លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់ឡុតថា៖ «សុំកុំឲ្យមានជម្លោះរវាងក្មួយ និងអ៊ំ ហើយរវាងពួកគង្វាលរបស់ក្មួយនឹងពួកគង្វាលរបស់អ៊ំ ដ្បិតយើងជាបងប្អូននឹងគ្នា។
ពួកចៅហ្វាយ 14:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ឪពុកម្តាយតបទៅគាត់ថា៖ «ក្នុងចំណោមស្រីក្រមុំជាសាច់ញាតិរបស់កូន ឬក្នុងចំណោមប្រជាជនរបស់យើងទាំងប៉ុន្មាន តើគ្មានស្រីក្រមុំណាម្នាក់ទេឬ បានជាកូនចង់យកប្រពន្ធពីពួកភីលីស្ទីន ជាមនុស្សដែលមិនកាត់ស្បែកទៅវិញ?» សាំសុនក៏ឆ្លើយទៅឪពុកថា៖ «សូមដណ្តឹងនាងនោះឲ្យខ្ញុំកុំខាន ដ្បិតនាងនោះពេញចិត្តខ្ញុំណាស់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឪពុកម្ដាយតបទៅលោកវិញថា៖ «ក្នុងក្រុមញាតិរបស់យើង ឬជនជាតិយើង តើគ្មានស្ត្រីក្រមុំទេឬ បានជាកូនចង់រៀបការជាមួយស្ត្រីជាតិភីលីស្ទីន ជាសាសន៍ដទៃទៅវិញដូច្នេះ?»។ ប៉ុន្តែ លោកសាំសុនពោលទៅកាន់ឪពុកថា៖ «សូមពុកទៅស្ដីដណ្ដឹងនាងឲ្យខ្ញុំមក ដ្បិតខ្ញុំពេញចិត្តតែនាងនេះម្នាក់ប៉ុណ្ណោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឪពុកម្តាយប្រកែកថា ក្នុងពួកស្រីក្រមុំទាំងប៉ុន្មានជាវង្សញាតិឯង ក្នុងសាសន៍អញនេះ តើគ្មានអ្នកណាមួយទេឬអី បានជាឯងចង់យកប្រពន្ធពីពួកភីលីស្ទីន ជាមនុស្សដែលមិនកាត់ស្បែកវិញ សាំសុនក៏ឆ្លើយទៅឪពុកថា សូមដណ្តឹងនាងនោះឲ្យខ្ញុំកុំខាន ពីព្រោះនាងនោះពេញចិត្តខ្ញុំណាស់ អាល់គីតាប ឪពុកម្តាយតបទៅគាត់វិញថា៖ «ក្នុងក្រុមញាតិរបស់យើង ឬជនជាតិយើង តើគ្មានស្ត្រីក្រមុំទេឬបានជាកូនចង់រៀបការជាមួយស្ត្រីជាតិភីលីស្ទីន ជាសាសន៍ដទៃទៅវិញដូច្នេះ?»។ ប៉ុន្តែ លោកសាំសុនពោលទៅកាន់ឪពុកថា៖ «សូមពុកទៅស្តីដណ្តឹងនាងឲ្យខ្ញុំមក ដ្បិតខ្ញុំពេញចិត្តតែនាងនេះម្នាក់ប៉ុណ្ណោះ»។ |
លោកអាប់រ៉ាមមានប្រសាសន៍ទៅកាន់ឡុតថា៖ «សុំកុំឲ្យមានជម្លោះរវាងក្មួយ និងអ៊ំ ហើយរវាងពួកគង្វាលរបស់ក្មួយនឹងពួកគង្វាលរបស់អ៊ំ ដ្បិតយើងជាបងប្អូននឹងគ្នា។
លោកអ័ប្រាហាំយកចៀម និងគោមកថ្វាយព្រះបាទអ័ប៊ីម៉្មាឡិច រួចលោកទាំងពីរក៏តាំងសញ្ញាជាមួយគ្នា។
គេពោលថា៖ «យើងមិនអាចធ្វើដូច្នេះបានទេ គឺមិនអាចឲ្យប្អូនស្រីរបស់យើងទៅមនុស្សដែលមិនកាត់ស្បែកបានឡើយ ដ្បិតធ្វើដូច្នោះ នឹងនាំឲ្យយើងមានសេចក្ដីអាម៉ាស់មិនខាន។
កុំថ្លែងប្រាប់នៅក្រុងកាថ កុំប្រកាសប្រាប់តាមផ្លូវ នៅក្នុងក្រុងអាសកាឡូនឡើយ ក្រែងពួកកូនស្រីរបស់សាសន៍ភីលីស្ទីន បានរីករាយសប្បាយ ហើយក្រែងកូនស្រីរបស់ពួកមិនកាត់ស្បែកនោះ បានអរសាទរ។
ប៉ុន្ដែ បើអ្នករាល់គ្នាបែរចេញ ទៅភ្ជាប់ខ្លួនជាមួយសាសន៍ទាំងនេះដែលនៅសេសសល់ក្នុងចំណោមអ្នករាល់គ្នា ហើយរៀបការជាមួយគេ គឺអ្នករាល់គ្នាចូលទៅរកគេ ហើយគេចូលមករកអ្នករាល់គ្នា
រួចគាត់ត្រឡប់មកប្រាប់ឪពុកម្តាយថា៖ «ខ្ញុំបានឃើញស្ត្រីម្នាក់នៅធីមណា ក្នុងចំណោមស្រីក្រមុំសាសន៍ភីលីស្ទីន ដូច្នេះ សូមដណ្តឹងនាងនោះឲ្យខ្ញុំឥឡូវ»។
ពេលនោះ គាត់ស្រេកទឹកជាខ្លាំង ហើយគាត់ក៏អំពាវនាវដល់ព្រះយេហូវ៉ាថា៖ «ព្រះអង្គបានប្រទានឲ្យមានជ័យជម្នះយ៉ាងធំនេះ ដោយសារដៃរបស់អ្នកបម្រើព្រះអង្គហើយ ឥឡូវនេះ តើត្រូវឲ្យទូលបង្គំស្លាប់ដោយស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ពួកដែលមិនកាត់ស្បែកនេះឬ?»
យ៉ូណាថានក៏ប្រាប់យុវជនដែលកាន់គ្រឿងសស្ត្រាវុធរបស់លោកថា៖ «ចូរយើងឆ្លងទៅឯបន្ទាយនៃពួកមិនកាត់ស្បែកនោះ ប្រហែលជាព្រះយេហូវ៉ានឹងជួយយើងទេដឹង ដ្បិតគ្មានអ្វីឃាត់ឃាំងដល់ព្រះយេហូវ៉ាដែលព្រះអង្គនឹងជួយសង្គ្រោះ ដោយសារមនុស្សច្រើន ឬតិចនោះទេ»។
ដូច្នេះ ដាវីឌក៏សួរដល់ពួកអ្នកឈរនៅជិតថា៖ «តើអ្នកដែលនឹងសម្លាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្ដីដំណៀលពីអ៊ីស្រាអែល ទទួលបានអ្វីខ្លះ? ដ្បិតតើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពរបស់ព្រះដ៏មានព្រះជន្មរស់ដូច្នេះ?»
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ បានប្រហារទាំងសត្វសិង្ហ និងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងដូចជាសត្វមួយនោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ»។
ស្តេចសូលមានរាជឱង្ការទៅអ្នកដែលកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់ថា៖ «ចូរហូតដាវឯងមកចាក់ទម្លុះយើងទៅ ក្រែងពួកមិនកាត់ស្បែកនេះ មកកាប់ចាក់ ហើយមើលងាយដល់យើង»។ ប៉ុន្តែ អ្នកកាន់គ្រឿងសស្រ្តាវុធរបស់ទ្រង់មិនហ៊ានទេ ដោយគាត់មានសេចក្ដីភ័យជាខ្លាំង ដូច្នេះ ស្តេចសូលក៏ហូតយកដាវរបស់ទ្រង់ផ្តួលខ្លួនទៅលើ