Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

45 គេ​ក៏​ងាក​បែរ​រត់​ទៅ​ទី​រហោ‌ស្ថាន ទៅ​ដល់​ថ្ម‌ដា​រីម៉ូន ប៉ុន្ដែ ពួក​អ៊ីស្រា‌អែល​សម្លាប់​ពួក​គេ​អស់​ប្រាំ​ពាន់​នាក់​នៅ​តាម​ផ្លូវ ព្រម​ទាំង​ដេញ​ប្រកិត​តាម​ទៅ​ដល់​គីដូម រួច​សម្លាប់​បាន​ពីរ​ពាន់​នាក់​ថែម​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

45 ក្នុង​ចំណោម​ទាហាន​បេន‌យ៉ាមីន ដែល​រត់​គេច​ខ្លួន​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន មាន​ប្រាំ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់ នៅ​តាម​ផ្លូវ​ទៅ​ផ្ទាំង​ថ្ម​រីម៉ូន។ កង‌ទ័ព​អ៊ីស្រា‌អែល​ដេញ​តាម​ពួក​គេ​រហូត​ដល់​គី‌ដូម ហើយ​សម្លាប់​បាន​ពីរ​ពាន់​នាក់​ថែម​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

45 រួច​គេ​បែរ​រត់​ទៅ​ខាង​ទី​រហោ‌ស្ថាន ដល់​ថ្មដា​ឈ្មោះ​រីម៉ូន ហើយ​ពួក​ម្ខាង​ក៏​វាយ​សំឡាប់​ម្នាក់ៗ រៀង​តាម​ផ្លូវ អស់​៥​ពាន់​នាក់​ទៀត ព្រម​ទាំង​ដេញ​ប្រកិត​តាម​ទៅ​ដល់​គីដូម រួច​សំឡាប់​បាន​២​ពាន់​នាក់​ថែម​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

45 ក្នុង​ចំណោម​ទាហាន​ពុន‌យ៉ាមីន ដែល​រត់​គេច​ខ្លួន​ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន មាន​ប្រាំ​ពាន់​នាក់​ត្រូវ​គេ​សម្លាប់ នៅ​តាម​ផ្លូវ​ទៅ​ផ្ទាំង​ថ្ម​រីម៉ូន។ កង‌ទ័ព​អ៊ីស្រ‌អែល​ដេញ​តាម​ពួក​គេ រហូត​ដល់​គីដូម ហើយ​សម្លាប់​បាន​ពីរ​ពាន់​នាក់​ថែម​ទៀត។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:45
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ពួក​លេវី​ដែល​សល់ គឺ​ជា​ពួក​ម្រ៉ារី នោះ​បាន​ចែក​ឲ្យ​គេ ពី​កុល‌សម្ព័ន្ធ​សាប់‌យូឡូន គឺ​ក្រុង​រីម៉ូនរ និងវាលស្មៅ​នៅ​ជុំ‌វិញ ក្រុង​តាបោរ និង​វាលស្មៅ​នៅ​ជុំ‌វិញ


ស្រុក​ទាំង​មូល ចាប់​តាំង​ពី​កេបា រហូត​ដល់​រីម៉ូន ខាង​ត្បូង​ក្រុង​យេរូ‌សាឡិម។ ប៉ុន្តែ គេ​នឹង​សង់​ក្រុង​យេរូ‌សាឡិមឡើង​វិញ​នៅ​កន្លែង​ធម្មតា ចាប់​តាំង​ពី​ទ្វារ​បេនយ៉ាមីន រហូត​ដល់​កន្លែង​ទ្វារ​ដំបូង និង​ទ្វារ​ជ្រុង​កំផែង ហើយ​ពី​ប៉ម​ហាណានាល រហូត​ដល់​ធុង​ឃ្នាប​របស់​ស្តេច។


ល្បាអូត ស៊ីល‌ហ៊ីម អាយីន និង​រីម៉ូន រួម​ទាំង​អស់​មាន​ម្ភៃ​ប្រាំ​បួន​ក្រុង ព្រម​ទាំង​ភូមិ​នានា​ដែល​នៅ​ជុំ​វិញ។


ពួក​បេនយ៉ាមីន​មួយ​ម៉ឺន​ប្រាំបី​ពាន់​នាក់​បាន​ដួល​ស្លាប់ អ្នក​ទាំង​អស់​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ក្លាហាន។


ដូច្នេះ ពួក​បេនយ៉ាមីន​ដែល​ដួល​ស្លាប់​ថ្ងៃ​នោះ រួម​ទាំង​អស់​មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ សុទ្ធ​តែ​ជា​អ្នក​ក្លាហាន ដែល​កាន់​ដាវ​គ្រប់​គ្នា។


បន្ទាប់​មក ក្រុម​ជំនុំ​ទាំង​មូល​ក៏​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​កូន​ចៅ​បេនយ៉ាមីន ដែល​នៅឯ​ថ្ម‌ដា​រីម៉ូន ហើយ​ប្រកាស​មេត្រីភាព​នឹង​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម