ពួកចៅហ្វាយ 3:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 លោកក៏ចូលទៅថ្វាយសួយអាករដល់អេក្លុន ជាស្តេចសាសន៍ម៉ូអាប់ (រីឯអេក្លុន នោះជាមនុស្សធាត់ខ្លាំងណាស់) សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 លោកក៏ចូលទៅថ្វាយសួយអាករដល់ព្រះបាទអេក្លុន ជាស្តេចសាសន៍ម៉ូអាប់ (រីឯព្រះបាទអេក្លុនជាមនុស្សធាត់ខ្លាំងណាស់)។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 លោកនាំសួយសារអាករទៅថ្វាយព្រះបាទអេក្លូន ជាស្ដេចស្រុកម៉ូអាប់។ ព្រះបាទអេក្លូនធាត់ណាស់។ សូមមើលជំពូកអាល់គីតាប17 លោកនាំសួយសារអាករទៅជូនស្តេចអេក្លូន ជាស្តេចស្រុកម៉ូអាប់។ ស្តេចអេក្លូនធាត់ណាស់។ សូមមើលជំពូក |
បើដូច្នេះ ហេតុអ្វីបានជាឯងរាល់គ្នាជាន់ឈ្លីយញ្ញបូជា នឹងដង្វាយរបស់អញទាំងប៉ុន្មាន ដែលអញបានបង្គាប់ឲ្យថ្វាយនៅក្នុងដំណាក់អញ ដោយរាប់អានកូនឯងជាជាងអញវិញ ដើម្បីនឹងធ្វើឲ្យខ្លួនធាត់ធំ ដោយសារចំណែកវិសេសជាងគេក្នុងអស់ទាំងដង្វាយនៃសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់អញដូច្នេះ