ឱអ្នករាល់គ្នា ជាសម្លាញ់ខ្ញុំអើយ សូមអាណិតខ្ញុំ សូមអាណិតខ្ញុំផង ដ្បិតព្រះហស្តនៃព្រះបានពាល់ខ្ញុំហើយ
យេរេមា 15:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱក្រុងយេរូសាឡិមអើយ តើអ្នកណានឹងអាណិតប្រណីដល់អ្នក? ឬអ្នកណានឹងសោកស្តាយអ្នក? តើអ្នកណានឹងបែរមកសួរពីសេចក្ដីសុខទុក្ខរបស់អ្នក? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យេរូសាឡឹមអើយ គ្មាននរណាអាណិតអ្នក គ្មាននរណាស្រណោះអ្នក គ្មាននរណាយកចិត្តទុកដាក់ឈឺឆ្អាលនឹងអ្នកទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱក្រុងយេរូសាឡិមអើយ តើអ្នកណានឹងអាណិតប្រណីដល់ឯង ឬអ្នកណានឹងសោកស្តាយឯង តើអ្នកណានឹងបែរមកសួរពីសេចក្ដីសុខទុក្ខរបស់ឯង អាល់គីតាប យេរូសាឡឹមអើយ គ្មាននរណាអាណិតអ្នក គ្មាននរណាស្រណោះអ្នក គ្មាននរណាយកចិត្តទុកដាក់ឈឺឆ្អាលនឹងអ្នកទេ |
ឱអ្នករាល់គ្នា ជាសម្លាញ់ខ្ញុំអើយ សូមអាណិតខ្ញុំ សូមអាណិតខ្ញុំផង ដ្បិតព្រះហស្តនៃព្រះបានពាល់ខ្ញុំហើយ
ពាក្យដំណៀលបានញាំញីចិត្តទូលបង្គំ ដល់ម៉្លេះបានជាទូលបង្គំអស់សង្ឃឹម ទូលបង្គំសង្ឃឹមថានឹងមានគេអាណិត តែគ្មានសោះ ក៏ស្វែងរកអ្នកកម្សាន្តចិត្ត តែរកមិនបានឡើយ។
លោកម៉ូសេក៏ចេញទៅទទួលឪពុកក្មេក ក្រាបសំពះ ហើយថើបលោក រួចលោកសួរសុខទុក្ខគ្នាទៅវិញទៅមក ហើយនាំគ្នាចូលទៅក្នុងជំរំ។
សេចក្ដីទាំងពីរមុខនេះ បានធ្លាក់មកលើអ្នកហើយ គឺសេចក្ដីរឹបជាន់ និងសេចក្ដីបំផ្លាញ តើអ្នកណាសោកស្តាយនឹងអ្នក? ក៏មានអំណត់ និងដាវផង តើអ្នកណានឹងកម្សាន្តចិត្តអ្នកបាន?
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងបោកគេម្នាក់ផ្ទប់នឹងម្នាក់ទៀត គឺឪពុកផ្ទប់នឹងកូន យើងមិនព្រមប្រណី ឬសំចៃ ឬមេត្តា ដើម្បីមិនឲ្យបំផ្លាញគេឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ កុំចូលទៅក្នុងផ្ទះដែលគេកាន់ទុក្ខ ក៏កុំទៅយំសោក ឬទួញទំនួញដោយព្រោះគេឡើយ ដ្បិតយើងបានដកសេចក្ដីសុខរបស់យើង គឺជាសេចក្ដីសប្បុរស និងសេចក្ដីអាណិតអាសូរ ចេញពីជនជាតិនេះហើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ លំដាប់នោះ យើងនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក និងបណ្ដាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ និងពីអំណត់ ទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេ ដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។
ក្រុងស៊ីយ៉ូនលូកដៃទៅ តែគ្មានអ្នកណានឹងជួយដោះទុក្ខសោះ ព្រះយេហូវ៉ាបានបង្គាប់ពីដំណើរយ៉ាកុបថា ត្រូវឲ្យពួកអ្នកដែលនៅជុំវិញ ធ្វើជាខ្មាំងសត្រូវនឹងគាត់ ក្រុងយេរូសាឡិមនៅកណ្ដាលគេ ទុកដូចជារបស់ស្មោកគ្រោក
នោះអស់អ្នកណាដែលឃើញឯង និងគេចរត់ពីឯងទៅ ដោយពាក្យថា ក្រុងនីនីវេបានត្រូវខូចបង់ហើយ តើអ្នកណានឹងយំសោក តើនឹងរកអ្នកណាអាចជួយដោះទុក្ខឯងបាន?
គេក៏បែរចូលទៅផ្ទះយុវជនលេវីនោះ គឺក្នុងផ្ទះរបស់មីកា ហើយក៏សាកសួរគាត់អំពីសុខទុក្ខ។
គេនឹងជម្រាបសួរដល់អ្នក ហើយនឹងជូននំបុ័ងពីរដុំមកអ្នក ដែលអ្នកត្រូវទទួលពីដៃគេ។
ដាវីឌក៏ប្រគល់អីវ៉ាន់ទុកឲ្យអ្នករក្សាអីវ៉ាន់របស់ពួកទ័ព រួចរត់ចូលទៅក្នុងចំណោមទ័ព ដើម្បីនឹងជម្រាបសួរពួកបងៗ។
នោះក៏ចាត់យុវជនដប់នាក់ឲ្យទៅ ដោយបង្គាប់ថា៖ «ចូរឡើងទៅជួបណាបាលនៅត្រង់កើមែល ហើយជម្រាបសួរគាត់ ដោយនូវឈ្មោះយើង