នេហេមា 13:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 លោកបានរៀបចំបន្ទប់មួយធំសម្រាប់ថូប៊ីយា ជាបន្ទប់ដែលពីដើមគេដាក់តង្វាយម្សៅ កំញាន គ្រឿងប្រដាប់ទាំងប៉ុន្មាន និងតង្វាយមួយភាគក្នុងដប់ ពីស្រូវ ទឹកទំពាំងបាយជូរ និងប្រេង ដែលគេយកមកថ្វាយតាមបង្គាប់ សម្រាប់ពួកលេវី ពួកចម្រៀង និងពួកឆ្មាំទ្វារ ព្រមទាំងតង្វាយលើកចុះឡើង សម្រាប់ពួកសង្ឃ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 លោកបានរៀបចំបន្ទប់មួយធំសម្រាប់ទទួលលោកថូប៊ីយ៉ា គឺបន្ទប់ដែលគេដាក់តង្វាយម្សៅ គ្រឿងក្រអូប គ្រឿងបរិក្ខាររបស់ព្រះវិហារ ព្រមទាំងស្រូវស្រាទំពាំងបាយជូរ និងប្រេងជាតង្វាយមួយភាគដប់ដែលបម្រុងទុកសម្រាប់ពួកលេវី ក្រុមចម្រៀង ក្រុមយាមទ្វារ និងជាចំណែកដែលញែកសម្រាប់ក្រុមបូជាចារ្យ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 ដូច្នេះ លោកបានរៀបចំបន្ទប់ធំ១ ទុកសំរាប់ថូប៊ីយ៉ា ជាបន្ទប់ដែលពីដើមគេដាក់ដង្វាយម្សៅ កំញាន គ្រឿងប្រដាប់ទាំងប៉ុន្មាន នឹងដង្វាយ១ភាគក្នុង១០ ពីស្រូវ ទឹកទំពាំងបាយជូរ នឹងប្រេង ដែលគេយកមកថ្វាយ តាមបង្គាប់សំរាប់ពួកលេវី ពួកចំរៀង នឹងពួកឆ្មាំទ្វារ ព្រមទាំងដង្វាយលើកចុះឡើង សំរាប់ពួកសង្ឃដែរ សូមមើលជំពូកអាល់គីតាប5 គាត់បានរៀបចំបន្ទប់មួយធំសម្រាប់ទទួលលោកថូប៊ីយ៉ា គឺបន្ទប់ដែលគេដាក់ជំនូនម្សៅ គ្រឿងក្រអូប គ្រឿងបរិក្ខាររបស់ម៉ាស្ជិទ ព្រមទាំងស្រូវស្រាទំពាំងបាយជូរ និងប្រេងជាជំនូនមួយភាគដប់ដែលបម្រុងទុកសម្រាប់ពួកលេវី ក្រុមចំរៀង ក្រុមយាមទ្វារ និងជាចំណែកដែលញែកសម្រាប់ក្រុមអ៊ីមុាំ។ សូមមើលជំពូក |
ហើយក៏យកផលនៃម្សៅលាយដំបូង តង្វាយលើកចុះឡើង ផ្លែឈើគ្រប់មុខ ទឹកទំពាំងបាយជូរ និងប្រេង មកជូនពួកសង្ឃ នៅក្នុងបន្ទប់ព្រះដំណាក់របស់ព្រះនៃយើង ព្រមទាំងយកតង្វាយមួយភាគក្នុងដប់នៃផលពីដីរបស់យើង មកជូនពួកលេវី ដ្បិតនៅក្នុងទីក្រុងទាំងប៉ុន្មាន គឺពួកលេវីហើយដែលប្រមូលតង្វាយមួយភាគក្នុងដប់ ពីផលនៃស្រែចម្ការរបស់យើង។
នៅថ្ងៃនោះ គេបានតែងតាំងមនុស្សឲ្យគ្រប់គ្រងលើបន្ទប់ឃ្លាំង ដែលសម្រាប់ទុកតង្វាយលើកចុះឡើង តង្វាយផលដំបូង និងតង្វាយមួយភាគក្នុងដប់ ដើម្បីប្រមូលចំណែក ដែលក្រឹត្យវិន័យបានតម្រូវឲ្យទុកសម្រាប់ពួកសង្ឃ និងពួកលេវី ពីស្រែចម្ការដែលនៅជុំវិញក្រុង មកទុកក្នុងបន្ទប់ឃ្លាំងទាំងនោះ ដ្បិតពួកយូដាមានអំណរចំពោះពួកសង្ឃ និងពួកលេវី ដែលបំពេញមុខងាររបស់ខ្លួន។