គឺយើងដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាមានព្រះបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង យើងនឹងប្រោសគេឲ្យជា។
ពួកចៅហ្វាយ 21:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ក្រុមជំនុំទាំងមូលក៏ចាត់គេឲ្យនាំពាក្យទៅប្រាប់ពួកកូនចៅបេនយ៉ាមីន ដែលនៅឯថ្មដារីម៉ូន ហើយប្រកាសមេត្រីភាពនឹងគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក សហគមន៍ទាំងមូលបានចាត់អ្នកនាំពាក្យ ឲ្យទៅនិយាយជាមួយកូនចៅបេនយ៉ាមីន ដែលភៀសខ្លួនទៅនៅត្រង់ផ្ទាំងថ្មរីម៉ូន នោះថា អ៊ីស្រាអែលលើកលែងទោសឲ្យពួកគេហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកជំនុំទាំងអស់គ្នាក៏ចាត់គេឲ្យទៅនិយាយនឹងពួកកូនចៅបេនយ៉ាមីន ដែលនៅថ្មដារីម៉ូននោះ ដោយប្រកាសជាសេចក្ដីមេត្រីនឹងគ្នាទៅវិញទៅមក អាល់គីតាប បន្ទាប់មក សហគមន៍ទាំងមូលបានចាត់អ្នកនាំពាក្យ ឲ្យទៅនិយាយជាមួយកូនចៅពុនយ៉ាមីនដែលភៀសខ្លួនទៅនៅត្រង់ផ្ទាំងថ្មរីម៉ូននោះថា អ៊ីស្រអែលលើកលែងទោសឲ្យពួកគេហើយ។ |
គឺយើងដែលបង្កើតពាក្យចេញពីបបូរមាត់ ព្រះយេហូវ៉ាមានព្រះបន្ទូលថា សូមសេចក្ដីសុខ សេចក្ដីសុខ ដល់អ្នកណាដែលនៅឆ្ងាយ ហើយដល់អ្នកដែលនៅជិតផង យើងនឹងប្រោសគេឲ្យជា។
ឯផ្ទះណាដែលអ្នករាល់គ្នាចូលទៅ មុនដំបូងត្រូវថា សូមឲ្យផ្ទះនេះបានសេចក្តីសុខសាន្ត
ហើយពេលព្រះអង្គបានយាងមក នោះព្រះអង្គបានប្រកាសដំណឹងល្អអំពីសេចក្តីសុខសាន្តដល់អ្នករាល់គ្នាដែលនៅឆ្ងាយ និងដល់អស់អ្នកដែលនៅជិតផង
មុនពេលអ្នកចូលទៅជិតក្រុងមួយ ដើម្បីច្បាំងយកក្រុងនោះ ត្រូវប្រកាសសន្ដិភាពដល់អ្នកក្រុងនោះ។
ល្បាអូត ស៊ីលហ៊ីម អាយីន និងរីម៉ូន រួមទាំងអស់មានម្ភៃប្រាំបួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។
គេក៏ងាកបែររត់ទៅទីរហោស្ថាន ទៅដល់ថ្មដារីម៉ូន ប៉ុន្ដែ ពួកអ៊ីស្រាអែលសម្លាប់ពួកគេអស់ប្រាំពាន់នាក់នៅតាមផ្លូវ ព្រមទាំងដេញប្រកិតតាមទៅដល់គីដូម រួចសម្លាប់បានពីរពាន់នាក់ថែមទៀត។
ប៉ុន្តែ មានប្រាំមួយរយនាក់បានងាកបែររត់ទៅទីរហោស្ថាន ទៅដល់ថ្មដារីម៉ូន ហើយក៏ជ្រកនៅទីនោះអស់រយៈពេលបួនខែ។
ក្នុងចំណោមអ្នកស្រុកយ៉ាបេស-កាឡាត គេឃើញមានស្រីក្រមុំបួនរយនាក់ ដែលមិនទាន់បានស្គាល់ប្រុសណា ដោយរួមដំណេកជាមួយនៅឡើយ គេក៏នាំស្រីក្រមុំទាំងនោះ មកឯជំរំនៅស៊ីឡូរ ដែលនៅក្នុងស្រុកកាណាន។
នៅគ្រានោះ ពួកបេនយ៉ាមីនក៏វិលត្រឡប់មកវិញ ហើយគេប្រគល់ស្ត្រីទាំងប៉ុន្មានដែលបានទុកឲ្យរស់នៅ ក្នុងចំណោមស្ត្រីនៅយ៉ាបេស-កាឡាត ឲ្យពួកគេ ប៉ុន្ដែ ស្ត្រីទាំងនោះមិនគ្រប់គ្រាន់សម្រាប់ពួកគេទេ។