Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាស្តា 11:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 បើ​កាល​ណា​ពពក​ពេញ​ដោយ​ទឹក នោះ​នឹង​ចាក់​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​លើ​ផែនដី ហើយ​បើ​ដើម​ឈើ​ណា​រលំ​ដួល​ទៅ​ខាង​ត្បូង ឬ​ទៅ​ខាង​ជើង​ក្តី នឹង​ដេក​នៅ​ត្រង់​កន្លែង ដែល​បាន​ដួល​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ប្រសិនបើ​ពពក​ពេញ​ដោយ​ទឹកភ្លៀង វា​នឹង​ចាក់​ទឹកភ្លៀង​មកលើ​ផែនដី​; ប្រសិនបើ​ដើមឈើ​រលំ​ទៅ​ទិសខាងត្បូង ឬ​ទៅ​ទិសខាងជើង ដើមឈើ​នោះ​នឹង​ដេក​នៅ​កន្លែង​ដែល​វា​រលំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​ណា​ពពក​ខ្មួល‌ខ្មាញ់ នោះ​នឹង​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​ពុំ‌ខាន។ រីឯ​ដើម​ឈើ​វិញ ពេល​វា​រលំ ទោះ​បី​រលំ‌នៅ​ទិស​ខាង​ត្បូង ឬ​ទិស​ខាង​ជើង​ក្ដី វា​រលំ‌នៅ​នឹង​កន្លែង​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 បើ​កាល​ណា​ពពក​ពេញ​ដោយ​ទឹក នោះ​នឹង​ចាក់​ភ្លៀង​ឲ្យ​ធ្លាក់​ចុះ​មក​លើ​ផែនដី ហើយ​បើ​ដើម​ឈើ​ណា​រលំ​ដួល​ទៅ​ខាង​ត្បូង ឬ​ទៅ​ខាង​ជើង​ក្តី នោះ​នឹង​ដេក​នៅ​ត្រង់​កន្លែង​ដែល​បាន​ដួល​នោះ​ឯង

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ពេល​ណា​ពពក​ខ្មួល‌ខ្មាញ់ នោះ​នឹង​មាន​ភ្លៀង​ធ្លាក់​មក​លើ​ផែនដី​ពុំ‌ខាន។ រីឯ​ដើម​ឈើ​វិញ ពេល​វា​រលំ ទោះ​បី​រលំ‌នៅ​ទិស​ខាង​ត្បូង ឬ​ទិស​ខាង​ជើង​ក្ដី វា​រលំ‌នៅ​នឹង​កន្លែង​ជា‌និច្ច។

សូមមើលជំពូក ចម្លង




សាស្តា 11:3
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្តិច​ក្រោយ​មក មេឃ​ត្រឡប់​ជា​ខ្មៅ ដោយ​ពពក និង​ខ្យល់ ក៏​ធ្លាក់​ភ្លៀង​ជា​ខ្លាំង ព្រះបាទ​អ័ហាប់​ជិះ​រទេះ​ទៅ​យេស‌រាល


ចូរ​ចែក​ឲ្យ​ដល់​ប្រាំពីរ​នាក់​ចុះ ហើយ​ដល់​ប្រាំបី​នាក់​ផង ដ្បិត​ឯង​មិន​ដឹង​ជា​នឹង​កើត​មាន ការ​អាក្រក់​យ៉ាង​ណា​នៅ​ផែនដី​ទេ


អ្នក​ណា​ដែល​សង្កេត​មើល​តែ​ខ្យល់ នឹង​មិន​សាប‌ព្រោះ​ទេ ហើយ​អ្នក​ណា សង្កេត​មើល​ពពក ក៏​មិន​ច្រូត​កាត់​ឡើយ។


ប៉ុន្តែ ឥឡូវ​នេះ ពូថៅ​ដាក់​នៅ​នឹង​ឫស​ឈើ​ជា​ស្រេច​ហើយ ដូច្នេះ អស់​ទាំង​ដើម​ណា​ដែល​មិន​ផ្តល់​ផ្លែ​ល្អ នោះ​ត្រូវ​កាប់​រំលំ​ចោល ហើយ​បោះ​ទៅ​ក្នុង​ភ្លើង។


ក៏​និយាយ​ទៅ​អ្នក​រក្សា​ចម្ការ​ថា "មើល៍! បី​ឆ្នាំ​មក​ហើយ ខ្ញុំ​មក​រក​ផល​ផ្លែ​ពី​ដើម​ល្វា​នេះ តែ​រក​មិន។ ចូរ​កាប់​វាចោ​ល​ទៅ! តើ​ទុក​វា​បង្ខាត​ដី​ធ្វើ​អ្វី?"


ប្រសិន‌បើ​អ្នក​ណា​មាន​សម្បត្តិ​លោកីយ៍ ហើយ​ឃើញ​បង‌ប្អូន​ណា​ដែល​ខ្វះ​ខាត តែ​មិន​ចេះ​អាណិត​អាសូរ​សោះ ធ្វើ​ដូច​ម្តេចឲ្យ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ស្ថិត​នៅ​ក្នុង​អ្នក​នោះ​បាន?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម