ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្ដីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុងមួយ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មត៌កនៃព្រះយេហូវ៉ាដូច្នេះ?»
មីកា 2:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីមុនមក រាស្ត្ររបស់យើងបានលើកគ្នា ដូចជាខ្មាំងសត្រូវ ឯពួកអ្នកដែលដើរតាមផ្លូវដោយសុខសាន្ត នោះឯងរាល់គ្នាតែងតែកន្ត្រាក់យកអាវវែងចេញ ទុកនៅតែអាវខ្លី គឺប្រព្រឹត្តដូចជាមនុស្សដែលត្រឡប់មកពីចម្បាំងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កន្លងទៅនេះ អ្នករាល់គ្នាតាំងខ្លួនជាសត្រូវ នឹងប្រជារាស្ត្ររបស់យើង អ្នករាល់គ្នាយកអាវធំចេញពីអស់អ្នកដែល ត្រឡប់មកពីសមរភូមិយ៉ាងសុខស្រួល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីមុនមក រាស្ត្រអញបានលើកគ្នា ដូចជាខ្មាំងសត្រូវវិញ ឯពួកអ្នកដែលដើរតាមផ្លូវ ដោយសុខសាន្ត នោះឯងរាល់គ្នាតែងតែកន្ត្រាក់យកអាវវែងចេញ ទុកនៅតែអាវខ្លី គឺប្រព្រឹត្តដូចជាមនុស្សដែលត្រឡប់មកពីចំបាំងវិញ អាល់គីតាប កន្លងទៅនេះ ប្រជារាស្ត្ររបស់យើងតាំងខ្លួនជាសត្រូវនឹងយើង។ អ្នករាល់គ្នាយកអាវធំចេញពីអស់អ្នកដែល ត្រឡប់មកពីសមរភូមិយ៉ាងសុខស្រួល។ |
ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្ដីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុងមួយ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មត៌កនៃព្រះយេហូវ៉ាដូច្នេះ?»
គូកនរបស់ខ្ញុំបានលូកដៃ ទាស់នឹងមិត្តសម្លាញ់ខ្លួន គេបានក្បត់ពាក្យសន្យា របស់ខ្លួន។
គឺម៉ាណាសេនឹងស៊ីសាច់អេប្រាអិម ហើយអេប្រាអិមនឹងស៊ីសាច់ម៉ាណាសេ ហើយទាំងពីរពួកនោះនឹងទាស់ទទឹងនឹងពួកយូដា ប៉ុន្តែ ទោះបើធ្វើទោសយ៉ាងណាក៏ដោយ គង់តែសេចក្ដីក្រោធរបស់ព្រះអង្គ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តរបស់ព្រះអង្គនៅតែលូកមកទៀត។
ពួកដែលជាមត៌ករបស់យើង គេបានត្រឡប់ដូចជាសិង្ហនៅក្នុងព្រៃដល់យើង គេបានបព្ចោញសំឡេងទាស់នឹងយើង ហេតុនោះបានជាយើងស្អប់គេ
អ្នករាល់គ្នាដែលស្អប់ការល្អ ហើយស្រឡាញ់ការអាក្រក់អើយ ជាពួកអ្នកដែលបកស្បែកគេ ហើយបេះសាច់ពីឆ្អឹងគេ
អ្នករាល់គ្នាស៊ីសាច់របស់ជនជាតិខ្ញុំ ហើយពន្លាត់ស្បែកពីខ្លួនគេចេញ រួចបំបាក់ឆ្អឹង ហើយកាត់គេជាដុំៗ ដូចជាកាប់សាច់ រៀបដាក់ក្នុងឆ្នាំង ក៏ដូចជាសាច់នៅក្នុងថ្លាង។
មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ គេសុទ្ធតែលបចាំកម្ចាយឈាម គ្រប់គ្នាប្រដេញបងប្អូនខ្លួនដោយមង
ដៃរបស់គេជំនាញនឹងប្រព្រឹត្តអំពើអាក្រក់ ពួកមេ និងពួកចៅក្រមឃុបឃិតគ្នាទាររកសំណូក ឯអ្នកមានអំណាចទាររកអ្វីដែលចិត្តគេចង់បាន គឺយ៉ាងនោះឯងដែលគេបង្វែរយុត្តិធម៌ ។