នោះបណ្ដាជនទាំងឡាយក៏រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត ព្រោះគេបានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ ហើយព្រះបាទដាវីឌក៏រីករាយសប្បាយ ដោយអំណរជាខ្លាំងដែរ។
ពួកចៅហ្វាយ 5:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំពេញចិត្តនឹងមេទ័ពរបស់ពួកអ៊ីស្រាអែល ដែលនៅក្នុងចំណោមប្រជាជន គេបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត។ សូមថ្វាយព្រះពរព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំពេញចិត្តនឹងមេទ័ពទាំងឡាយរបស់ ជនជាតិអ៊ីស្រាអែល ហើយក្នុងចំណោមប្រជាជន ខ្ញុំពេញចិត្តនឹង អស់អ្នកដែលស្ម័គ្រចិត្តចេញទៅច្បាំង សូមសរសើរតម្កើងព្រះអម្ចាស់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំមានសេចក្ដីពេញចិត្ត ចំពោះពួកចៅហ្វាយសាសន៍អ៊ីស្រាអែល ដែលនៅក្នុងពួកបណ្តាជន គេបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត សូមឲ្យព្រះយេហូវ៉ាបានព្រះពរ អាល់គីតាប ខ្ញុំពេញចិត្តនឹងមេទ័ពទាំងឡាយរបស់ ជនជាតិអ៊ីស្រអែល ហើយក្នុងចំណោមប្រជាជន ខ្ញុំពេញចិត្តនឹង អស់អ្នកដែលស្ម័គ្រចិត្តចេញទៅច្បាំង សូមសរសើរតម្កើងអុលឡោះតាអាឡា! |
នោះបណ្ដាជនទាំងឡាយក៏រីករាយសប្បាយដោយបានថ្វាយស្ម័គ្រពីចិត្ត ព្រោះគេបានថ្វាយស្ម័គ្រពីចិត្តដល់ព្រះយេហូវ៉ា ដោយចិត្តស្មោះ ហើយព្រះបាទដាវីឌក៏រីករាយសប្បាយ ដោយអំណរជាខ្លាំងដែរ។
បន្ទាប់មកទៀត មានអ័ម៉ាស៊ីយ៉ា ជាកូនស៊ីកគ្រី ដែលបានថ្វាយខ្លួនដល់ព្រះយេហូវ៉ាស្ម័គ្រពីចិត្ត ហើយក្រោមបង្គាប់លោកមានមនុស្សខ្លាំងពូកែ ដែលមានចិត្តក្លាហានចំនួនពីរសែននាក់។
ពេលព្រះបាទហេសេគា និងពួកប្រធានបានមកឃើញគំនរទាំងនោះ គេក៏សរសើរតម្កើងដល់ព្រះយេហូវ៉ា ព្រមទាំងអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ
ប្រជារាស្ត្ររបស់ព្រះកុរណា នឹងថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលព្រះករុណាដឹកនាំក្បួនទ័ព នៅលើភ្នំបរិសុទ្ធ ។ ពួកយុវជនរបស់ព្រះករុណា នឹងចូលមកគាល់ព្រះករុណា ដូចទឹកសន្សើម ដែលចេញពីផ្ទៃនៃបច្ចូសកាល ។
ដ្បិតបើមានចិត្តខ្នះខ្នែងមែន នោះព្រះសព្វព្រះហឫទ័យទទួល តាមអ្វីៗដែលអ្នកនោះមាន មិនមែនតាមអ្វីៗដែលគ្មាននោះទេ។
ដ្បិតគាត់មិនត្រឹមតែទទួលតាមសំណូមពររបស់យើងប៉ុណ្ណោះ តែលើសជាងនេះ គាត់មានចិត្តខ្នះខ្នែង ដោយស្ម័គ្រចិត្តមករកអ្នករាល់គ្នាដោយខ្លួនឯង។
ដូច្នេះ ខ្ញុំយល់ឃើញថា គួរតែជំរុញឲ្យពួកបងប្អូនធ្វើដំណើរមកជួបអ្នករាល់គ្នាជាមុន ដើម្បីរៀបចំអំណោយដែលអ្នករាល់គ្នាបានសន្យានេះឲ្យបានរួចរាល់ ហើយបង្ហាញថា នោះជាអំណោយស្ម័គ្រពីចិត្តមែន មិនមែនដោយបង្ខំ។
«កាលពួកអ្នកដឹកនាំឈរឡើងនៅស្រុកអ៊ីស្រាអែល នោះប្រជាជនបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត សូមថ្វាយព្រះពរព្រះយេហូវ៉ា!។