ឯថ្មដែលខ្ញុំបានដាក់បញ្ឈរទុកជាបង្គោលនេះ នឹងបានជាព្រះដំណាក់របស់ព្រះ។ អ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ នោះទូលបង្គំនឹងថ្វាយមួយភាគក្នុងដប់ដល់ព្រះអង្គ»។
ម៉ាឡាគី 3:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើអ្នក ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ចូរនាំតង្វាយមួយភាគដប់ទាំងអស់មកក្នុងឃ្លាំងដំណាក់ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង រួចល្បងលយើងក្នុងការនេះចុះ ថាតើយើងមិនបើកបង្អួចនៃមេឃឲ្យអ្នករាល់គ្នា ហើយបង្ហូរពរមកលើអ្នករាល់គ្នារហូតដល់គ្មានកន្លែងល្មមទុកបាន ឬយ៉ាងណា”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖ «ចូរនាំយកតង្វាយមួយភាគដប់ទាំងប៉ុន្មាន មកដាក់នៅក្នុងឃ្លាំង ដើម្បីឲ្យមានស្បៀងអាហារ ក្នុងដំណាក់របស់យើង។ ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅ នោះអ្នករាល់គ្នានឹងឃើញថា យើងនឹងបើកផ្ទៃមេឃ បង្ហូរព្រះពរដ៏លើសលុបមកលើអ្នករាល់គ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរនាំយកដង្វាយ១ភាគក្នុង១០ទាំងអស់ មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់នៃអញ ហើយល្បងលអញឥឡូវ បើអញមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើឯង ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា៖ «ចូរនាំយកជំនូនមួយភាគដប់ទាំងប៉ុន្មាន មកដាក់នៅក្នុងឃ្លាំង ដើម្បីឲ្យមានស្បៀងអាហារ ក្នុងដំណាក់របស់យើង។ ចូរធ្វើយ៉ាងនេះ ដើម្បីល្បងលយើងទៅ នោះអ្នករាល់គ្នានឹងឃើញថា យើងនឹងបើកផ្ទៃមេឃ បង្ហូរពររបស់យើងដ៏លើសលប់មកលើអ្នករាល់គ្នា»។ |
ឯថ្មដែលខ្ញុំបានដាក់បញ្ឈរទុកជាបង្គោលនេះ នឹងបានជាព្រះដំណាក់របស់ព្រះ។ អ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ នោះទូលបង្គំនឹងថ្វាយមួយភាគក្នុងដប់ដល់ព្រះអង្គ»។
នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់លោកណូអេ ក្នុងខែទីពីរ នៅថ្ងៃទីដប់ប្រាំពីរក្នុងខែនោះ គឺនៅថ្ងៃនោះឯង អស់ទាំងរន្ធទឹកផុសចេញពីជម្រៅធំមក ហើយទ្វារមេឃក៏បានបើកចំហដែរ។
ឯមេទ័ពដែលបានឆ្លើយតបនឹងអ្នកសំណព្វរបស់ព្រះថា "បើទោះជាព្រះយេហូវ៉ាធ្វើទាំងទ្វារនៅលើមេឃផង នោះតើការយ៉ាងនោះនឹងកើតមកដូចម្តេចបាន ហើយអេលីសេបានឆ្លើយថា មើល៍ ភ្នែកលោកនឹងឃើញច្បាស់ តែមិនបានបរិភោគទេ"។
ដូច្នេះ មេទ័ពដែលស្តេចបានផ្អែកអង្គលើដៃលោក បានឆ្លើយទៅអ្នកសំណព្វរបស់ព្រះថា៖ «បើទោះជាព្រះយេហូវ៉ាធ្វើទាំងទ្វារនៅលើមេឃផង នោះតើការយ៉ាងនោះនឹងកើតមកដូចម្តេចបាន?» អេលីសេឆ្លើយតបថា៖ «ចាំមើល ភ្នែកលោកនឹងឃើញច្បាស់ តែមិនបានបរិភោគទេ»។
ក្នុងពួកលេវី មានអ័ហ៊ីយ៉ា ជាអ្នកត្រួតលើទ្រព្យសម្បត្តិនៃព្រះដំណាក់ និងឃ្លាំងនៃរបស់ដែលបានថ្វាយទាំងប៉ុន្មាន។
នៅថ្ងៃនោះ គេបានតែងតាំងមនុស្សឲ្យគ្រប់គ្រងលើបន្ទប់ឃ្លាំង ដែលសម្រាប់ទុកតង្វាយលើកចុះឡើង តង្វាយផលដំបូង និងតង្វាយមួយភាគក្នុងដប់ ដើម្បីប្រមូលចំណែក ដែលក្រឹត្យវិន័យបានតម្រូវឲ្យទុកសម្រាប់ពួកសង្ឃ និងពួកលេវី ពីស្រែចម្ការដែលនៅជុំវិញក្រុង មកទុកក្នុងបន្ទប់ឃ្លាំងទាំងនោះ ដ្បិតពួកយូដាមានអំណរចំពោះពួកសង្ឃ និងពួកលេវី ដែលបំពេញមុខងាររបស់ខ្លួន។
នៅគ្រាសូរ៉ូបាបិល និងនេហេមា ពួកអ៊ីស្រាអែលទាំងអស់ ជូនចំណែកអាហារដល់ពួកចម្រៀង និងពួកឆ្មាំទ្វារ ជារៀងរាល់ថ្ងៃ ហើយគេញែកមួយចំណែកជូនពួកលេវី ហើយពួកលេវីក៏ញែកមួយចំណែក ជូនកូនចៅលោកអើរ៉ុនដែរ។
លោកបានរៀបចំបន្ទប់មួយធំសម្រាប់ថូប៊ីយា ជាបន្ទប់ដែលពីដើមគេដាក់តង្វាយម្សៅ កំញាន គ្រឿងប្រដាប់ទាំងប៉ុន្មាន និងតង្វាយមួយភាគក្នុងដប់ ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ដែលគេយកមកថ្វាយតាមបង្គាប់ សម្រាប់ពួកលេវី ពួកចម្រៀង និងពួកឆ្មាំទ្វារ ព្រមទាំងតង្វាយលើកចុះឡើង សម្រាប់ពួកសង្ឃ។
៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។
ទោះជាយ៉ាងនេះក្ដី ព្រះអង្គបានបង្គាប់ផ្ទៃមេឃនៅខាងលើ ព្រះអង្គបានបើកទ្វារស្ថានសួគ៌
បើកាលណាពពកពេញដោយទឹក នោះនឹងចាក់ភ្លៀងឲ្យធ្លាក់ចុះមកលើផែនដី ហើយបើដើមឈើណារលំដួលទៅខាងត្បូង ឬទៅខាងជើងក្តី នឹងដេកនៅត្រង់កន្លែង ដែលបានដួលនោះ។
យើងនឹងធ្វើឲ្យគេ ព្រមទាំងទីកន្លែងនៅជុំវិញភ្នំតូចរបស់យើង ជាទីឲ្យពរ យើងនឹងបង្អុរឲ្យភ្លៀងធ្លាក់មកតាមរដូវកាល នោះនឹងមានព្រះពរធ្លាក់មកមួយមេៗ។
ចំណែកផលដំបូងគ្រប់យ៉ាង និងអស់ទាំងតង្វាយ ដែលថ្វាយដោយលើកចុះឡើងគ្រប់មុខ ពីអស់ទាំងតង្វាយលើកចុះឡើងរបស់អ្នករាល់គ្នា នោះសុទ្ធតែជារបស់ពួកសង្ឃ ក៏ត្រូវឲ្យម្សៅដំបូងរបស់អ្នកដល់ពួកសង្ឃដែរ ដើម្បីឲ្យបានព្រះពរស្ថិតលើផ្ទះអ្នក។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា នៅថ្ងៃនោះ យើងនឹងឆ្លើយតប គឺយើងនឹងឆ្លើយតបដល់ផ្ទៃមេឃ ហើយផ្ទៃមេឃនឹងឆ្លើយតបដល់ផែនដី
ព្រះយេហូវ៉ាឆ្លើយតបនឹងប្រជារាស្ត្ររបស់ព្រះអង្គថា មើល៍ យើងនឹងផ្ញើស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេងមកអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានស្កប់ចិត្ត យើងនឹងមិនធ្វើឲ្យអ្នកទៅជាទីត្មះតិះដៀល ក្នុងចំណោមជាតិសាសន៍ទាំងប៉ុន្មានទៀតឡើយ។
អស់ទាំងទីលាននឹងមានពេញដោយស្រូវសាលី ហើយធុងទាំងប៉ុន្មាននឹងពេញហូរហៀរ ដោយស្រាទំពាំងបាយជូរ និងប្រេង។
អ្នករាល់គ្នានឹងបរិភោគផលចាស់រហូតដល់ផលថ្មីចូលមក នោះនឹងត្រូវយកផលចាស់ចេញ ឲ្យបានកន្លែងដាក់ផលថ្មីវិញ។
បើអ្នករាល់គ្នាដើរតាមអស់ទាំងច្បាប់ ហើយរក្សាអស់ទាំងបញ្ញត្តិយើង ព្រមទាំងប្រព្រឹត្តតាម
ផលពីដីមួយភាគក្នុងដប់ ទោះបើជាផលដែលកើតពីដី ឬជាផ្លែឈើ នោះជារបស់ព្រះយេហូវ៉ា ហើយត្រូវតែបានទុកជាបរិសុទ្ធសម្រាប់ព្រះអង្គ
តើពូជពង្រោះបានយកមកដាក់ក្នុងជង្រុកហើយឬនៅ? ទោះទាំងដើមទំពាំងបាយជូរ ដើមល្វា ដើមទទឹម និងដើមអូលីវ ក៏មិនបានកើតផលដែរ តែចាប់តាំងពីថ្ងៃនេះទៅ យើងនឹងផ្តល់ពរដល់អ្នកវិញ»។
ចំពោះកូនចៅលេវី យើងបានប្រគល់អស់ទាំងតង្វាយដែលកូនចៅអ៊ីស្រាអែលថ្វាយមួយភាគក្នុងដប់ ទុកជាមត៌ក ជាថ្នូរសម្រាប់ការងារដែលពួកគេធ្វើ គឺជាការងាររបស់ពួកគេនៅក្នុងត្រសាលជំនុំ។
ប៉ុន្តែ ចូរស្វែងរកព្រះរាជ្យរបស់ព្រះ និងសេចក្តីសុចរិតរបស់ព្រះអង្គជាមុនសិន នោះទើបគ្រប់របស់អស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។
ហើយត្រូវនាំយកអស់ទាំងតង្វាយដុត តង្វាយញ្ញបូជា តង្វាយមួយភាគក្នុងដប់ តង្វាយលើកចុះឡើង តង្វាយលាបំណន់ តង្វាយស្ម័គ្រពីចិត្ត និងកូនដំបូងនៃហ្វូងគោ ហ្វូងចៀមរបស់អ្នករាល់គ្នាទៅទីនោះដែរ។
ត្រូវញែកតង្វាយមួយភាគក្នុងដប់ ពីគ្រប់ទាំងភោគផលដែលទទួលបានពីស្រែចម្ការរបស់អ្នក រៀងរាល់ឆ្នាំកុំខាន ។
ដូច្នេះ ពួកលេវីដែលគ្មានចំណែក គ្មានមត៌កជាមួយអ្នក និងពួកអ្នកប្រទេសក្រៅ ព្រមទាំងកូនកំព្រា និងស្ត្រីមេម៉ាយដែលនៅក្នុងក្រុងជាមួយអ្នក នឹងនាំគ្នាមកបរិភោគឆ្អែតស្កប់ស្កល់ ដើម្បីឲ្យព្រះយេហូវ៉ាជាព្រះរបស់អ្នក បានប្រទានពរឲ្យអ្នក ក្នុងគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ»។
ព្រះយេហូវ៉ានឹងបើកឃ្លាំងដ៏វិសេសរបស់ព្រះអង្គឲ្យដល់អ្នក គឺជាផ្ទៃមេឃ ឲ្យមានភ្លៀងធ្លាក់ដល់ស្រុករបស់អ្នកតាមរដូវកាល ហើយឲ្យពរគ្រប់ទាំងកិច្ចការដែលអ្នកដាក់ដៃធ្វើ។ អ្នកនឹងឲ្យសាសន៍ជាច្រើនខ្ចី តែអ្នកនឹងមិនខ្ចីគេឡើយ។