Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 45:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 គេ​នឹង​ដង្ហែ​ព្រះ​នាង​មក​ថ្វាយ​ព្រះ‌ករុណា ទាំង​គ្រង​ព្រះ‌ភូសា​ចម្រុះ​ពណ៌ ហើយ​ពួកភីលៀង​ព្រហ្មចារី​របស់​ព្រះ​នាង ហែ​ហម​ពីក្រោយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ព្រះនាង​នឹង​ត្រូវបាន​នាំមក​ឯ​ស្ដេច ទាំងគ្រង​ព្រះពស្ត្រប៉ាក់​; ពួក​ស្ត្រីព្រហ្មចារី​ដែល​តាម​ព្រះនាង ជា​មិត្តសម្លាញ់​របស់ព្រះនាង ក៏​ត្រូវបាន​នាំមក​ឯ​ព្រះករុណា​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 គេ​ដង្ហែ​ព្រះ‌នាង​ចូល​ទៅ​គាល់​ព្រះ‌មហា‌ក្សត្រ ទាំង​គ្រង​ព្រះ‌ភូសា​ចម្រុះ​ពណ៌ និង​មាន​ពួក​ភីលៀង​ហែ‌ហម​ពី​ក្រោយ ចូល​ទៅ​គាល់​ព្រះ‌រាជា​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ៙ គេ​នឹង​នាំ​នាង​មក​ថ្វាយ​ព្រះ‌ករុណា ប្រដាប់​ដោយ​ព្រះ‌ភូសា​ប៉ាក់ ឯ​ពួក​ព្រហ្មចារី ជា​ភឿន​ដែល​ដង្ហែ​នាង​មក នោះ​នឹង​មក​ឯ​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 គេ​ដង្ហែ​នាង​ចូល​ទៅ​ជួប​ស្តេច ទាំង​ពាក់​អាវ‌វែង​ចំរុះ​ពណ៌ និង​មាន​ពួក​ភីលៀង​ហែ‌ហម​ពី​ក្រោយ ចូល​ទៅ​ជួប​ស្តេច​ផង។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 45:14
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​មាត់​ទ្វារ​ទី‌លាន ត្រូវ​មាន​រនាំង​ប្រវែង​ម្ភៃ​ហត្ថ ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​ពី​អំបោះ​ខ្លូត‌ទេស​វេញ​យ៉ាង​ខ្មាញ់ ហើយ​ប៉ាក់​ផង ព្រម​ទាំង​សសរ​បួន និង​ជើង​ទ្រ​បួន​ដែរ។


ត្រូវ​ធ្វើ​អាវ​ខ្លី​ពី​សំពត់​ខ្លូត‌ទេស​យ៉ាង​ម៉ដ្ត និង​មួក​ពី​សំពត់​ខ្លូត‌ទេស​ដែរ ហើយ​ខ្សែ​ក្រវាត់​ប៉ាក់​ផង។


ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​មាន​ពួក​ប្រើស និង​ពួក​ក្តាន់​នៅ​វាលធ្វើ​ជា​សាក្សី​ថា នាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សម្លាញ់របស់​ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។


ឱ​នាង​ដែល​ល្អ​លើស​ជាង​គេ​ក្នុង​ពួក​ស្រីៗ​អើយ តើ​ស្ងួន​សម្លាញ់​របស់​នាង​បាន​ទៅ​ឯ​ណា ដើម្បី​ឲ្យ​យើង​ស្វែង​រក​ទ្រង់​ជា‌មួយ​នាង​ផង តើ​ស្ងួន​សម្លាញ់​របស់​នាង​បាន​ទៅ​ឯ​ណា។


៙ សូម​វិល​មក វិល​មក​វិញ ឱ​នាង​សាសន៍​ស៊ូឡាម​អើយ សូម​ត្រឡប់​មក ត្រឡប់​មក​ចុះ ដើម្បី​ឲ្យ​យើង​ខ្ញុំបាន​មើល‌នាង​ផង។ ៙ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា ចង់​មើល‌នាង​សាសន៍​ស៊ូឡាម ដូច​ជា​មើល​ការ​រាំរបាំ​នៅ​មុខ​ទ័ពពីរកង​ទៅ​វិញ?


មាន​ភរិយាចំនួន​ហុក​សិប​នាក់ នឹង​អ្នក​ម្នាង​ប៉ែតសិប​នាក់ ក៏​មាន​ស្រី​ក្រមុំៗ​ឥត​គណនា។


៙ ឱ​នាង​ដែល​អាស្រ័យ​នៅ​ក្នុង​សួន​អើយ សម្លាញ់​របស់​ខ្ញុំ​កំពុង​រង់‌ចាំ​ស្តាប់​សំឡេង​ឯង សូម​ឲ្យ​យើង​បាន​ឮ​ផង។


ឱ​ព្រះ‌វរបិតា​អើយ ទូល​បង្គំ​ចង់​ឲ្យ​ពួក​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ នៅ​ជា​មួយ​ទូល​បង្គំ ក្នុង​កន្លែង​ដែល​ទូល​បង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​ឃើញ​សិរី​ល្អ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ទូល​បង្គំ ដ្បិត​ព្រះ‌អង្គ​បាន​ស្រឡាញ់​ទូល​បង្គំ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ។


ព្រោះ​ខ្ញុំ​ប្រចណ្ឌ​ចំពោះ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រចណ្ឌ​របស់​ព្រះ ដ្បិត​ខ្ញុំ​បាន​ដណ្ដឹង​អ្នក​រាល់​គ្នា​សម្រាប់​ប្តី​តែ​មួយ​គត់ ដើម្បី​នាំ​អ្នក​រាល់​គ្នា ដូច​ជា​នាំ​ក្រមុំ​បរិសុទ្ធ យក​ទៅ​ថ្វាយ​ព្រះ‌គ្រីស្ទ។


"តើ​គេ​រក​មិន​បាន​ជ័យ‌ភណ្ឌ ហើយ​ចែក​គ្នា​ទេ​ឬ? គឺ​បុរស​គ្រប់​គ្នាបាន​ស្រី​ក្រមុំ​ម្នាក់ ឬ​ពីរ​នាក់ ឯ​ស៊ីសេ‌រ៉ា តើ​មិន​បាន​ទទួល​ជ័យ‌ភណ្ឌ​ជា​ក្រណាត់​ជ្រលក់​ពណ៌ គឺ​ក្រណាត់​ប៉ាក់​ជ្រលក់​ពណ៌ពី​ជ័យ‌ភណ្ឌ ជា​ក្រណាត់​ប៉ាក់​ពីរ​ផ្ទាំង​ដែល​ជ្រលក់​ពណ៌ ជា​ជ័យ‌ភណ្ឌ​សម្រាប់​បង់​ក​ទេ​ឬ?"


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម