ពួកចៅហ្វាយ 3:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ចូលទៅថ្វាយសួយអាករដល់ព្រះបាទអេក្លុន ជាស្តេចសាសន៍ម៉ូអាប់ (រីឯព្រះបាទអេក្លុនជាមនុស្សធាត់ខ្លាំងណាស់)។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកនាំសួយសារអាករទៅថ្វាយព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់។ ព្រះបាទអេក្លូនធាត់ណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ចូលទៅថ្វាយសួយអាករដល់អេក្លុន ជាស្តេចសាសន៍ម៉ូអាប់ (រីឯអេក្លុន នោះជាមនុស្សធាត់ខ្លាំងណាស់) អាល់គីតាប លោកនាំសួយសារអាករទៅជូនស្តេចអេក្លូន ជាស្តេចស្រុកម៉ូអាប់។ ស្តេចអេក្លូនធាត់ណាស់។ |
គេឡើងសាច់ធាត់ ហើយប៉ផូរ គេប្រព្រឹត្តអំពើអាក្រក់ហួសល្បត់ ឥតដែលកាន់ក្ដីជំនួសពួកកំព្រា ដើម្បីឲ្យពួកនោះបានចម្រើនឡើងឡើយ ក៏មិនសម្រេចត្រឹមត្រូវដល់ពួកកម្សត់។
ឱអ្នករាល់គ្នាដែលប្លន់មត៌ករបស់យើងអើយ ដោយព្រោះអ្នករាល់គ្នាមានចិត្តអំណរ ដោយព្រោះចិត្តអ្នករាល់គ្នាបានរីករាយឡើង ដោយព្រោះអ្នករាល់គ្នាមានចិត្តលោភ ដូចជាគោក្រមុំដែលឈ្លីស្មៅ ហើយកញ្ច្រៀវដូចជាសេះយ៉ាងខ្លាំង
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដល់វារាល់គ្នាថា៖ «យើង គឺយើងនេះហើយ នឹងជំនុំជម្រះរវាងចៀមធាត់នឹងចៀមស្គម
អេហ៊ុឌបានធ្វើកាំបិតមុខពីរ មានប្រវែងមួយហត្ថសម្រាប់ខ្លួន ហើយសៀតភ្ជាប់នឹងចង្កេះខាងស្តាំ ក្រោមសម្លៀកបំពាក់របស់លោក។
កាលអេហ៊ុឌបានថ្វាយសួយអាកររួចហើយ លោកក៏ជូនពួកអ្នកដែលកាន់សួយអាករត្រឡប់ទៅស្រុកវិញ។
នៅគ្រានោះ គេប្រហារជីវិតសាសន៍ម៉ូអាប់អស់ប្រហែលមួយម៉ឺននាក់ ដែលសុទ្ធតែជាមនុស្សក្លាហាន ហើយស្ទាត់ជំនាញ គ្មានអ្នកណាម្នាក់គេចរួចឡើយ។
ហេតុអ្វីបានជាអ្នករាល់គ្នាជាន់ឈ្លីយញ្ញបូជា និងតង្វាយរបស់យើងទាំងប៉ុន្មាន ដែលយើងបានបង្គាប់ឲ្យថ្វាយនៅក្នុងដំណាក់របស់យើង ដោយរាប់អានកូនរបស់អ្នកជាជាងយើងទៅវិញ ដែលធ្វើឲ្យខ្លួនធំធាត់ ដោយសារចំណែកវិសេសជាងគេក្នុងអស់ទាំងតង្វាយរបស់សាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងដូច្នេះ?"