Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 3:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​នាំ​សួយសារ‌អាករ​ទៅ​ថ្វាយ​ព្រះ‌បាទ​អេក្លូន ជា​ស្ដេច​ស្រុក​ម៉ូអាប់។ ព្រះ‌បាទ​អេក្លូន​ធាត់​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 លោក​ក៏​ចូល​ទៅ​ថ្វាយ​សួយ‌អាករ​ដល់​ព្រះ​បាទ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ (រីឯ​ព្រះ​បាទ​អេក្លុន​ជា​មនុស្ស​ធាត់​ខ្លាំង​ណាស់)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 លោក​ក៏​ចូល​ទៅ​ថ្វាយ​សួយ‌អាករ​ដល់​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ (រីឯ​អេក្លុន នោះ​ជា​មនុស្ស​ធាត់​ខ្លាំង​ណាស់)

សូមមើលជំពូក ចម្លង

អាល់គីតាប

17 លោក​នាំ​សួយ‌សារ‌អាករ​ទៅ​ជូន​ស្តេច​អេក្លូន ជា​ស្តេច​ស្រុក​ម៉ូអាប់។ ស្តេច​អេក្លូន​ធាត់​ណាស់។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 3:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

មុខ​គេ​ឡើង​ខ្លាញ់ ហើយ​បាន​ចម្រុង‌ចម្រើន។


ក្នុង​ពេល​តែ​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ ពួក​គេ​នឹង​វិនាស​បាត់​បង់ ពួក​គេ​នឹង​ត្រូវ​អន្តរាយ រលាយ​សូន្យ​ទៅ​យ៉ាង​រន្ធត់​បំផុត។


គំនិត​អាក្រក់​ចាំង​នៅ​លើ​ផ្ទៃ​មុខ​របស់​ពួក​គេ គំនិត​អប្រិយ​របស់​ពួក​គេ ក៏​លេច​ចេញ​មក​យ៉ាង​ច្បាស់​ដែរ។


ពួក​គេ​ដុះ​ក្បាល​ពោះ មុខ​ឡើង​ខ្លាញ់ ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​កម្រិត ពួក​គេ​មិន​គិត​ពី​យុត្តិធម៌​ទេ ហើយ​ក៏​មិន​គោរព​សិទ្ធិ​របស់​ក្មេង​កំព្រា​ដែរ។ ពួក​គេ​ចេះ​តែ​ចម្រើន​ឡើង ពួក​គេ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ឡើយ។


ជន‌ជាតិ​បាប៊ី‌ឡូន​អើយ អ្នក​រាល់​គ្នា​បាន​រឹប​អូស យក​ទ្រព្យ​សម្បត្តិ​នៃ​ប្រជា‌ជន​របស់​យើង ម្ដេច​ក៏​មិន​នាំ​គ្នា​រីក‌រាយ និង​លោត​កព្ឆោង​ទៅ! ចូរ​លោត​ដូច​គោ​ញី​ដែល​កំពុង​ពេញ​កម្លាំង ចូរ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ដូច​សេះ​ខ្លាំង​ពូកែ​ទៅ!


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​វិនិច្ឆ័យ​រវាង​ចៀម​ធាត់ និង​ចៀម​ស្គម​ដោយ​ខ្លួន​យើង​ផ្ទាល់!


លោក​អេហ៊ូដ​ធ្វើ​កាំ​បិត​មុខ​ពីរ ដែល​មាន​ប្រវែង​ប្រហែល​មួយ​ហត្ថ ហើយ​ចង​ផ្អោប​នឹង​ភ្លៅ​ស្ដាំ លាក់​ក្នុង​សម្លៀក‌បំពាក់​របស់​លោក។


ក្រោយ​បាន​ថ្វាយ​សួយសារ‌អាករ​រួច​ហើយ លោក​ក៏​វិល​ទៅ​វិញ​ជា​មួយ​អស់​អ្នក​ដែល​កាន់​សួយសារ‌អាករ​មក។


នៅ​គ្រា​នោះ ពួក​គេ​បាន​សម្លាប់​ជន‌ជាតិ​ម៉ូអាប់ អស់​ប្រហែល​មួយ​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ និង​ក្លាហាន​ផង គឺ​ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។


ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​យញ្ញ‌បូជា និង​តង្វាយ ដែល​យើង​បង្គាប់​ឲ្យ​ប្រជា‌ជន​យក​មក​ថ្វាយ នៅ​ក្នុង​ដំណាក់​របស់​យើង? ហេតុ​អ្វី​បាន​ជា​អ្នក​លើក​តម្កើង​កូន​របស់​អ្នក​ជាង​យើង ដោយ​បណ្ដោយ​ឲ្យ​កូន​យក​ចំណែក​តង្វាយ​ល្អៗ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌ជន​របស់​យើង យក​ទៅ​បំប៉ន​ខ្លួន​ឯង​ដូច្នេះ?”


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម