Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

47 ប៉ុន្តែ មាន​ប្រាំមួយ​រយ​នាក់​បាន​ងាក​បែរ​រត់​ទៅ​ទី​រហោ‌ស្ថាន ទៅ​ដល់​ថ្ម‌ដា​រីម៉ូន ហើយ​ក៏​ជ្រក​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

47 រីឯ​ពួក​ដែល​រត់​ទៅ​វាល​រហោ‌ស្ថាន មាន​ចំនួន​ប្រាំ​មួយ​រយ​នាក់​បាន​រួច​ខ្លួន ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​រីម៉ូន ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

47 ប៉ុន្តែ​មាន​៦០០​នាក់ បាន​ងាក​បែរ​រត់​ទៅ​ខាង​ទី​រហោ‌ស្ថាន ដល់​ថ្មដា​រីម៉ូន ក៏​ជ្រក​នៅ​ក្នុង​ថ្មដា​នោះ អស់​៤​ខែ

សូមមើលជំពូក ចម្លង

អាល់គីតាប

47 រីឯ​ពួក​ដែល​រត់​ទៅ​វាល​រហោ‌ស្ថាន មាន​ចំនួន​ប្រាំ​មួយ​រយ​នាក់​បាន​រួច​ខ្លួន ពួក​គេ​ទៅ​ដល់​ផ្ទាំង​ថ្ម​រីម៉ូន ហើយ​ស្នាក់​នៅ​ទី​នោះ​អស់​រយៈ​ពេល​បួន​ខែ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:47
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន‌បើ​ព្រះ‌យេហូវ៉ាជា​ព្រះ​នៃ​ពួក​ពល‌បរិវារ មិន​បាន​ទុក​ឲ្យ​យើង​មាន​សំណល់​បន្តិច‌បន្តួច នោះ​យើង​រាល់​គ្នា​នឹង​ដូច​ជា​ក្រុង​សូដុម ហើយ​ដូច​ក្រុង​កូម៉ូរ៉ា​ដែរ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទោះ​បើ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ក៏​ដោយ តែ​សូម​ព្រះ‌អង្គ​ប្រោស​មេត្តាដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដ្បិត​ការ​រា​ថយ​របស់​យើង​ខ្ញុំ នោះ​ច្រើន​ណាស់ យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់។


ទោះ​បើ​ព្រះ‌អង្គ​ធ្វើ​ទុក្ខ​ក៏​ដោយ គង់​តែ​ព្រះ‌អង្គ​នឹង​អាណិត​មេត្តា ដោយ​សេចក្ដី​សប្បុ‌រស​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ដែរ


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​ឮ​សេចក្ដី ដែលព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​នោះ ហើយ​ទូល‌បង្គំ​ភិត‌ភ័យ ឱ​ព្រះ‌យេហូវ៉ា​អើយ កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ នោះ​សូម​ធ្វើ​ឲ្យ​កិច្ច‌ការ​របស់​ព្រះ‌អង្គ​កើត​ឡើង​ជា​ថ្មី កំពុង​ដែល​ឆ្នាំ​ទាំង‌ឡាយ​កន្លង​ទៅ សូម​សម្ដែង​ឲ្យ​ស្គាល់​ការ​នោះ​វិញ ហើយ​ក្នុង​គ្រា​ដែល​ទ្រង់​ក្រោធ សូម​នឹក​ចាំ​ពី​សេចក្ដី​មេត្តា‌ករុណា​ផង


ស្រុក​ទាំង​មូល ចាប់​តាំង​ពី​កេបា រហូត​ដល់​រីម៉ូន ខាង​ត្បូង​ក្រុង​យេរូ‌សាឡិម។ ប៉ុន្តែ គេ​នឹង​សង់​ក្រុង​យេរូ‌សាឡិមឡើង​វិញ​នៅ​កន្លែង​ធម្មតា ចាប់​តាំង​ពី​ទ្វារ​បេនយ៉ាមីន រហូត​ដល់​កន្លែង​ទ្វារ​ដំបូង និង​ទ្វារ​ជ្រុង​កំផែង ហើយ​ពី​ប៉ម​ហាណានាល រហូត​ដល់​ធុង​ឃ្នាប​របស់​ស្តេច។


ដូច្នេះ ពួក​បេនយ៉ាមីន​ដែល​ដួល​ស្លាប់​ថ្ងៃ​នោះ រួម​ទាំង​អស់​មាន​ចំនួន​ពីរ​ម៉ឺន​ប្រាំ​ពាន់​នាក់ សុទ្ធ​តែ​ជា​អ្នក​ក្លាហាន ដែល​កាន់​ដាវ​គ្រប់​គ្នា។


ពួក​អ៊ីស្រា‌អែល​វិល​ត្រឡប់​មក​វិញ ប្រយុទ្ធ​នឹង​ពួក​កូន​ចៅ​បេនយ៉ាមីន ហើយ​ប្រហារ​គេ​ដោយ​មុខ​ដាវ គឺ​សម្លាប់​មនុស្ស​ដែល​រស់​នៅ​ក្នុង​ក្រុង ហ្វូង​សត្វ និង​អ្វីៗ​ទាំង​អស់​ដែល​គេ​ប្រទះ​ឃើញ រួច​ដុត​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​គេ​ប្រទះ​ឃើញ​ដែរ។


បន្ទាប់​មក ក្រុម​ជំនុំ​ទាំង​មូល​ក៏​ចាត់​គេ​ឲ្យ​នាំ​ពាក្យ​ទៅ​ប្រាប់​ពួក​កូន​ចៅ​បេនយ៉ាមីន ដែល​នៅឯ​ថ្ម‌ដា​រីម៉ូន ហើយ​ប្រកាស​មេត្រីភាព​នឹង​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម