Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 21:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ក្នុង​ចំណោម​អ្នក​ស្រុក​យ៉ាបេស-កាឡាត គេ​ឃើញ​មាន​ស្រី​ក្រមុំ​បួន​រយ​នាក់ ដែល​មិន​ទាន់​បាន​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​ជា​មួយ​នៅ​ឡើយ គេ​ក៏​នាំ​ស្រីក្រមុំ​ទាំង​នោះ មក​ឯ​ជំរំ​នៅ​ស៊ីឡូរ ដែល​នៅ​ក្នុង​ស្រុក​កាណាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ក្នុង​ចំណោម​ប្រជា‌ជន​ភូមិ​យ៉ាបេស គេ​ឃើញ​មាន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ចំនួន​បួន​រយ​នាក់។ ពួក​គេ​ក៏​នាំ​ស្ត្រី​ក្រមុំ​ទាំង​នោះ​ទៅ​ជំរំ​ស៊ីឡូ ក្នុង​ស្រុក​កាណាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ក្នុង​ពួក​អ្នក​នៅ​យ៉ាបេស-កាឡាត នោះ​ឃើញ​មាន​ស្រី​ក្រមុំ​៤០០​នាក់ ដែល​មិន​ទាន់​បាន​ស្គាល់​ប្រុស​ណា ដោយ​រួម​ដំណេក​ជា​មួយ​នៅ​ឡើយ គេ​ក៏​នាំ​ស្រី​ទាំង​នោះ មក​ឯ​ទី​ដំឡើង​ត្រសាល នៅ​ត្រង់​ស៊ីឡូរ​ដែល​នៅ​ក្នុង​ស្រុក​កាណាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ក្នុង​ចំណោម​ប្រជា‌ជន​ភូមិ​យ៉ាបេស​គេ​ឃើញ​មាន​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ចំនួន​បួន​រយ​នាក់។ ពួក​គេ​ក៏​នាំ​ស្ត្រី​ក្រមុំ​ទាំង​នោះ​ទៅ​ជំរំ​ស៊ីឡូ ក្នុង​ស្រុក​កាណាន។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 21:12
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​លះ​ចោល​ព្រះ​ដំណាក់​ព្រះ‌អង្គ​នៅស៊ីឡូរ ជា​រោង​ឧបោ​សថ​ដែល​ព្រះ‌អង្គ​ធ្លាប់​គង់​នៅ កណ្ដាល​មនុស្ស


ចូរ​អ្នក​រាល់​គ្នា​ទៅ​ទី​កន្លែង​របស់​យើង ដែល​នៅ​ត្រង់​ស៊ីឡូរ​ចុះ ជា​កន្លែង​ដែល​យើង​បាន​តាំង​ឈ្មោះ​យើង​ឲ្យ​នៅ​មុន​ដំបូង ត្រូវ​ពិចារណា​មើល ដែល​យើង​បាន​ធ្វើ​ដល់​កន្លែង​នោះ​ជា​យ៉ាង​ណា ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង


បន្ទាប់​មក ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ។ ស្រុក​នោះ​ទាំង​មូល​ក្រាប​ចុះ​ចូល​នៅ​ចំពោះ​ពួក​គេ។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នាំ​គ្នា​ឡើង​ទៅ​បេត-អែល ដើម្បី​ទូល​សួរ​ព្រះ​ថា៖ «ក្នុង​ចំណោម​ពួក​យើង តើ​អ្នក​ណា​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន​មុន​គេ?» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ត្រូវ​ឲ្យ​ពួក​យូដា​ទៅ​មុន​គេ»។


ពួក​កូន​ចៅ​អ៊ីស្រា‌អែលក៏​ពង្រឹង​ទឹក​ចិត្តគ្នា​ឡើង​វិញ ហើយ​តម្រៀប​ទ័ព​ម្តង​ទៀត នៅ​កន្លែង​ដដែល​ដូច​ថ្ងៃ​មុន។


អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​ដូច្នេះ គឺ​ត្រូវ​សម្លាប់​ប្រុសៗ​ទាំង​អស់ និង​ស្រី្ដ​ទាំង​ប៉ុន្មាន​ដែល​បាន​ស្គាល់​ប្រុស​ហើយ កុំ​ឲ្យ​សល់»។


បន្ទាប់​មក ក្រុម​ជំនុំ​ទាំង​មូល​ក៏​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​កូន​ចៅ​បេនយ៉ាមីន ដែល​នៅឯ​ថ្ម‌ដា​រីម៉ូន ហើយ​ប្រកាស​មេត្រីភាព​នឹង​គ្នា។


ពេល​នោះ គេ​សួរ​គ្នា​ទៀត​ថា៖ «ក្នុង​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​អស់ តើ​មាន​ណា​មួយ​មិន​បាន​ឡើង​មក​ឯ​ព្រះ‌យេហូវ៉ា នៅ​មីស‌ប៉ា​ឬទេ?» នោះគេ​រក​ឃើញ​ថា គ្មាន​អ្នក​ណា​បាន​ឡើង​ពី​យ៉ាបេស-កាឡាត ចូល​មក​ជំរំ ដើម្បី​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម