Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 5:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ខ្ញុំ​ពេញ​ចិត្ត​នឹង​មេ‌ទ័ព​ទាំង‌ឡាយ​របស់ ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ក្នុង​ចំណោម​ប្រជា‌ជន ខ្ញុំ​ពេញ​ចិត្ត​នឹង អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ច្បាំង សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ខ្ញុំ​ពេញ​ចិត្តនឹង​មេទ័ព​របស់​ពួក​អ៊ីស្រា‌អែល ដែល​នៅ​ក្នុង​ចំណោម​ប្រជាជន គេ​បាន​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ សូម​ថ្វាយ​ព្រះ​ពរ​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ខ្ញុំ​មាន​សេចក្ដី​ពេញ​ចិត្ត ចំពោះ​ពួក​ចៅហ្វាយ​សាសន៍​អ៊ីស្រាអែល ដែល​នៅ​ក្នុង​ពួក​បណ្តាជន គេ​បាន​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ត សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ព្រះ‌ពរ

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ខ្ញុំ​ពេញ​ចិត្ត​នឹង​មេ‌ទ័ព​ទាំង‌ឡាយ​របស់ ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ក្នុង​ចំណោម​ប្រជា‌ជន ខ្ញុំ​ពេញ​ចិត្ត​នឹង អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ច្បាំង សូម​សរសើរ​តម្កើងអុលឡោះ‌តាអាឡា!

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 5:9
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌ជន​មាន​អំណរ​សប្បាយ ព្រោះ​គេ​បាន​ថ្វាយ​តង្វាយ​ដល់​ព្រះ‌អម្ចាស់ ដោយ​ស្មោះ​អស់​ពី​ចិត្ត ហើយ​ព្រះ‌បាទ​ដាវីឌ​ក៏​មាន​ព្រះ‌ហឫទ័យ​រីក‌រាយ​ជា​ខ្លាំង​ដែរ។


សហការី​មួយ​រូប​ទៀត​គឺ​លោក​អម៉ា‌ស៊ីយ៉ា ជា​កូន​របស់​លោក​ស៊ីក‌គ្រី ដែល​បាន​ស្ម័គ្រ​ចិត្ត​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ និង​ជា​មេ​បញ្ជា‌ការ​លើ​កង‌ពល ២០០ ០០០​នាក់។


ព្រះ‌បាទ​ហេ‌សេគា និង​ពួក​មន្ត្រី មក​មើល​គំនរ​តង្វាយ​ទាំង​នោះ ហើយ​នាំ​គ្នា​អរ​ព្រះ‌គុណ​ព្រះ‌អម្ចាស់ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។


ប្រជា‌ជន​ជូន​ពរ​ដល់​អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។


ខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ ដោយ​ឥត​ភ្លេច​ពី​កិច្ចការ​ណា​មួយ​ដែល​ព្រះអង្គ បាន​ធ្វើ​ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​នោះ​ឡើយ!


នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ត្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណា នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។


កាល​ណា​យើង​មាន​ឆន្ទៈ​ល្អ យើង​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម​អ្វីៗ​ដែល​យើង​មាន គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។


ដ្បិត​គាត់​បាន​យល់​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​យើង ហើយ​លើស​ពី​នេះ គាត់​ក៏​មាន​ចិត្ត​ខ្នះ‌ខ្នែង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ធ្វើ​ដំណើរ​មក​រក​បងប្អូន។


ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​សុំ​ឲ្យ​បងប្អូន​នៅ​ទី​នោះ​ធ្វើ​ដំណើរ​មក​រក​បងប្អូន​មុន​ខ្ញុំ ដើម្បី​រៀបចំ​ប្រាក់​ជំនួយ​ដែល​បងប្អូន​សន្យា​នោះ​ឲ្យ​បាន​រួច​រាល់។ ការ​នេះ​ស​ឲ្យ​ឃើញ​ថា បងប្អូន​បាន​ចូល​ប្រាក់​ដោយ​ចិត្ត​ទូលាយ មិន​មែន​ដោយ​ចង្អៀត‌ចង្អល់​ទេ។


«នៅ​ស្រុក​អ៊ីស្រា‌អែល ប្រជា‌ជន​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះ‌ជាម្ចាស់ ហើយ​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ប្រយុទ្ធ សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម