Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




មីកា 1:15 - អាល់គីតាប

15 អ្នក​ស្រុក​ម៉ារី‌សា​អើយ អុលឡោះ​នឹង​នាំ​សត្រូវ​មក​ឈ្លាន‌ពាន​អ្នក មេ​ដឹក​នាំ​ដ៏​រុង‌រឿង​របស់​អ៊ីស្រ‌អែល នឹង​រត់​ភៀស​ខ្លួន​ទៅ​ដល់​រូង​ភ្នំ​អាឌូ‌ឡាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ឱ​អ្នក​ក្រុង​ម៉ារីសា​អើយ នៅ​ម្ដង​ទៀត យើង​នឹង​នាំ​ម្នាក់​មក​ឯ​ឯង ដែល​នឹង​ធ្វើ​ជា​ម្ចាស់​លើ​ឯង សិរី‌ល្អ​នៃ​អ៊ីស្រា‌អែល​នឹង​មក​ដល់​អាឌូឡាម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 អ្នក​ស្រុក​ម៉ារី‌សា​អើយ ព្រះ‌អម្ចាស់​នឹង​នាំ​សត្រូវ​មក​ឈ្លាន‌ពាន​អ្នក មេ​ដឹក​នាំ​ដ៏​រុងរឿង​របស់​អ៊ីស្រា‌អែល នឹង​រត់​ភៀស​ខ្លួន​ទៅ​ដល់​រូង​ភ្នំ​អាឌូ‌ឡាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ឱ​អ្នក​ក្រុង​ម៉ារីសា​អើយ នៅ​១​ដង​ទៀត អញ​នឹង​នាំ​ម្នាក់​មក​ឯ​ឯង ដែល​នឹង​ធ្វើ​ជា​ម្ចាស់​លើ​ឯង សិរី‌ល្អ​នៃ​អ៊ីស្រាអែល​នឹង​មក​ដល់​អាឌូឡាម

សូមមើលជំពូក ចម្លង




មីកា 1:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ យូដា​បាន​ចាក​ចេញ​ពី​បង‌ប្អូន​របស់​គាត់ ទៅ​នៅ​ជា​មួយ​បុរស​ម្នាក់ ឈ្មោះ ហ៊ីរ៉ា នៅ​ភូមិ​អាឌូ‌ឡាម។


ថ្ងៃ​មួយ​នៅ​រដូវ​ចម្រូត នាយ​ទាហាន​បី​នាក់​ក្នុង​ចំណោម​នាយ​ទាហាន​ទាំង​សាម‌សិប​នាក់ នាំ​គ្នា​ចូល​ជួប​ស្តេច​ទត​ក្នុង​ល្អាង​ភ្នំ​អាឌូ‌ឡាម ព្រោះ​ទាហាន​ភីលី‌ស្ទីន​បាន​បោះ​ទ័ព នៅ​ជ្រលង​ភ្នំ​រេ‌ផែម។


បេត-ស៊ើរ សូគរ អាឌូ‌ឡាំ


ពេល​អុលឡោះ‌តាអាឡា​ដាក់​ទោស គឺ​ពេល​ទ្រង់​ធ្វើ​ឲ្យ​មាន​ខ្យល់ ព្យុះ​សង្ឃរា​ពី​ស្រុក​ឆ្ងាយ​បក់​បោក​មក តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើ​ដូច​ម្ដេច? តើ​អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​រក​ជំនួយ​ពី​នរណា? តើ​អ្នក​រាល់​គ្នា​នឹង​យក​ទ្រព្យ​សម្បត្តិ របស់​អ្នក​រាល់​គ្នា​ទៅ​ទុក​នៅ​ឯ​ណា?


នេះ​ជា​បន្ទូល​ស្ដី​អំពី​ជន‌ជាតិ​អាំម៉ូន។ អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «តើ​អ៊ីស្រ‌អែល​គ្មាន​កូន​ត​ពូជ​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​ព្រះ​ម៉ូឡុក​មក​កាន់​កាប់​ទឹក​ដី កាដ​ដូច្នេះ? ហេតុ​អ្វី​បាន​ប្រជា‌ជន​របស់​ព្រះ​ម៉ូឡុក មក​រស់​នៅ​ក្នុង​ក្រុង​នានា​នៃ​ស្រុក​កាដ?


ស្តេច​ក្រុង​លីបណា ស្តេច​ក្រុង​អាឌូឡាំ


យ៉ារមូត អាឌូឡាំ សូគរ អា‌សេ‌កា


កៃឡា អាកស៊ីប និង​ម៉ារីសា គឺ​មាន​ទាំង​អស់​ប្រាំ​បួន​ក្រុង និង​ភូមិ​ដែល​នៅ​ជុំ‌វិញ។


ទត​ចាក​ចេញ​ពី​ក្រុង​កាថ ហើយ​ភៀស​ខ្លួន​ទៅ​នៅ​រអាង​ភ្នំ​អាឌូ‌ឡាំ។ កាល​បង‌ប្អូន និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​ប៉ុន្មាន​បាន​ដឹង ពួក​គេ​ក៏​នាំ​គ្នា​ទៅ​នៅ​ទី​នោះ​ជា​មួយ​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម