Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 14:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ឪពុក​ម្តាយ​របស់​គាត់​មិន​បាន​ដឹង​ថា ការ​នោះ​មក​ពី​ព្រះ‌យេហូវ៉ា​ទេ ដ្បិត​ព្រះ‌អង្គ​រក​ឱកាស​ទាស់​នឹង​ពួក​ភីលី‌ស្ទីន។ នៅ​គ្រា​នោះ ពួក​ភីលី‌ស្ទីន​ត្រួត‌ត្រា​លើ​សាសន៍​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ឪពុក‌ម្ដាយ​របស់​លោក​សាំសុន​មិន​បាន​ដឹង​ថា ព្រះ‌អម្ចាស់​បណ្ដាល​ឲ្យ​លោក​សាំសុន​មាន​ចិត្ត​ដូច្នេះ ដើម្បី​រក​ឱកាស​បង្ក​ជម្លោះ​ជា​មួយ​ជន‌ជាតិ​ភីលីស្ទីន ព្រោះ​នៅ​ជំនាន់​នោះ ជន‌ជាតិ​ភីលីស្ទីន​ត្រួត‌ត្រា​លើ​ស្រុក​អ៊ីស្រា‌អែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ឪពុក​ម្តាយ​គាត់​មិន​បាន​ដឹង ជា​ការ​នោះ​កើត​មក​ពី​ព្រះ‌យេហូវ៉ា​ទេ ដ្បិត​ទ្រង់​រក​ឱកាស​ទាស់​នឹង​ពួក​ភីលីស្ទីន រីឯ​នៅ​ជាន់​នោះ ពួក​សាសន៍​ភីលីស្ទីន​គេ​កាន់‌កាប់​ត្រួត‌ត្រា​លើ​សាសន៍​អ៊ីស្រាអែល។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ឪពុក‌ម្តាយ​របស់​លោក​សាំ‌សុន​មិន​បាន​ដឹង​ថា អុលឡោះ‌តាអាឡា​បណ្តាល​ឲ្យ​លោក​សាំ‌សុន​មាន​ចិត្ត​ដូច្នេះ ដើម្បី​រក​ឱកាស​បង្ក​ជម្លោះ​ជា​មួយ​ជន‌ជាតិ​ភីលី‌ស្ទីន ព្រោះ​នៅ​ជំនាន់​នោះ​ជន‌ជាតិ​ភីលី‌ស្ទីន​ត្រួត‌ត្រា​លើ​ស្រុក​អ៊ីស្រ‌អែល។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 14:4
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​មិន​ព្រម​ស្តាប់​តាម​ប្រជាជន​ទេ ដ្បិត​ការ​នេះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ី‌យ៉ា ជា​ពួក​ក្រុង​ស៊ីឡូរ។


"ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ អ្នក​មិន​ត្រូវ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ឡើយ ចូរ​វិល​ទៅ​ផ្ទះ​របស់​អ្នក​រៀង​ខ្លួន​ទៅ ដ្បិត​ការ​នេះ គឺ​យើង​បាន​បង្កើត​ឡើង"»។ ដូច្នេះ គេ​ក៏​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​វិល​ត្រឡប់​ទៅ​តាម​ផ្លូវ​គេ​វិញ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


កំពុង​ដែល​លោក​មាន​ប្រសាសន៍​នឹង​អ្នក​ទាំង​នោះ ស្ដេច ក៏​ចុះ​មក​ដល់ និយាយ​ថា៖ «មើល៍ សេចក្ដី​វេទនា​នេះ មក​ពី​ព្រះ‌យេហូវ៉ា តើ​យើង​ត្រូវ​នៅ​ចាំ​ព្រះ‌យេហូវ៉ា​ធ្វើ​អី​ទៀត?»។


ស្ដេច​មិន​ព្រម​ស្តាប់​តាម​បណ្ដា‌ជន​ទេ ដ្បិត​ការ​នោះ​កើត​មក​អំពី​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​សម្រេច​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​នឹង​យេរ៉ូ‌បោម ជា​កូន​នេបាត ដោយ‌សារ​អ័ហ៊ី‌យ៉ា ជា​អ្នក​ស្រុក​ស៊ីឡូរ។


រីឯ​ការ​ដែល​អ័ហា‌ស៊ីយ៉ា​បាន​ទៅ​គាល់​ព្រះបាទ​យ៉ូរ៉ាម នោះ​កើត​មក​អំពី​ព្រះ​ទេ ដើម្បី​ឲ្យ​ទ្រង់​ត្រូវ​វិនាស ដ្បិត​ពេល​ទ្រង់​បាន​ទៅ​ដល់​ហើយ ក៏​យាង​ចេញ​ទៅ​ជា‌មួយ​យេ‌ហូរ៉ាម ទាស់​នឹង​លោក​យេហ៊ូវ ជា​កូន​នីមស៊ី ជា​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង ឲ្យ​បាន​បំផ្លាញ​វង្ស​របស់​ព្រះបាទ​អ័ហាប់។


ប៉ុន្តែ ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​មិន​ព្រម​ស្តាប់​តាម​ទេ ដ្បិត​ការ​នោះ​កើត​មក​ពី​ព្រះ ដើម្បី​ឲ្យ​ទ្រង់​បាន​ប្រគល់​សាសន៍​យូដា​ទៅ​ក្នុង​កណ្ដាប់​ដៃ​គេ ដោយ​ព្រោះ​បាន​ស្វែង​រក​តាម​អស់​ទាំង​ព្រះ​របស់​សាសន៍​អេដុម។


៙ ព្រះ​នៃ​យើង​ខ្ញុំ​ព្រះ‌អង្គ​គង់​នៅ​ស្ថាន‌សួគ៌ ព្រះ‌អង្គ​ធ្វើ​គ្រប់​កិច្ច​ការ ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ។


ដូច្នេះ ពួក​អធិបតី និង​ពួក​នាយក​ក៏​រិះ​រក​ហេតុ​ដើម្បី​ចោទ​ប្រកាន់​ដានី‌យ៉ែល តែ​គេ​រក​ឱកាស ឬ​កំហុស​អ្វី​មិន​បាន​ឡើយ ក៏​មិន​ឃើញ​មាន​ថ្លស់‌ធ្លោយ ឬ​ទោស​កំហុស​អ្វី​ដែរ ព្រោះ​លោក​ជា​មនុស្ស​ស្មោះ​ត្រង់។


នោះ​អ្នក​ត្រូវ​បម្រើ​ខ្មាំង‌សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ចាត់​ឲ្យ​មក​ទាស់​នឹង​អ្នក គឺ​អ្នក​នឹង​បម្រើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​អា‌ក្រាត ហើយ​ខ្វះ‌ខាត​អ្វីៗ​ទាំង​អស់។ ព្រះ‌អង្គ​នឹង​បំពាក់​នឹម​ដែក​លើកអ្នក រហូត​ទាល់​តែ​អ្នក​វិនាស។


ដ្បិត​ព្រះ‌យេហូវ៉ា​បាន​បណ្ដាល​ចិត្ត​គេ​ឲ្យ​រឹង​ទទឹង ដើម្បី​ឲ្យ​គេ​ចេញ​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ប្រយោជន៍​ឲ្យ​ព្រះ‌អង្គ​បាន​បំផ្លាញ​គេ​ទាំង​អស់ ឥត​ត្រា​ប្រណី​ឡើយ គឺ​ឲ្យ​លោក​បាន​បំផ្លាញ​គេ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត ព្រះ‌យេហូវ៉ា​ក៏​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​ភីលី‌ស្ទីន អស់​រយៈ​ពេល​សែសិប​ឆ្នាំ។


ពេល​នោះ សាំសុន​ក៏​ចុះ​ទៅ​ក្រុង​ធីម‌ណា​ជា​មួយ​ឪពុក​ម្តាយ។ លុះ​បាន​មក​ដល់​ចម្ការ​ទំពាំង‌បាយ‌ជូរ​នៅ​ធីម‌ណា នោះ​មើល៍ មាន​សិង្ហ​ស្ទាវ​មួយ​ចេញ​មក​គ្រហឹម​ដាក់​គាត់។


ដូច្នេះ ពួក​យូដា​បី​ពាន់​នាក់ក៏​ចុះ​ទៅ​ក្រហែង​ថ្ម​អេតាម ហើយ​និយាយ​ទៅ​សាំសុន​ថា៖ «តើ​ឯង​មិន​ដឹង​ថា ពួក​ភីលី‌ស្ទីន​ត្រួត​ត្រា​លើ​យើង​ទេ​ឬ? ហេតុ​អ្វី​បាន​ជា​ឯង​បាន​ធ្វើ​បាប​យើង​ដូច្នេះ?» គាត់​ឆ្លើយ​តប​ថា៖ «គេ​ប្រព្រឹត្ត​ចំពោះ​ខ្ញុំ​យ៉ាង​ណា ខ្ញុំ​ក៏​ប្រព្រឹត្ត​ចំពោះ​គេ​ដូច្នោះ​ដែរ»។


សាំសុន​និយាយ​ទៅ​គេ​ថា៖ «ម្តង​នេះ បើ​ខ្ញុំ​ធ្វើ​បាប​ពួក​ភីលី‌ស្ទីន នោះ​ខ្ញុំ​គ្មាន​ទោស​ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម