គេនឹងដង្ហែព្រះនាងមកថ្វាយព្រះករុណា ទាំងគ្រងព្រះភូសាចម្រុះពណ៌ ហើយពួកភីលៀងព្រហ្មចារីរបស់ព្រះនាង ហែហមពីក្រោយ។
ម៉ាថាយ 25:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ដូច្នេះ ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្រី្តព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ខ្លួន ចេញទៅទទួលកូនកំលោះ។ ព្រះគម្ពីរខ្មែរសាកល “នៅគ្រានោះ អាណាចក្រស្ថានសួគ៌ប្រៀបប្រដូចនឹងស្ត្រីព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ខ្លួនចេញទៅទទួលកូនកំលោះ ។ Khmer Christian Bible ដូច្នេះ នគរស្ថានសួគ៌ប្រៀបដូចជាស្ដ្រីព្រហ្មចារីដប់នាក់ ដែលយកចង្កៀងរបស់ពួកគេចេញទៅទទួលកូនកំលោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ព្រះរាជ្យនៃស្ថានបរមសុខ*ប្រៀបបានទៅនឹងស្ត្រីក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ នគរស្ថានសួគ៌នឹងបានដូចជាស្រីព្រហ្មចារី១០នាក់ ដែលយកចង្កៀងរៀងខ្លួន ចេញទៅទទួលប្ដីថ្មោងថ្មី អាល់គីតាប «នគរនៃអុលឡោះប្រៀបបានទៅនឹងស្ដ្រីក្រមុំដប់នាក់ ដែលយកចង្កៀងចេញទៅទទួលស្វាមី។ |
គេនឹងដង្ហែព្រះនាងមកថ្វាយព្រះករុណា ទាំងគ្រងព្រះភូសាចម្រុះពណ៌ ហើយពួកភីលៀងព្រហ្មចារីរបស់ព្រះនាង ហែហមពីក្រោយ។
ប្រេងអប់របស់បងក្រអូបណាស់ ហើយឈ្មោះរបស់បង ក៏ដូចជាប្រេងក្រអូបដែលចាក់ចេញ ហេតុនោះបានជាពួកព្រហ្មចារីសុទ្ធតែស្រឡាញ់បង
ព្រះឧសទ្រង់ក៏ផ្អែមក្រអូប អើ ទ្រង់គួរស្រឡាញ់ពេញទីហើយ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ នេះហើយជាស្ងួនសម្លាញ់ ហើយជាភឿនជីវិតរបស់ខ្ញុំ។
ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា បើឃើញស្ងួនសម្លាញ់ខ្ញុំ នោះនាងទាំងឡាយនឹងទូលដល់ទ្រង់ថា ខ្ញុំឈឺដោយរោគស្រឡាញ់។
ដ្បិតព្រះដែលបង្កើតអ្នកមក ព្រះអង្គជាប្តីរបស់អ្នកហើយ ព្រះនាមព្រះអង្គ គឺយេហូវ៉ានៃពួកពលបរិវារ ហើយព្រះដ៏ប្រោសលោះអ្នក គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេនឹងហៅព្រះអង្គថា ជាព្រះនៃលោកីយទាំងមូល។
ក្នុងរជ្ជកាលនៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងរាជ្យមួយឡើង ដែលនឹងបំផ្លាញមិនបានឡើយ ហើយរាជ្យនោះក៏នឹងមិនត្រូវផ្ទេរទៅឲ្យសាសន៍ដទៃណាមួយដែរ គឺនឹងកម្ទេចរាជ្យទាំងប៉ុន្មាននោះវិញ ហើយធ្វើឲ្យវិនាសសាបសូន្យ រាជ្យនោះនឹងនៅស្ថិតស្ថេរជារៀងរហូត
ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងបុរសម្នាក់ ដែលព្រោះពូជល្អនៅក្នុងស្រែរបស់ខ្លួន
ព្រះអង្គមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាគ្រាប់ពូជម៉្យាងដ៏ល្អិតដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងចម្ការរបស់ខ្លួន
ស្រែ គឺពិភពលោក ហើយពូជល្អ គឺជាពួកកូនរបស់ព្រះរាជ្យ ឯស្រងែ គឺជាពួកកូនរបស់អាកំណាច
«មួយទៀត ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាសំណាញ់ ដែលគេបង់ទៅក្នុងសមុទ្រ ហើយជាប់បានត្រីគ្រប់ប្រភេទ
«ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាថៅកែម្នាក់ ដែលចេញពីព្រលឹម ទៅរកជួលកម្មករមកធ្វើការ ក្នុងចម្ការទំពាំងបាយជូររបស់ខ្លួន។
«ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្តេចមួយអង្គ ដែលរៀបចំពិធីមង្គលការឲ្យព្រះរាជបុត្រា។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
ព្រះយេស៊ូវមានព្រះបន្ទូលតបទៅគេថា៖ «តើភ្ញៀវដែលមកចូលរួមពិធីមង្គលការ អាចកាន់ទុក្ខកើតដែរឬ ពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្តែ នឹងមានថ្ងៃមកដល់ ដែលកូនកំលោះនឹងត្រូវដកយកចេញពីគេទៅ ហើយពេលនោះ គេនឹងតមអាហារវិញ។
ដូច្នេះ យូដាសបាននាំពួកទាហាន ពួកកងរក្សាព្រះវិហារខ្លះពីពួកសង្គ្រាជ និងពួកផារិស៊ីទៅទីនោះ មានទាំងកាន់គោម ចន្លុះ និងមានអាវុធផង។
អ្នកណាដែលរៀបការនឹងកូនក្រមុំ អ្នកនោះជាកូនកំលោះ ហើយមិត្តសម្លាញ់ដែលឈរស្តាប់គាត់មានអំណរជាខ្លាំង ដោយសារសំឡេងកូនកំលោះ ដោយហេតុនេះ អំណររបស់ខ្ញុំក៏ពោរពេញឡើង។
ខ្ញុំសូមសរសើរអ្នករាល់គ្នា ព្រោះអ្នករាល់គ្នានឹកចាំពីខ្ញុំក្នុងគ្រប់ការទាំងអស់ ហើយកាន់តាមសេចក្តីដែលខ្ញុំបានបង្រៀនដល់អ្នករាល់គ្នា។
ព្រោះខ្ញុំប្រចណ្ឌចំពោះអ្នករាល់គ្នា ដោយសេចក្តីប្រចណ្ឌរបស់ព្រះ ដ្បិតខ្ញុំបានដណ្ដឹងអ្នករាល់គ្នាសម្រាប់ប្តីតែមួយគត់ ដើម្បីនាំអ្នករាល់គ្នា ដូចជានាំក្រមុំបរិសុទ្ធ យកទៅថ្វាយព្រះគ្រីស្ទ។
ពីនេះទៅមុខ នឹងមានមកុដនៃសេចក្ដីសុចរិតបម្រុងទុកសម្រាប់ខ្ញុំ ដែលព្រះអម្ចាស់ជាចៅក្រមដ៏សុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ ហើយមិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកដែលពេញចិត្តនឹងការយាងមករបស់ព្រះអង្គនោះដែរ។
ទាំងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ គឺឲ្យបានឃើញដំណើរលេចមកនៃសិរីល្អរបស់ព្រះដ៏ធំ និងព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង
អ្នកទាំងនេះមិនបានធ្វើឲ្យខ្លួនសៅហ្មងនឹងស្ត្រីឡើយ ដ្បិតគេជាព្រហ្មចារី។ អ្នកទាំងនេះហើយ ដែលដើរតាមកូនចៀមទៅគ្រប់កន្លែងដែលទ្រង់យាងទៅ ព្រះអង្គបានលោះគេចេញពីពួកមនុស្សលោក ទុកជាផលដំបូងថ្វាយដល់ព្រះ និងកូនចៀម
ចូរយើងអរសប្បាយ ហើយរីករាយឡើង ទាំងថ្វាយសិរីល្អដល់ព្រះអង្គចុះ ដ្បិតដល់ពេលរៀបវិវាហមង្គលរបស់កូនចៀមហើយ ឯកូនក្រមុំរបស់ព្រះអង្គក៏បានរៀបចំខ្លួនជាស្រេចហើយដែរ។
ពេលនោះ ខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។
បន្ទាប់មក មានទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ពេញដោយគ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់ បានចូលមក ហើយពោលមកកាន់ខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម»។
មានផ្លេកបន្ទោរ មានសំឡេង និងផ្គរលាន់ចេញពីបល្ល័ង្កមួយនោះមក ហើយនៅមុខបល្ល័ង្កនោះ មានចង្កៀងប្រាំពីរកំពុងឆេះ នោះគឺជាវិញ្ញាណទាំងប្រាំពីររបស់ព្រះ។
ទេវតាទីបីផ្លុំត្រែរបស់ខ្លួនឡើង ស្រាប់តែមានផ្កាយមួយយ៉ាងធំ ធ្លាក់ចុះពីលើមេឃ ទាំងឆេះដូចជាចន្លុះ ធ្លាក់ទៅលើអស់ទាំងទន្លេមួយភាគបី និងទៅលើរន្ធទឹកនានាដែរ។