Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 3:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 នៅ​គ្រា​នោះ គេ​ប្រហារ​ជីវិត​សាសន៍​ម៉ូអាប់​អស់​ប្រហែល​មួយ​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន ហើយ​ស្ទាត់​ជំនាញ គ្មាន​អ្នក​ណា​ម្នាក់គេច​រួច​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 នៅ​គ្រា​នោះ ពួក​គេ​បាន​សម្លាប់​ជន‌ជាតិ​ម៉ូអាប់ អស់​ប្រហែល​មួយ​ម៉ឺន​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ និង​ក្លាហាន​ផង គឺ​ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 នៅ​វេលា​នោះ គេ​ប្រហារ​ជីវិត​សាសន៍​ម៉ូអាប់ អស់​ប្រហែល​ជា​១​ម៉ឺន​នាក់​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន ហើយ​ស្ទាត់​ជំនាញ​គ្រប់​គ្នា គ្មាន​អ្នក​ណា​មួយ​រួច​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

29 នៅ​គ្រា​នោះ ពួក​គេ​បាន​សម្លាប់​ជន‌ជាតិ​ម៉ូអាប់ អស់​ប្រហែល​មួយ​ម៉ឺន​នាក់​ដែល​សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ ហើយ​ក្លាហាន​ផង គឺ​ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 3:29
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រោះ​គេ​មាន​សាច់​មុខ​ធាត់​ពេញ ហើយ​បាន​ឡើង​សាច់​ខ្នន់ៗ​នៅ​ចង្កេះ​ផង


ចិត្ត​របស់​គេ​គ្មាន​សេចក្ដី​អាណិត​អាសូរ​ទេ មាត់​របស់​គេ​ពោល​ពាក្យ​យ៉ាង​ព្រហើន។


នៅ​គ្រា​នោះ ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​អ្នក​កាន់​កាប់ ដូច្នេះ អ្នក​រាល់​គ្នា​ដែល​ថ្នឹក​ចម្បាំង ត្រូវ​ពាក់​គ្រឿង​សស្ត្រា‌វុធ ឆ្លង​នាំ​មុខ​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​របស់​អ្នក​រាល់​គ្នា។


យ៉ាកុប​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ យេស៊ូរុន បាន​ឡើង​សាច់ ហើយ​បាន​ធាត់​ឡើង គេ​បាន​ចម្រើន​សាច់​ឡើង បាន​ត្រឡប់​ជា​ក្រាស់​មាំ ក៏​ធាត់រលោង រួចគេ​បោះ‌បង់​ចោល​ព្រះ​ដែល​បង្កើត​ខ្លួន ហើយ​បាន​មើល‌ងាយ​ដល់​ថ្មដា​នៃការ​សង្គ្រោះ​របស់​ខ្លួន។


លោក​ក៏​ចូល​ទៅ​ថ្វាយ​សួយ‌អាករ​ដល់​ព្រះ​បាទ​អេក្លុន ជា​ស្តេច​សាសន៍​ម៉ូអាប់ (រីឯ​ព្រះ​បាទ​អេក្លុន​ជា​មនុស្ស​ធាត់​ខ្លាំង​ណាស់)។


លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​ពួក​សាសន៍​ម៉ូអាប់ ជា​ខ្មាំង​សត្រូវ មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។ ដូច្នេះ គេ​ក៏​ចុះ​ទៅ​តាម​លោក ហើយ​វាយ​យក​កន្លែង​ឆ្លង​ទន្លេ​យ័រ‌ដាន់​ពី​សាសន៍​ម៉ូអាប់ ហើយ​មិន​ឲ្យ​អ្នក​ណា​ម្នាក់​ឆ្លងសោះ​ឡើយ។


ដូច្នេះ សាសន៍​ម៉ូអាប់​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​អំណាច​របស់​ពួក​អ៊ីស្រា‌អែលនៅ​ថ្ងៃ​នោះ​ឯង ហើយ​ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ អស់​រយៈ​ពេល​ប៉ែតសិប​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម