងផែនដីម្ខាង ឥតមានអ្នកណាសោកស្តាយគេ ឬប្រមូលខ្មោចគេទៅកប់ឡើយ គឺគេនឹងទៅជាជីនៅលើដី។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ អ្នករាល់គ្នាមិនបានស្តាប់តាមយើង ដើម្បីប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់បងប្អូនអ្នករៀងខ្លួន និងដល់អ្នកជិតខាងអ្នករៀងខ្លួនទេ ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់អ្នករាល់គ្នាវិញ គឺឲ្យរួចទៅដល់ដាវ ដល់អាសន្នរោគ ហើយដល់អំណត់ដែរ យើងនឹងធ្វើឲ្យអ្នករាល់គ្នាត្រូវសាត់អណ្តែត នៅក្នុងចំណោមអស់ទាំងនគរនៅផែនដី។
គឺយើងនឹងប្រគល់គេទៅក្នុងកណ្ដាប់ដៃពួកខ្មាំងសត្រូវរបស់គេ ហើយក្នុងកណ្ដាប់ដៃនៃពួកអ្នកដែលរកជីវិតគេ ឯសាកសពរបស់គេក្លាយជាចំណីសត្វហើរលើអាកាស និងសត្វជើងបួននៅផែនដី។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលពីដំណើរយេហូយ៉ាគីម ជាស្តេចយូដាដូច្នេះថា នឹងគ្មានអ្នកណាសម្រាប់អង្គុយលើបល្ល័ង្ករបស់ដាវីឌឡើយ ហើយសាកសពយេហូយ៉ាគីមនឹងត្រូវបោះចោលទៅក្រៅ ហាលក្តៅនៅពេលថ្ងៃ និងសន្សើមកកនៅពេលយប់។
យើងនឹងចាប់យកសំណល់ពួកយូដា ដែលបានតាំងចិត្តទៅអាស្រ័យនៅស្រុកអេស៊ីព្ទ ឲ្យគេវិនាសអស់រលីង គឺគេនឹងដួលនៅក្នុងស្រុកអេស៊ីព្ទ គេនឹងសូន្យទៅដោយដាវ និងអំណត់ គេនឹងស្លាប់ ចាប់ពីអ្នកតូចរហូតដល់អ្នកធំបំផុត។ ដោយសារដាវ និងអំណត់ គេនឹងត្រឡប់ជាទីត្មះតិះដៀល ជាទីស្រឡាំងកាំង និងជាទីផ្ដាសា ហើយជាទីប្រមាថមើលងាយ។
មើល៍! យើងនឹងត្រួតមើលគេ សម្រាប់ជាសេចក្ដីអាក្រក់ មិនមែនជាសេចក្ដីល្អទេ ហើយពួកយូដាទាំងប៉ុន្មានដែលអាស្រ័យនៅក្នុងស្រុកអេស៊ីព្ទ នឹងសាបសូន្យទៅដោយដាវ និងអំណត់ ដរាបដល់អស់រលីងទៅ។
សាកសពទាំងប៉ុន្មានរបស់ជនជាតិនេះនឹងក្លាយជាចំណីសត្វហើរលើអាកាស សត្វនៅដីផង ឥតមានអ្នកណាបង្អើលវាចេញឡើយ។
ចូរប្រាប់ចុះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ សាកសពរបស់មនុស្សនឹងធ្លាក់ចុះ ដូចជាជីនៅវាលស្រែ ហើយដូចជាកណ្ដាប់ស្រូវ តាមក្រោយអ្នកច្រូត ឥតមានអ្នកណាប្រមូលវិញឡើយ។
ពួកអ្នកដែលស្លាប់ដោយដាវ វិសេសជាងពួកអ្នក ដែលស្លាប់ដោយស្រេកឃ្លាន ដ្បិតពួកមួយនេះហេវទៅ ហើយត្រូវស្លាប់ ដោយខ្វះស្បៀងអាហារ។
«ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ មើល៍ យើងនឹងបង្អាប់ទីបរិសុទ្ធរបស់យើង និងសេចក្ដីអំនួតរបស់អំណាចអ្នករាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃអ្នក ព្រមទាំងសំណព្វចិត្តអ្នករាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលអ្នកបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ
មួយភាគបីក្នុងចំណោមអ្នករាល់គ្នានឹងត្រូវស្លាប់ ដោយអាសន្នរោគ និងភាពអត់ឃ្លាន មួយភាគបីទៀតនឹងដួលស្លាប់ដោយដាវ ហើយមួយភាគបី យើងនឹងកម្ចាត់កម្ចាយទៅតាមខ្យល់គ្រប់ទិសទី ក៏នឹងមានដាវដេញតាមក្រោយគេទៀតផង។
យើងនឹងធ្វើឲ្យមនុស្សកើតមានទុក្ខលំបាក ដល់ម៉្លេះបានជាគេដើរដូចមនុស្សខ្វាក់ ព្រោះគេបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា ឈាមរបស់គេនឹងហូរខ្ចាយដូចជាធូលីដី ហើយសាច់របស់គេដូចជាលាមក។
ព្រះយេហូវ៉ានឹងវាយអ្នកដោយជំងឺរីងរៃ ជំងឺគ្រុនក្ដៅ កើតពិស ក្តៅខ្លួនដូចភ្លើង និងកើតមានការរាំងស្ងួត ស្រូវស្កក ហើយក្រាស៊ី។ សេចក្ដីវេទនាទាំងនេះនឹងដេញតាមអ្នក រហូតទាល់តែអ្នកវិនាស។
ខ្មោចរបស់អ្នកនឹងបានជាអាហារដល់សត្វស្លាបហើរនៅលើអាកាស និងសត្វព្រៃដើរលើដី ឥតមានអ្នកណានឹងដេញវាឡើយ។