នៅគ្រានោះ លោកយូដាបានឃ្លាតចេញពីបងប្អូនរបស់ខ្លួន ចូលទៅនៅជាមួយមនុស្សម្នាក់ដែលនៅអាឌូឡាម ឈ្មោះហ៊ីរ៉ា
មីកា 1:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱអ្នកក្រុងម៉ារីសាអើយ នៅម្ដងទៀត យើងនឹងនាំម្នាក់មកឯឯង ដែលនឹងធ្វើជាម្ចាស់លើឯង សិរីល្អនៃអ៊ីស្រាអែលនឹងមកដល់អាឌូឡាម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកម៉ារីសាអើយ ព្រះអម្ចាស់នឹងនាំសត្រូវមកឈ្លានពានអ្នក មេដឹកនាំដ៏រុងរឿងរបស់អ៊ីស្រាអែល នឹងរត់ភៀសខ្លួនទៅដល់រូងភ្នំអាឌូឡាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱអ្នកក្រុងម៉ារីសាអើយ នៅ១ដងទៀត អញនឹងនាំម្នាក់មកឯឯង ដែលនឹងធ្វើជាម្ចាស់លើឯង សិរីល្អនៃអ៊ីស្រាអែលនឹងមកដល់អាឌូឡាម អាល់គីតាប អ្នកស្រុកម៉ារីសាអើយ អុលឡោះនឹងនាំសត្រូវមកឈ្លានពានអ្នក មេដឹកនាំដ៏រុងរឿងរបស់អ៊ីស្រអែល នឹងរត់ភៀសខ្លួនទៅដល់រូងភ្នំអាឌូឡាំ។ |
នៅគ្រានោះ លោកយូដាបានឃ្លាតចេញពីបងប្អូនរបស់ខ្លួន ចូលទៅនៅជាមួយមនុស្សម្នាក់ដែលនៅអាឌូឡាម ឈ្មោះហ៊ីរ៉ា
ថ្ងៃក្រោយទៀត នៅដើមរដូវចម្រូត មានបីនាក់ ក្នុងចំណោមពួកប្រធានសាមសិបនាក់ បានទៅគាល់ព្រះបាទដាវីឌនៅក្នុងរអាងអាឌូឡាម ខណៈពេលពួកភីលីស្ទីនបានបោះទ័ពនៅក្នុងវាលច្រកភ្នំរេផែម។
តើអ្នករាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើអ្នករាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់អ្នកទុកនៅឯណា
ពីពួកកូនចៅអាំម៉ូន។ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «តើអ៊ីស្រាអែលគ្មានកូនប្រុសទេឬ? តើគ្មានអ្នកណានឹងគ្រងមត៌កទេឬ? ចុះហេតុអ្វីបានជាព្រះម៉ូឡុក បានគ្រងស្រុកកាឌជាមត៌ក ហើយពួកវាអាស្រ័យនៅក្នុងទីក្រុងនៃស្រុកនោះដូច្នេះ?
កៃឡា អាក់ស៊ីប និងម៉ារីសា ទាំងអស់មានប្រាំបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
ដាវីឌក៏ចេញពីទីនោះ ភៀសខ្លួនទៅក្នុងរអាងអាឌូឡាម កាលពួកបងប្អូន និងគ្រួសាររបស់ឪពុកលោកទាំងប៉ុន្មានបានដឹង នោះគេក៏នាំគ្នាចុះទៅរកលោកនៅទីនោះ។