Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 5:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 កាល​គេ​បាន​ជ្រើស‌រើស​ព្រះ​ថ្មី នោះ​ក៏​កើត​មាន​សង្គ្រាម​តាម​ទ្វារ​ក្រុង។ ក្នុង​ពួក​អ៊ីស្រា‌អែល​បួន​ម៉ឺន​នាក់ តើ​គេ​ឃើញ​មាន​ខែល ឬ​លំពែង​ណា​មួយ​ឬទេ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ប្រជា‌ជន​បាន​ជ្រើស​រើស​ព្រះ​ថ្មីៗ​ទៀត ពេល​នោះ សង្គ្រាម​ក៏​ផ្ទុះ​ឡើង។ ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​បួន​ម៉ឺន​នាក់ គេ​រក​តែ​ខែល ឬ​លំពែង​មួយ​មិន​បាន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គេ​បាន​ជ្រើស‌រើស​ព្រះ​ថ្មី បាន​ជា​កើត​មាន​ចំបាំង​នៅ​មាត់​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន គ្រា​នោះ ក្នុង​សាសន៍​អ៊ីស្រាអែល​៤​ម៉ឺន​នាក់ ឥត​មាន​ខែល ឬ​លំពែង​ណា​មួយ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ប្រជា‌ជន​បាន​ជ្រើស​រើស​ព្រះ​ថ្មីៗ​ទៀត ពេល​នោះ សង្គ្រាម​ក៏​ផ្ទុះ​ឡើង។ ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល​បួន​ម៉ឺន​នាក់ គេ​រក​តែ​ខែល ឬ​លំពែង​មួយ​មិន​បាន​ផង។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 5:8
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​បាន​បោះ‌បង់​យើង ហើយ​បាន​បង្អាប់​ទី​នេះ ព្រម​ទាំង​ដុត​កំញាន​នៅ​ទី​នេះ​ថ្វាយ​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល ទោះ​ទាំង​ខ្លួន​គេ បុព្វ‌បុរស​គេ ឬ​ពួក​ស្តេច​សាសន៍​យូដា ក៏​មិន​បាន​ស្គាល់​ផង ហើយ​បាន​ធ្វើ​ឲ្យ​ទី​នេះ​ពេញ​ដោយ​ឈាម​មនុស្ស ដែល​ឥត​មាន​ទោស​ដែរ។


គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​គេ ដែល​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក។ គេ​បែរ​ទៅ​តាម​ព្រះ​ដទៃ ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ​គេ ព្រម​ទាំង​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំង​នោះ ហើយ​បាន​បណ្ដាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ។


ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទេ ព្រោះ​គេ​បាន​ផិត​ទៅ​តាម​ព្រះ​ដទៃ ហើយ​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ទាំង​នោះ​ទៀត​ផង។ គេឆាប់​នឹង​ងាក​ចេញ​ពី​ផ្លូវ​បុព្វ​បុរស​របស់​គេ គឺ​គេ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ដូច​បុព្វ​បុរស​របស់​គេ​ទេ។


គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែលបានស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រោះ​ស្តេច​នោះ​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។


សូម​ស្ដាប់​សំឡេង​ពួក​អ្នក​ភ្លេង​នៅ​ត្រង់​កន្លែង​ដង​ទឹក គេ​ថ្លែង​ប្រាប់​អំពី​ជ័យ​ជម្នះ​ដ៏​សុចរិត​របស់​ព្រះ‌យេហូវ៉ា គឺ​អំពី​ជ័យ​ជម្នះដ៏​សុចរិត​នៃ​ពួក​អ្នក​ភូមិ​របស់​ព្រះ‌អង្គ ក្នុង​ស្រុក​អ៊ីស្រា‌អែល។ ពេល​នោះ ប្រជា‌រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា នាំ​គ្នា​យា​ត្រា​នៅ​កាន់​ទ្វារ​ក្រុង។


ពួក​អ្នក​ភូមិ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​នៅ​ស្ងាត់​ច្រៀប គឺ​គេ​នៅ​ស្ងាត់​ច្រៀប រហូត​ទាល់​តែ​ខ្ញុំ​ក្រោក​ឡើង គឺ​ខ្ញុំ​ដេបូរ៉ា​នេះ ក្រោក​ឡើង​ធ្វើ​ជា​ម្តាយ​នៃ​ពួក​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម