ស្ដេចសូល និងយ៉ូណាថានគួរឲ្យស្រឡាញ់ និងគួររាប់អានណាស់កាលនៅរស់ ហើយពេលទ្រង់សុគតទៅក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ។
ពួកចៅហ្វាយ 14:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃទីប្រាំពីរ មុនថ្ងៃលិច អ្នកក្រុងក៏ឆ្លើយតបមកគាត់ថា៖ «តើមានអ្វីផ្អែមជាងទឹកឃ្មុំ? តើមានអ្វីខ្លាំងជាងសត្វសិង្ហ?»។ គាត់ក៏ឆ្លើយទៅពួកគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាមិនបានភ្ជួរដោយសារគោញីរបស់ខ្ញុំទេ នោះអ្នករាល់គ្នាមុខជារកប្រស្នារបស់ខ្ញុំមិនឃើញឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃទីប្រាំពីរមុនពេលថ្ងៃលិច អ្នកក្រុងនាំគ្នាមកនិយាយជាមួយលោកសាំសុនថា៖ «តើមានអ្វីផ្អែមជាងទឹកឃ្មុំ? តើមានអ្វីខ្លាំងជាងសត្វសិង្ហ?»។ លោកក៏ឆ្លើយទៅពួកគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាមិនភ្ជួរដី ដោយប្រើគោញីរបស់ខ្ញុំទេនោះ អ្នកពុំអាចរកចម្លើយឃើញទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងថ្ងៃទី៧មុនដែលថ្ងៃលិច នោះពួកមនុស្សទាំងប៉ុន្មាននៅក្នុងក្រុង ក៏ឆ្លើយតបមកគាត់ថា តើមានអ្វីដែលផ្អែមជាងទឹកឃ្មុំ ហើយតើមានអ្វីដែលខ្លាំងជាងសត្វសិង្ហ នោះគាត់ឆ្លើយទៅវិញថា បើសិនជាអ្នករាល់គ្នាមិនបានភ្ជួរដោយសារគោញីខ្ញុំ នោះអ្នករាល់គ្នារកន័យរបស់ប្រស្នាខ្ញុំមិនឃើញទេ អាល់គីតាប នៅថ្ងៃទីប្រាំពីរមុនពេលថ្ងៃលិច អ្នកក្រុងនាំគ្នាមកនិយាយជាមួយលោកសាំសុនថា៖ «តើមានអ្វីផ្អែមជាងទឹកឃ្មុំ? តើមានអ្វីខ្លាំងជាងសត្វសិង្ហ?»។ គាត់ក៏ឆ្លើយទៅពួកគេវិញថា៖ «ប្រសិនបើអ្នករាល់គ្នាមិនភ្ជួរដី ដោយប្រើគោញីរបស់ខ្ញុំទេនោះ អ្នកពុំអាចរកចម្លើយឃើញទេ»។ |
ស្ដេចសូល និងយ៉ូណាថានគួរឲ្យស្រឡាញ់ និងគួររាប់អានណាស់កាលនៅរស់ ហើយពេលទ្រង់សុគតទៅក៏មិនឃ្លាតពីគ្នាដែរ ទ្រង់រហ័សជាងសត្វឥន្ទ្រី ហើយខ្លាំងជាងសត្វសិង្ហ។
ប៉ុន្ដែ យើងនឹងចិញ្ចឹមអ្នក ដោយស្រូវសាលីល្អបំផុត ហើយនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា»។
គឺសិង្ហជាសត្វខ្លាំងពូកែ លើសជាងអស់ទាំងពួកសត្វ វាមិនព្រមចៀសផ្លូវដល់សត្វណាឡើយ។
តួទាំងនោះ គ្រប់គ្នាមានមុខជាមនុស្ស ហើយទាំងបួនមានមុខដូចជាសិង្ហខាងស្តាំ ទាំងបួនក៏មានមុខដូចជាគោនៅខាងឆ្វេង ហើយទាំងបួនមានមុខដូចជាឥន្ទ្រីដែរ
នាងយំនៅមុខគាត់ក្នុងរវាងប្រាំពីរថ្ងៃនៃពិធីជប់លៀងនោះ លុះនៅថ្ងៃប្រាំពីរ ដោយព្រោះនាងរំអុកគាត់ខ្លាំងពេក គាត់ក៏ប្រាប់នាង រួចនាងក៏ប្រាប់ប្រស្នានោះដល់ប្រជាជនរបស់នាង។
ពេលនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏មកសណ្ឋិតលើគាត់ ហើយគាត់ចុះទៅឯអាសកាឡូនសម្លាប់អ្នកស្រុកនោះអស់សាមសិបនាក់ យកសម្លៀកបំពាក់របស់គេ រួចចែកសម្លៀកបំពាក់ទាំងនោះដល់អស់អ្នកដែលបានស្រាយប្រស្នា។ សាំសុនខឹងយ៉ាងខ្លាំង ហើយវិលត្រឡប់ទៅផ្ទះឪពុករបស់គាត់វិញ។