ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
ម៉ាឡាគី 1:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងស្អប់អេសាវ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេនៅស្ងាត់ច្រៀប ក៏ឲ្យមត៌ករបស់គេទៅពួកឆ្កែព្រៃនៅទីរហោស្ថាន ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែស្អប់អេសាវ។ យើងបានធ្វើឲ្យតំបន់ភ្នំរបស់អេសាវទៅជាទីស្ងាត់ជ្រងំ ហើយទុកមរតករបស់គាត់ឲ្យឆ្កែព្រៃនៃទីរហោស្ថាន”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺយើងមិនពេញចិត្តនឹងអេសាវទេ យើងបានធ្វើឲ្យភ្នំនៅស្រុកអេសាវ ក្លាយទៅជាទីស្មសាន ហើយយើងបានឲ្យឆ្កែព្រៃមករស់នៅក្នុង ទឹកដីដែលជាចំណែកមត៌ករបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែចំណែកអេសាវនោះ អញបានស្អប់វិញ ហើយបានធ្វើឲ្យស្រុកភ្នំរបស់គេបានស្ងាត់ច្រៀប ក៏ឲ្យមរដករបស់គេដល់ពួកស្វាន នៅទីរហោស្ថាន អាល់គីតាប គឺយើងមិនពេញចិត្តនឹងអេសាវទេ យើងបានធ្វើឲ្យភ្នំនៅស្រុកអេសាវ ក្លាយទៅជាទីស្មសាន ហើយយើងបានឲ្យឆ្កែព្រៃមករស់នៅក្នុង ទឹកដីដែលជាចំណែកមត៌ករបស់គេ។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
ខ្សាច់ដែលក្តៅព្រោចៗនឹងត្រឡប់ជាត្រពាំងទឹក ហើយដីហួតហែងនឹងមានក្បាលទឹកហូរ នៅត្រង់ទីលំនៅរបស់ចចក ជាកន្លែងដែលវាដេក នោះនឹងមានដុះស្មៅ ព្រមទាំងបបុស និងកក់ផង។
ប៉ុន្តែ យើងបានធ្វើឲ្យអេសាវអាក្រាតនៅទទេ យើងបានបើកកេរខ្មាសគេឲ្យឃើញ គេមិនអាចបិទបាំងខ្លួនបានទេ ពូជពង្សរបស់គេត្រូវបំផ្លាញហើយ ព្រមទាំងបងប្អូន និងអ្នកជិតខាងគេ ឯខ្លួនគេក៏មិននៅទៀតដែរ។
ដូច្នេះ ចូរស្តាប់សេចក្ដីប្រឹក្សានៃព្រះយេហូវ៉ា ដែលព្រះអង្គបានសម្រេចទាស់នឹងស្រុកអេដុម និងតម្រិះដែលព្រះអង្គបានគិតទាស់នឹងពួកអ្នកនៅក្រុងថេម៉ាន គឺថា ពួកតូចបំផុតក្នុងហ្វូងនឹងអូសគេចេញ ទាំងឲ្យទីលំនៅរបស់គេទៅជាស្ងាត់ច្រៀបពីលើគេ។
ក្រុងហាសោរនឹងត្រឡប់ជាទីលំនៅរបស់សត្វស្វាន ជាទីខូចបង់ជាដរាបតទៅ នឹងគ្មានមនុស្សណាអាស្រ័យនៅ ឬមនុស្សជាតិណាមួយស្នាក់នៅទីនោះឡើយ។
ពីសាសន៍អេដុម។ ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា៖ «តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ? តើសេចក្ដីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬ? តើប្រាជ្ញារបស់គេបានរលាយបាត់ទៅហើយឬ?
ឱពួកអ្នកដែលអាស្រ័យនៅស្រុកដេដាន់អើយ ចូររត់ទៅ ចូរបែរខ្នងចុះ ត្រូវទៅជ្រកនៅរអាងយ៉ាងជ្រៅទៅ ដ្បិតយើងនឹងនាំសេចក្ដីអន្តរាយរបស់អេសាវមកលើគេ គឺជាវេលាដែលយើងនឹងធ្វើទោសដល់គេ។
ឯក្រុងបាប៊ីឡូននឹងត្រឡប់ជាកងគំនរ ជាទីលំនៅរបស់សត្វស្វាន ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ឥតមានអ្នកណានៅឡើយ។
យើងនឹងធ្វើឲ្យក្រុងយេរូសាឡិមត្រឡប់ជាកងគំនរ គឺជាទីលំនៅនៃពួកចចក ហើយធ្វើឲ្យក្រុងទាំងប៉ុន្មាននៅស្រុកយូដា ត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ។
ឱកូនស្រីក្រុងស៊ីយ៉ូនអើយ ទោសនៃអំពើទុច្ចរិតរបស់នាងគ្រប់ចំនួនហើយ ព្រះអង្គនឹងមិនឲ្យនាងទៅជាឈ្លើយទៀតឡើយ ឱកូនស្រីស្រុកអេដុមអើយ ព្រះអង្គនឹងធ្វើទោសចំពោះអំពើទុច្ចរិតរបស់នាង ព្រះអង្គនឹងបើកអំពើបាបរបស់នាងឲ្យឃើញច្បាស់។
ហេតុនេះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា យើងបានស្បថហើយថា ពិតប្រាកដជាសាសន៍ទាំងប៉ុន្មានដែលនៅព័ទ្ធជុំវិញអ្នក គេនឹងត្រូវរង់ទ្រាំសេចក្ដីខ្មាសរបស់ខ្លួនគេវិញ។
ដ្បិតមើល៍! យើងកាន់ខាងអ្នក ហើយយើងនឹងវិលមកឯអ្នកវិញ នោះនឹងមានគេភ្ជួររាស់ ហើយសាបព្រោះអ្នក។
ស្រុកអេស៊ីព្ទនឹងទៅជាស្ងាត់ច្រៀប ហើយស្រុកអេដុមនឹងទៅជាទីរហោស្ថាន ព្រោះតែអំពើឃោរឃៅដែលគេ បានប្រព្រឹត្តចំពោះប្រជាជនយូដា ដ្បិតគេបានកម្ចាយឈាមមនុស្សស្លូតត្រង់ នៅក្នុងស្រុករបស់គេ។
សេចក្ដីអាម៉ាស់ខ្មាសនឹងគ្របលើអ្នក ហើយអ្នកនឹងត្រូវកាត់ចេញជារៀងរហូត ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្ត ចំពោះយ៉ាកុប ជាប្អូនរបស់អ្នក។
«បើអ្នកណាមកតាមខ្ញុំ ហើយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនទេ អ្នកនោះមិនអាចធ្វើជាសិស្សរបស់ខ្ញុំបានឡើយ។